ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 9, 2013
អ្នក​រៀបចំ​បាតុកម្ម​បាន​អះអាង​ថា ចំនួន​អ្នក​ចូល​រួម​លើស​ពី​ការ​គ្រោង​ទុក បាន​មក​ធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣ ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ លោក កឹម សុខា។
ដោយ វណ្ណ វិចារ
2013-06-09
 
បាតុកម្ម កឹម សុខា ៦១០
ពលរដ្ឋ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​៩ មិថុនា ឆ្នាំ​២០១៣។
RFA/Van Vichar 
បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួលស្លែង ឈរ​លើក​បដា​ស្រែក​តាម​មេក្រូ ឡើង​ថ្លែងការណ៍​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជន​រង​គ្រោះ​អតីត​អ្នក​ទោស​​នៅ​គុក​ទួលស្លែង ជា​សាធារណៈ​​​ចំពោះ​សម្ដី​​លោក​ដែល​គេ​ចោទ​ថា គុក​ទួលស្លែង បង្កើត​ឡើង​ដោយ​កងទ័ព​វៀតណាម ពេល​លុក​លុយ​ចូល​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ មិន​មែន​​ជា​គុក​ក្នុង​របប​ខ្មែរក្រហម​ទេ។

បាតុកម្ម​ដ៏​កម្រ​នេះ​មាន​ស្ថានភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​បាតុកម្ម​ មុនៗ ដូច​ជា​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង និង​បាតុកម្ម​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ជាដើម។
មន្ត្រី​នគរបាល កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ធ្លាប់​តែ​ត្រៀម​ឡាន​ទឹក អាវក្រោះ​ការពារ ខែល ដំបង​ឆក់ សម្រាប់​បង្ក្រាប​ក្រុម​បាតុករ​នោះ ក៏​មិន​មាន​ត្រៀម​ដូច​បាតុកម្ម​មុនៗ​នោះ​ទេ។ ម្យ៉ាង​ទៀត ចំណី​អាហារ ទឹក​បរិសុទ្ធ និង​ថវិកា​មួយ​ចំនួន ក៏​ត្រូវ​បាន​គេ​ចែក​ឲ្យ​បាតុករ​ទៀត​ផង។
អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ថ្លែងការណ៍​ថ្កោល​ទោស​លោក កឹម សុខា ថា ជា​មនុស្ស​ល្មោភ​អំណាច ជា​មនុស្ស​កំសាក​ជាង​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ទៅ​ទៀត។ លោក​ព្រមាន​ថា នឹង​តវ៉ា​បន្ត​ទៀត បើ​សិន​ណា​មិន​មាន​ការ​សូម​អភ័យទោស​ពី​សំណាក់​លោក កឹម សុខា ទេ​នោះ។
លោក ជុំ ម៉ី បញ្ជាក់​ច្បាស់​ថា បាតុកម្ម​ពេល​នេះ​មិន​មែន​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ពី​សំណាក់​គណបក្ស​ នយោបាយ​ទេ។ ប៉ុន្តែ​លោក​បែរ​ជា​បញ្ចេញ​ទស្សនៈ​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ និង​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ

បន្ទាប់​ពី​ថ្លែង​ការណ៍​រិះគន់​ចំៗ​សំដៅ​លោក កឹម សុខា និង​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ​ចំពោះ​អំពើ​ព្រៃផ្សៃ​ក្នុង​របប​ខ្មែរ ​ក្រហម​រួច​មក ក្រុម​បាតុករ​បន្ត​លើក​គ្នីគ្នា​ប្រមាន ៥​ពាន់​នាក់ សំដៅ​ធ្វើ​ដំណើរ​ដោយ​ឡាន ម៉ូតូ ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម្តុំ​ត្រឡោកបែក ស្រប​ពេល​ដែល​មន្ត្រី​នគរបាល​ជា​អ្នក​បើក​ផ្លូវ​ឲ្យ​ក្បួន​បាតុករ​ធ្វើ​ ដំណើរ។
ប្រធាន​នាយកដ្ឋាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ជា​អ្នក​ចេញ​មក​ទទួល​ញត្តិ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តែ​បង្ហាញ​ជំហរ​បដិសេធ​មិន​សុំ​ទោស​ឡើយ ស្រប​ពេល​ដែល​លោក​កំពុង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​រាប់​ពាន់​នាក់ នៅ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ លោក​ហៅ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ថា​ជា​ការ​រៀបចំ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា។

លោក កឹម សុខា ដែល​កំពុង​តែ​មាន​អាការៈ​ផ្ដាសាយ​ឈឺ​បំពង់ក​ផង​នោះ បញ្ជាក់​ថា រូប​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ចំពោះ​បញ្ហា​សុវត្ថិភាព ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ពី​ក្តី​បារម្ភ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ និង​សហគមន៍​អន្តរជាតិ​រួច​ហើយ។

ប្រាក់​ចំណាយ​បាតុកម្ម​នេះ ដូច​ជា​ថ្លៃ​ឡាន​ដឹក​បាតុករ ថវិកា​សម្រាប់​រៀបចំ​បដា ពាក្យ​ស្លោក ថ្លៃ​ទឹក​សុទ្ធ ថ្លៃ​មេក្រូ និង​ចំណាយ​ផ្សេងៗ​ទៀត មិន​ត្រូវ​បាន​លោក ជុំ ម៉ី ប្រាប់​ថា​លុយ​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ
អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា លោក ជុំ ម៉ី មិន​មាន​ឥទ្ធិពល​រហូត​អាច​កៀរគរ​មនុស្ស​បាន​ច្រើន​ដើម្បី​ធ្វើ​បាតុកម្ម និង​ហាន​ចំណាយ​ប្រាក់​ឧបត្ថម្ភ​បែប​នេះ​ទេ បើ​សិន​ជា​មិន​មាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​នោះ។

ចំណែក​ឯ​សមាជិក​សមាគម​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​មាន​ថ្នាក់ដឹកនាំ​ចំនួន ១០​រូប នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា នេះ ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ច្រាន​ចោល​ការ​ចូល​រួម​បាតុកម្ម​នោះ ក្រោម​ហេតុផល​ផ្សះផ្សា​ជាតិ មិន​បម្រើ​ផលប្រយោជន៍​អ្នក​នយោបាយ  ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ជាដើម៕
 
២១-ក្រុម​​បាតុករ​​ដែល​មាន​អ្នក​ដឹកនាំ​ដើរ​ដង្ហែ​ក្បួន​ ចេញ​ពី​តាម​សង្កាត់ នៅ​ក្នុង​ក្រុង​សៀមរាប ស្រែក​ប្រឆាំង​លោក កឹម សុខា។ RFA/Hang Savyouth
 -ក្រុម​​បាតុករ​​ដែល​មាន​អ្នក​ដឹកនាំ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​តាម​សង្កាត់ នៅ​ក្នុង​ក្រុង​សៀមរាប ស្រែក​ប្រឆាំង​លោក កឹម សុខា។ RFA/Hang Savyouth
 
 -អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក កឹម សុខា។RFA/Van Vichar

 


 តំណាង​បុគ្គលិក​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី អាន​ញត្តិ​ថ្កោលទោស​លោក កឹម សុខា នា​ទីលាន​បាល់ទាត់​ក្នុង​ក្រុង​បានលុង។ RFA/Ratha Visal
 [source]http://www.rfa.org/khmer/news/politics/protesting-against-kemsokha-06082013225856.html

0 comments:

Post a Comment

Thank you for your comments!













Search