ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 27, 2013
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានដឹកនាំការធ្វើឃោសនារកសម្លេងឆ្នោតនៅក្នុងថ្ងៃដំបូង ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ឆ្ពោះទៅទីក្រុងតាខ្មៅ ហើយត្រឡប់មក រាជធានីភ្នំពេញវិញ។
ក្រុមអ្នកគាំទ្រជាច្រើនម៉ឺននាក់បានពាក់អាវនិងមួកដែលមានរូបសញ្ញាព្រះអាទិត្យរះ អ្នកខ្លះទៀតបានយកស្លាកសញ្ញារបស់គណបក្សបិទនៅនឹងថ្ពាល់។ អ្នកគាំទ្របានធ្វើដំណើរតាមម៉ូតូ តាមរថយន្តនិងរ៉ឺម៉កកង់បី ហើយមានរថយន្តកាំមីញ៉ុងធំៗដែលបានបំពាក់ដោយឧបករណ៍ប្រគុំដន្ត្រីផងនោះ បានស្រែកច្រៀងចម្រៀងតាមផ្លូវដោយអំពាវនាវឱ្យផ្លាស់ប្តូរ។ «ដើម្បីផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ននេះចោល។ ជយោ!គណបក្សសង្គ្រោះជាតិ»។ នៅថ្ងៃឃោសនារកសំឡេងឆ្នោតថ្ងៃដំបូងនេះបើតាមសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា មានក្រុមអ្នកគាំទ្រមកពីគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអ្នកគាំទ្រមកពីគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីបានប៉ះទង្គិចគ្នានៅក្នុងបរិវេណវត្តភ្នំក្នុងខណៈពេលដែលក្បួនដង្ហែររបស់គណបក្សទាំងពីរបើកទន្ទឹមគ្នា។
ហេង រស្មី
27 មិថុនា 2013
ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចាប់យកក្រុងតាខ្មៅខេត្តកណ្តាលជាទីកន្លែងដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ឈរឈ្មោះបោះឆ្នោតដើម្បីធ្វើការរិះគន់ទៅលើគោលនយោបាយរបស់គណបក្ស គ្រប់គ្រងអំណាច ដើម្បីទាក់ទាញសំឡេងគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ក្បួនរថយន្តរបស់លោកកឹម សុខាបានចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅមុនគេដោយមាន ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់រង់ចាំទទួលលោករួចជាស្រេចនៅទីនោះ។
ក្បួនរថយន្តរបស់លោកកឹម សុខាបានចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅមុនគេដោយមាន ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់រង់ចាំទទួលលោករួចជាស្រេចនៅទីនោះ។
លោកកឹម សុខា បានថ្លែងសារចំនួន៥ចំណុចដែលរួមមានបញ្ហាជាតិជាបញ្ហាចម្បង ដើម្បីវាយបកទៅលើគណបក្សគ្រប់គ្រងអំណាច។
លោកបាននិយាយថា បញ្ហាធំៗរបស់ជាតិ ដែលមានដូចជា លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ អំពើពុករលួយ ការបំផ្លាញសម្បត្តិជាតិ និងការធ្លាក់ចុះសីលធម៌សង្គមជាដើម មិនត្រូវបានដោះស្រាយទេ នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីបានស្បថដើម្បីលាសម្បថនៅ វត្តភ្នំ លោកកឹម សុខាបាននិយាយថាសាររបស់លោកសង្ឃឹមថានឹងបានសំឡេងគាំទ្រពីប្រជា ពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត។
«អ្វីដែលយើងកត់សម្គាល់ឃើញថាគោលនយោបាយដែលគណបក្សសង្គ្រោះជាតិដាក់ ទៅនេះហាក់ដូចជាគ្មាននណាម្នាក់ដែលគិតថាប្រឆាំងឡើយគឺសុទ្ធតែជា ប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ដូច្នេះហើយខ្ញុំសង្ឃឹមថានេះជាការចាប់ ផ្តើមយុទ្ធនាការហើយសង្ឃឹមថានឹងទទួលបានជោគជ័យ»។
គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមឃោសនារកសំឡេងឆ្នោតលក្ខណៈទ្រង់ ទ្រាយធំនៅទូទាំងប្រទេសជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។
ក្បួនដង្ហែររបស់គណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នានៅទីលាន ប្រជាធិបតេយ្យរួចហើយបានដើរដង្ហែរតាមមហាវិថីសំខាន់ៗនិងឆ្ពោះទៅ ក្រុងតាខ្មៅខេត្តកណ្តាលរួចហើយបានវិលមកជួបប្រជុំគ្នានៅឯវត្តភ្នំ វិញ។

ក្បួន ដង្ហែររបស់គណបក្សប្រជាជនកម្ពុជា ជួបប្រទះគ្នានឹងក្បួនដង្ហែររបស់គណបក្សសង្គ្រោះជាតិនៅត្រង់ផ្លូវ បែកជាបួនមួយក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលឃោសនារកសម្លេងឆ្នោតនៅថ្ងៃដំបូង។
បើតាម សាក្សីដដែលនិយាយថាហេតុការណ៍នេះបានកើតឡើងដោយសារតែអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិបានរិះគន់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាថាសុទ្ធតែ ជាជនជាតិវៀតណាម និងជាគណបក្សពុករលួយ។ ការរិះគន់នេះត្រូវបានអ្នកគាំទ្រគណបក្សគ្រប់គ្រងអំណាចខឹងសម្បានិង តបតមកវិញដោយគប់នឹងស្បែកជើង។
«សិទ្ធិមនុស្សជេរគណបក្សប្រជាជនកម្ពុជាថាយួន។ប្រជាជនខ្មែរច្បាស់ចែសមិនមែនយួនដូចគេនិយាយទេ។ គេសន្យាខ្យល់»។
មានគណបក្សនយោបាយចំនួន៨បានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតប៉ុន្តែ សម្រាប់ការចេញឃោសនានៅថ្ងៃទីមួយនេះមានតែគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុន ស៊ិនប៉ិចនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចាប់ផ្តើម យុទ្ធនាការក្នុងទ្រង់ទ្រាយធំ។
ការឃោសនាបោះឆ្នោតនេះមានរយៈពេល១ខែដោយចាប់ផ្តើមពីថ្ងៃទី២៧ខែមិថុនាហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៦ខែកក្កដា៕

Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!