ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, June 9, 2013
អ្នករៀបចំបាតុកម្មបានអះអាងថា ចំនួនអ្នកចូលរួមលើសពីការគ្រោងទុក បានមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៣ ប្រឆាំងនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
-អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា។RFA/Van Vichar
តំណាងបុគ្គលិកសិក្សានៃមន្ទីរអប់រំខេត្តរតនគិរី អានញត្តិថ្កោលទោសលោក កឹម សុខា នាទីលានបាល់ទាត់ក្នុងក្រុងបានលុង។ RFA/Ratha Visal
[source]http://www.rfa.org/khmer/news/politics/protesting-against-kemsokha-06082013225856.html
ដោយ វណ្ណ វិចារ
2013-06-09
បាតុករដែលដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង ឈរលើកបដាស្រែកតាមមេក្រូ ឡើងថ្លែងការណ៍ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះអតីតអ្នកទោសនៅគុកទួលស្លែង ជាសាធារណៈចំពោះសម្ដីលោកដែលគេចោទថា គុកទួលស្លែង បង្កើតឡើងដោយកងទ័ពវៀតណាម ពេលលុកលុយចូលប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ មិនមែនជាគុកក្នុងរបបខ្មែរក្រហមទេ។
បាតុកម្មដ៏កម្រនេះមានស្ថានភាពផ្ទុយគ្នាទាំងស្រុងពីបាតុកម្ម មុនៗ ដូចជាមហាបាតុកម្មរបស់បក្សប្រឆាំង និងបាតុកម្មរបស់ពលរដ្ឋនៅតំបន់បឹងកក់ជាដើម។
មន្ត្រីនគរបាល កងកម្លាំងប្រដាប់អាវុធដែលធ្លាប់តែត្រៀមឡានទឹក អាវក្រោះការពារ ខែល ដំបងឆក់ សម្រាប់បង្ក្រាបក្រុមបាតុករនោះ ក៏មិនមានត្រៀមដូចបាតុកម្មមុនៗនោះទេ។ ម្យ៉ាងទៀត ចំណីអាហារ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ក៏ត្រូវបានគេចែកឲ្យបាតុករទៀតផង។
អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា ថា ជាមនុស្សល្មោភអំណាច ជាមនុស្សកំសាកជាងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ទៅទៀត។ លោកព្រមានថា នឹងតវ៉ាបន្តទៀត បើសិនណាមិនមានការសូមអភ័យទោសពីសំណាក់លោក កឹម សុខា ទេនោះ។
លោក ជុំ ម៉ី បញ្ជាក់ច្បាស់ថា បាតុកម្មពេលនេះមិនមែនពាក់ព័ន្ធនឹងការគាំទ្រពីសំណាក់គណបក្ស នយោបាយទេ។ ប៉ុន្តែលោកបែរជាបញ្ចេញទស្សនៈរិះគន់គណបក្សសង្គ្រោះជាតិ និងលើកតម្កើងកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជាទៅវិញ។
បន្ទាប់ពីថ្លែងការណ៍រិះគន់ចំៗសំដៅលោក កឹម សុខា និងក្រើនរំលឹកឲ្យប្រជាពលរដ្ឋចងចាំចំពោះអំពើព្រៃផ្សៃក្នុងរបបខ្មែរ ក្រហមរួចមក ក្រុមបាតុករបន្តលើកគ្នីគ្នាប្រមាន ៥ពាន់នាក់ សំដៅធ្វើដំណើរដោយឡាន ម៉ូតូ ទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅម្តុំត្រឡោកបែក ស្របពេលដែលមន្ត្រីនគរបាលជាអ្នកបើកផ្លូវឲ្យក្បួនបាតុករធ្វើ ដំណើរ។
ប្រធាននាយកដ្ឋានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាអ្នកចេញមកទទួលញត្តិ។
ទាក់ទងនឹងបញ្ហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែបង្ហាញជំហរបដិសេធមិនសុំទោសឡើយ ស្របពេលដែលលោកកំពុងចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅរាប់ពាន់នាក់ នៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត។ លោកហៅការធ្វើមហាបាតុកម្មនេះថាជាការរៀបចំរបស់គណបក្សប្រជាជន កម្ពុជា។
លោក កឹម សុខា ដែលកំពុងតែមានអាការៈផ្ដាសាយឈឺបំពង់កផងនោះ បញ្ជាក់ថា រូបលោកមានការព្រួយបារម្ភខ្លះៗចំពោះបញ្ហាសុវត្ថិភាព ហើយគណបក្សសង្គ្រោះជាតិ បានជូនដំណឹងពីក្តីបារម្ភនេះទៅក្រសួងមហាផ្ទៃ និងសហគមន៍អន្តរជាតិរួចហើយ។
ប្រាក់ចំណាយបាតុកម្មនេះ ដូចជាថ្លៃឡានដឹកបាតុករ ថវិកាសម្រាប់រៀបចំបដា ពាក្យស្លោក ថ្លៃទឹកសុទ្ធ ថ្លៃមេក្រូ និងចំណាយផ្សេងៗទៀត មិនត្រូវបានលោក ជុំ ម៉ី ប្រាប់ថាលុយនោះមានប្រភពមកពីណាទេ។
អ្នកវិភាគមួយចំនួនយល់ថា លោក ជុំ ម៉ី មិនមានឥទ្ធិពលរហូតអាចកៀរគរមនុស្សបានច្រើនដើម្បីធ្វើបាតុកម្ម និងហានចំណាយប្រាក់ឧបត្ថម្ភបែបនេះទេ បើសិនជាមិនមានការគាំទ្រផ្នែកនយោបាយនោះ។
ចំណែកឯសមាជិកសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលមានថ្នាក់ដឹកនាំចំនួន ១០រូប នៅថ្ងៃទី៨ ខែឧសភា នេះ ក៏ចេញសេចក្ដីថ្លែងការណ៍រួមមួយច្រានចោលការចូលរួមបាតុកម្មនោះ ក្រោមហេតុផលផ្សះផ្សាជាតិ មិនបម្រើផលប្រយោជន៍អ្នកនយោបាយ ប្រកាន់ជំហរអព្យាក្រឹត្យជាដើម៕
-ក្រុមបាតុករដែលមានអ្នកដឹកនាំដើរដង្ហែក្បួនចេញពីតាមសង្កាត់ នៅក្នុងក្រុងសៀមរាប ស្រែកប្រឆាំងលោក កឹម សុខា។ RFA/Hang Savyouth2013-06-09

២១-ក្រុមបាតុករដែលមានអ្នកដឹកនាំដើរដង្ហែក្បួន ចេញពីតាមសង្កាត់ នៅក្នុងក្រុងសៀមរាប ស្រែកប្រឆាំងលោក កឹម សុខា។ RFA/Hang Savyouth
-អតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី ធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក កឹម សុខា។RFA/Van Vichar
[source]http://www.rfa.org/khmer/news/politics/protesting-against-kemsokha-06082013225856.html
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!