ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 27, 2013
ការដង្ហែរ ក្បួនឃោសនារកសម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរថយន្តនិងម៉ូតូដែលមានដោតទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់គណបក្សរូបទេវតាបាចផ្កានៅចំកណ្តាលផ្ទាំងក្រណាត់ពណ៌ ផ្ទៃមេឃ។
គង់ សុឋានរិទ្ធ
27 មិថុនា 2013
ភ្នំពេញ៖ នៅពេលដែលក្បួនរថយន្តនិងម៉ូតូដែលមានដោតទង់ជាតិនៃព្រះរាជាណាចក្រ កម្ពុជានិងទង់គណបក្សរូបទេវតាបាចផ្កានៅចំកណ្តាលផ្ទាំងក្រណាត់ ពណ៌ផ្ទៃមេឃកំពុងត្រៀមចេញដំណើរឃោសនាបោះឆ្នោត លោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានប្រកាសគោលនយោបាយចំនួន១១ ចំណុចដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។
គោលការណ៍ទាំងនោះរួមមានសាមគ្គីភាពនិងការបង្រួបបង្រួមជាតិ ការការពារជាតិនិងសុវត្ថិភាពសង្គម ការពាររបបរាជានិយមនិងលទ្ធិប្រជាធិបតេយ្យ និងរារាំងនិទណ្ឌភាព លើកស្ទួយសេរីភាពប្រជាពលរដ្ឋ រាប់បញ្ចូលទាំងការផ្តល់សេវាកម្មសាធារណៈ បន្តការកែទម្រង់ទូលំទូលាយនិងស៊ីជម្រៅសម្រាប់អភិបាលកិច្ចល្អ។
នៅក្នុងគោលការណ៍នយោបាយ១១ចំណុចនោះដែលគណបក្សប្រជាជនកម្ពុជាបាន សង្កត់លើចំណុចដែលទាក់ទងនឹងការកែទម្រង់នានាដូចជាការកែទម្រង់កង កម្លាំងប្រដាប់អាវុធ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដីធ្លី ជលផល ព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។
ជាមួយគ្នានេះដែរគណបក្សកាន់អំណាចបានបង្ហាញគោលការណ៍ជំរុញកំណើន សេដ្ឋកិច្ចឲ្យបាន៧ភាគរយក្នុងមួយឆ្នាំ ជំរុញអភិឌ្ឍន៍វិស័យសុខាភិបាល វប្បធម៌ ការងារនិងសង្គមកិច្ចរួមទាំងការលើកកម្ពស់នយោបាយការបរទេសនិងគាំទ្រ បេក្ខភាពលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។

ទាញយក
យោងតាមតួលេខផ្លូវការឲ្យដឹងថា សកម្មជនប្រមាណមួយម៉ឺននាក់បានចូលរួមការបើកឆាកឃោសនាថ្ងៃដំបូងរបស់ គណបក្សប្រជាជនកម្ពុជានេះ។
លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងនៅចំពោះមុខ អ្នកគាំទ្រដែលរៀបចំក្បួនចេញដំណើរពីមណ្ឌលកោះពេជ្រហើយសេចក្តី ថ្លែងការណ៍នេះធ្វើឡើងដើម្បីឧទ្ទិសដល់ខួបលើកទី៦២ឆ្នាំនៃកំណើត គណបក្សនេះផងដែរ។
«គណបក្សប្រជាជនកម្ពុជាសូមសន្យាយ៉ាងឧឡារិកថាក្រោយពេលគណបក្ស ឈ្នះឆ្នោត គណបក្សនឹងបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយត្រៀមខ្លួន ទទួលយកលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវពិតប្រាកដ»។

ក្រោយពីពិធីរំលឹកខួបនិងបើកយុទ្ធនាការក្បួនរថយន្តនិងម៉ូតូរបស់ ក្រុមសកម្មជនបានចេញដំណើរជាជួរឆ្ពោះទៅកាន់វិថីសុធារសរួចបន្ត ទៅកាន់ស្ពានជ្រោយចង្វាមុននឹងបំបែកទៅកាន់ផ្លូវជាយទីក្រុងភ្នំពេញ និងទៅតាមបណ្តាខណ្ឌនានា។
ក្រុមសិល្បករល្បីៗដូចជានាយក្រឹមនិងតារាចម្រៀងមួយចំនួនទៀតត្រូវបានយកមកប្រើក្នុងការបើកឆាកឃោសនានេះ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដូចជាលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឈរជូនដំណើរក្បួនដង្ហែរ ការឃោសនានេះ។
លោក អ៊ិត សំហេង បាននិយាយទៅកាន់អ្នកកាសែតថា៖
«យើងពិតជាមានការរំភើបចិត្តណាស់ដោយសារឃើញប្រជាពលរដ្ឋនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយើងបានចូលរួមនៅក្នុងយុទ្ធនាការនេះ យ៉ាងផុលផុសទាំងអស់។ នេះបង្ហាញនូវការគាំទ្រយ៉ាងក្លៀវក្លាបំផុតចំពោះគណបក្សប្រជាជន កម្ពុជាហើយយើងសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកនេះ»។
ក្រុមអ្នកហែរក្បួនបានចាក់សារអំពាវនាវឲ្យបោះឆ្នោតគាំទ្រគណបក្ស របស់ខ្លួននៅតាមដងផ្លូវ រួមទាំងចាក់សារនយោបាយដែលរៀបរាប់ពីចំណុចពិស្តារជាច្រើនមុននឹង ពួកគេឈប់សំចតនៅតាមកន្លែងរៀងខ្លួនតាមខណ្ឌនិមួយៗក្នុងរាជធានី ភ្នំពេញដើម្បីធ្វើការប្រមូលផ្តុំនៅនឹងកន្លែង៕
[source] http://khmer.voanews.com/content/first-day-of-campaign-of-thr-ruling-party-cpp/1690547.html

Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!