ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, June 19, 2013

គឺជាអង្គការមួយបានបង្កើតឡើងដោយមនុស្សម្នាក់ឬក្រុមមនុស្សមួយដែលមានចំណេះដឹងឬអំណាចជាងអ្នកធម្មតា។
អង្គការនេះខ្ញុំសំដៅទៅលើមនុស្សដែលគ្មានរួប គ្មានសំម្លេង មិនអាចប៉ះបាន មិនអាចនិយាយជាមួយបាន និងមិនដែលបានឃើញពីមុនមក តែអង្គការនេះខ្លាំដូចមេឃធ្លាក់ អង្គការនេះបានបង្កើតជាបក្សពួក ជាសាសនាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បននេះ ហើយអនាគត ក៍អង្គការនេះគ្រប់គ្រង រហូតដល់រលាយលោកនេះ។

មនុស្សណាដែលជឿលើអង្កការនេះ គឺស្លាប់ វង្វេងមិនខ្លាចបាប សម្លាប់គេសម្លាប់ឯង ប្រព្រឹតអំពើភេរវកម្មមិនចេះចប់មិនចេះហើយ។

មើលអោយជាក់ រៀនអោយច្បាស់ ឃើញថាមានប្រយោជន៍ទើបប្រព្រឹត្តតាម បើមិនដូច្ឆេះទេ អ្នកនិងខូចប្រយោជន៍ទាំងពីរ គឹប្រយោជន៍អ្នកនិងប្រយោជន៍អ្នកដទៃ។

ខ្ញុំមិនកាន់ជើងព្រះពុទ្ធទេ ហើយព្រះពុទ្ធក៍មិនត្រូវការខ្ញុំកាន់ជើងលោកដែរ!
តែអ្វីដែលលោកបានបង្រៀនយើង គឺជាច្បាប់ធម្មជាតិពិតៗ ដែលនាំអោយយើងទាំងអស់គ្នាឆ្ពោះ ទៅរកសេចក្តីសុខសម្រាប់រួបយើងនិមួយៗនិងអ្នកដទៃ តាំងពីសង្គមគ្រួសារមួយរហូតទៅដល់ស្រុកមួយ ប្រទេសមួយនិងពិភពលោក។

ព្រះសម្មាសម្ពុទ្ធលោកមិនបានបង្កើតអង្គការអោយយើងចេះតែជឿៗទៅនោះទេ លោកតម្រូវអោយយើងគ្រប់គ្នាស្វែងយល់ខ្លួនឯង ជាមួយនិងការបង្ហាញផ្លូវរបស់លោក ព្រះធម៌ដែលលោករកឃើញ ក៍មិនមែនរបស់លោកដែរ គឺជាធម្មជាតិអណ្តែតគ្រប់ទីកន្លែងទាំងអស់ ហើយព្រះធម៌នេះ នរណាក៍អាចប្រព្រឹត្តបាន ដោយមិនមានការបែងចែកលើជាតិសាសពួជអ្វីនោះទេ ឬក៍ចាំខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាក៍មិនមែនដែរ។

កាលយើងនូវពីក្មេងតូចគឺយើងតែងតែឆោត ចាស់ៗតែងតែយករបស់មកបំភ័យយើងឬក៍ធ្វើយើងជឿ។ ពេលណាយើងមិនដឹងរបស់ច្បាស់យើងតែងតែជឿ ត្រងនេះលោកហៅថា ជំនឿខ្វាក់ ជំនឿអត់ហេតុផលដែលបន្តាលមកពីភាពមិនយល់ដឹងរបស់ខ្លួន ចាស់ៗមានអំណាចជាចាស់ឬមានការយល់ដឹងជាងក្មេងតែងបង្កើតរឿងនេះអោយក្មេងភ័យនិងជឿ។

ដូច្ឆេះអ្នកបង្កើតអង្គការឬក៍អាទិទេពក៍មិនជាខុសនិងចាស់ៗនោះដែរ ដែលធ្វើអោយមនុស្សជឿ រហូតដល់សម្លាប់មនុស្សដើម្បីអង្គការឬអាទិទេព នេះក៍ដោយសារភាពល្ងង់ខ្លៅប្រកាន់មាំរបស់ខ្លួន។
វាគ្មានអង្គការឬអាទិទេពណាធំជាងសេចក្តីសុខសម្រាប់ខ្លួននិងអ្នកដទៃនោះទេ អង្គការឬអាទិទេពណាដែលបានបង្កើតមក ដើប្បីសង្គ្រាម ជម្លោះ ភាពអសន្តិសុខ សម្លាប់គ្នា អង្គការឬអាទិទេពនោះយើងមិនត្រូវយកខ្លួនបៀតជឿទេ។

ដូចេ្ឆះសូមបងប្អូនប្រយត័្នអង្គការនេះ អង្គការនយោបាយបានចូលមកតាំងតែតែពីយូរកន្លងទៅ ហើយក៍បានបង្កើតបញ្ហាមកដល់សព្វថ្ងៃនេះ មិនទាន់និងដោះស្រាយបាននៅឡើយទេ ឥឡូវនេះអង្គការខាងសាសនាក៍បានចាប់ផ្តើមដែរ។   

ពាក្យថាធ្វើល្អមិនមែនជាឈ្មោះរបស់សាសនាឬអង្គការណាទេ តែជាទង្វើរនាំមកនៅសេចក្តីសុខ។

ចូលប្រព្រឹត្តល្អ 
កុំប្រព្រឹត្តអាក្រក់ 
ធ្វើចិត្តអោយបរិសុទ្ធ 
(ព្រះសម្មាសម្ពុទ្ធ)

-->

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត