ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 10, 2013
By មនសិការ On June 10, 2013
បច្ចុប្បន្ននេះ​ជន​រួម​ឈាម​ខ្មែរ​នៅ​គ្រប់ទិសទី​បាន​ព្រួយបារម្ភ​ពី​ បញ្ហាសំខាន់ៗ​ជា​អាយុជីវិត​ជាតិ​ដូចជា​បញ្ហា​ព្រំដែន ការបំផ្លិចបំផ្លាញ​ធន​ធាន​​រ៉ែ និង​ការធ្វើ​ឲ្យ​ វិនាស​ហិនហោច​នៃ​ធនធានធម្មជាតិ​ជាពិសេស​បញ្ហា​អន្តោប្រវេសន៍​យួន​ខុសច្បាប់​ ដែល​កំពុង​ហូរ​ចូលមកក្នុង​ប្រ​ទេស​​កម្ពុ​ជា មក​តាំង​ទីលំនៅ​យ៉ាង​អនាធិបតេយ្យ ដែល​អ្នកកាន់អំណាច​ប​ច្ចុ​ប្បន្ន​នេះ​មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់ ឬ​ដោះស្រាយ​អ្វី​ឡើយ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​ក្តីសង្ឃឹម​តែមួយគត់​ទៅលើ​គណបក្ស​ សង្គ្រោះ​ជាតិ​ដែលមាន​គោលនយោបាយ និង​ការ​ប្តេ​ជ្ញា​ចិត្ត​​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហាសំខាន់ៗ​ជា​ អាយុជីវិត​ជាតិ សំដៅ​ការពារ​មាតុភូមិ​ជាទី​ស្នេហា​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស មិន​រលុប​បាត់ឈ្មោះ​ពី​ផែនទី​ពិភពលោក​។​

ទន្ទឹម​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​ខ្វល់ខ្វាយ​ពី​បញ្ហា​ជា​ អាយុជីវិត​ជាតិ​លោក ស៊ាន ប៉េង​សែ ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បានចេញ​សេចក្តីអំពាវនាវ​ដ៏​សំខាន់​មួ​ួ​យ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ​ ផ្ញើជូន​បងប្អូន​ជនរួមជាតិ​ខ្មែរ​ជាទី​ស្រឡាញ់ ដោយ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា អាណត្តិ​ទី ៥ ដែល​គ្រោង​ប្រ​ព្រឹត្តធ្វើ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខនេះ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​និង​នៅ​ទូទាំង​ពិភព លោក សូម​​ផ្សាយ​រំលឹក​ជាថ្មី​នូវ​កំណត់​ឯកសារ​មួយចំនួន​ដើម្បី​ជា​ប្រយោជន៍​ដល់​ បងប្អូន​រួម​ជាតិ​ក្នុងការ​សម្រេចចិត្ត​ឲ្យ​បានច្បាស់លាស់ និង​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លេខ​រៀង​ទី ៧ មាន​សញ្ញា​ព្រះអាទិត្យ​រះ​នាពេល​ខាងមុខនេះ​។ ដោយសារ​ថា​ការចូលរួមរ​បស់បង​ប្អូន​ជន​រួម​ឈាម​ខ្មែរ​ដែល​ទៅ​បោះឆ្នោត​ឲ្យ​ បក្ស​សង្គ្រោះ​ជាតិ​មានន័យ​ស្មើនឹង​ការចូលរួម​បេសកកម្ម​ដ៏​មានតម្លៃ​ជា​ ប្រវត្តិសាស្ត្រ​ក្នុង​ការ​សង្គ្រោះ​ប្រទេសជាតិ​យើង​ឲ្យ​រួច​ផុតពី​ គ្រោះថ្នាក់ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ និង​ការទទួលខុសត្រូវ​ខ្ពស់​សម្រាប់​ដោះស្រាយ​បញ្ហា​ជា​អាយុជីវិត​របស់​ ប្រទេសជាតិ ស្របទៅតាម​ឆន្ទៈ​របស់​រាស្ត្រ​ខ្មែរ​ទូទៅ​។​
​សេចក្តីអំពាវនាវ​រប​ស់លោក ស៊ាន ប៉េង​សែ បានបញ្ជាក់​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ចលនានយោបាយ​តែមួយគត់​ដែល​នឹង​អនុ​វត្តន៍​បទបញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង ​សន្តិភាព​ក្រុងប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្តីពី​កម្ពុជា​ដែលមាន​ជាអាទិ៍ ”​ការលុបបំបាត់​នូវ​សន្ធិ​សញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​មិន​ស្របតាម​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ភាព​មិនអាច​រំលោភបំពាន​បាន​លើ​ទឹកដី​អព្យាក្រឹតភាព និង​ឯកភាព​ជាតិ នៃ​ប្រទេស​កម្ពុជា​”​។ ដូច្នេះ​ការសម្រេចចិត្តរ​បស់បង​ប្អូន​ជន​រួម​ឈាម​ខ្មែរ ដែល​នាំគ្នា​ទៅ​បោះ​ឆ្នោត​​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​នឹង​ជួយសង្គ្រោះ​ប្រទេសជាតិ​យើង​មិន​ឲ្យ​រលាយ​រលត់​បាត់ឈ្មោះ​ពី​ ផែនទី​ពិភពលោក ដោយ​សារ​តែ​​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​ក្នុងពេល​កន្លងមក​ដែល​ផ្ទុយ​ពី​ គោលការណ៍​ប្រជាធិបតេយ្យ​និង​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។​
​ជន​រួម​ឈាម​ខ្មែរ​នៅ​គ្រប់ទិសទី​ជាពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ ជាតិ តែងតែ​គោរព​និង​ផ្តល់​តម្លៃ​ខ្ពស់បំផុត​ចំពោះ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ សន្តិភាព​ក្រុងប៉ារីស ដែលជា​ឯកសារ​ច្បាប់​ដ៏​មានតម្លៃ​ជា​អន្តរជាតិ និង​ជា​ប្រវត្តិសាស្ត្រ មាន​សុពលភាព​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​​ប្រទេស​កម្ពុជា​រៀងរហូត ពោលគឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ​គ្មាន​អាណត្តិ​ឬ​ត្រូវបាន​ គេ​បំភ្លេចចោល មិន​អនុវត្តន៍​តាម​នោះ​ទេ​។ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ត្រូវបាន​បង្កើតឡើង​ដោយ​គូភាគី​ខ្មែរ​មាន​ជម្លោះ អង្គុយ​ទល់មុខ​គ្នា​ជជែក​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ហើយ​ក្នុងនោះ​ក៏មាន​ការ​អ នុ​ញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ ចូលមក​រៀបចំ​សន្តិភាព​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយ​ចំណាយ​ប្រា​ក់ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ហើយក៏​មានការ​រៀបចំ​បោះឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ និង​យុត្តិធម៌​តាម​ស្តង់ដារ​អន្តរជាតិ​ដ៏​សំខាន់​កាលពី​ខែឧសភា ឆ្នាំ​១៩៩៣​ផងដែរ​។
​កាតព្វកិច្ច​ចម្បង​របស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក្រៅពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ក៏បាន​ចែង​អំពី​កាតព្វកិច្ច​ដ៏​សំខាន់​នៃ​មេដឹកនាំ​ខ្មែរ​ដែល ត្រូវ​រៀបចំ​ប្រព័ន្ធតុលាការ​ឯករាជ្យ​ដើម្បី​ធានា​ភាពយុត្តិធម៌​សង្គម អនុវត្តន៍​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ធានារៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អំពើហិង្សា និង​ការអនុវត្ត​នយោបាយ​ខុស​ឆ្គង​​ដដែលៗ​វិលត្រឡប់​មកវិញ​។ ដោយឡែក ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដែលមាន​ចំនួន​២១​ប្រទេស ដែល​មាន​​ម​ហាអំណាច​ធំៗ​នៅលើ​ពិភព លោក និង​បណ្តា​ប្រទេស​ក្បែរ​ខាង​កម្ពុជា ត្រូវមាន​កាតព្វកិច្ច​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​ការ​គោ​រ​ព​ សិទ្ធិមនុស្ស​ឯករាជ្យ អធិបតេយ្យភាព​និង​ភាព​មិនអាច​រំលោភបំពាន បាន​ទៅលើ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មានការ​កំណត់​យ៉ាងច្បាស់​នូវ​ការលុបចោល​នូវ​សន្ធិសញ្ញា​ឬ​ កិច្ចព្រមព្រៀង​ទាំងឡាយ ណា​ដែល​ខុសច្បាប់​នាំ​ឲ្យ​ខាតបង់ ផលប្រយោជន៍​កម្ពុជា​ផងដែរ​។​
​ការ​រំលឹក​ពី​កិច្ចព្រមព្រៀង​សន្តិ ភាព​ក្រុងប៉ារីស ដឹកនាំ​ធ្វើ​ដោយ​លោក​ប្រធាន សម រង្ស៊ី រៀងរាល់ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ា​រីស​​នេះ​ផងដែរ ត្រូវបាន​ដកស្រង់​ខ្លឹមសារ​សំខាន់ៗ មក​រៀបចំ​ជា​គោលនយោបាយ​ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ដោះស្រាយ​បញ្ហា​ជាតិ​សំ​ខាន់ៗ​ក្រោយពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ ផងដែរ ជាពិសេស​ទាក់ទិន​បញ្ហា​ព្រំដែន​និង​អន្តោប្រវេសន៍​យួន​ខុសច្បាប់​។ ការ​ប្តេ​ជ្ញា​​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធតុលាការ​ឯករាជ្យ​ដើម្បី បញ្ចប់​វប្បធម៌​និ​រ​ទណ្ឌ​ភាព ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​នាំ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​នីតិរដ្ឋ​ ពិតប្រាកដ គឺជា​គោលការណ៍​សំខាន់ និង​ជា​បញ្ហា​អាទិភាព ដែល​បក្ស​សង្គ្រោះ​ជាតិ​ត្រូវធ្វើ​មុនគេ​ដើម្បី​ឲ្យ​រាស្ត្រ​ខ្មែរ​ទូទៅ​ ក្លាយជា​ម្ចាស់​​អំណាច និង​ជា​ម្ចាស់​ជោ គ​វាសនា​ប្រទេសជាតិ​យ៉ាងពិត​ប្រាកដ​។​
​ចំពោះ​បញ្ហា​ព្រំដែន​វិញ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​បានសម្រេច​លុប​ចោល​រាល់​សន្ធិសញ្ញា ​ទាំងឡាយណា​ដែល​បានធ្វើ​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ១៩៩១ ដែល​កម្ពុជា​ស្ថិតក្រោម​អាណាព្យាបាល​របស់​យួន​ដែល​គេ​គិតថា កិច្ចព្រមព្រៀង​ទាំងនោះ​ធ្វើ​ឲ្យ​ខាតបង់​ផល​ប្រ​យោជន៍​ខ្មែរ ដូចដែល​លោក​ប្រធាន សម រង្ស៊ី បានបញ្ជាក់​ជារឿយៗ​ថា បញ្ហា​ព្រំ ដែន​យើង​ត្រូវ​ដោះស្រាយ​ដោយ​យក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មក​ ធ្វើជា​គោល​ដែល​ជំហាន ដំបូង​មានតែ​ការលុបចោល​សន្ធិសញ្ញា​ខុសច្បាប់​ហើយ​បន្ត​មកទៀត​ត្រូវយក​ច្បាប់ ​អន្តរ​ជាតិ​មកប្រើប្រាស់ ហើយ​ម្ចាស់​ហត្ថលេខី​ទាំងអស់​មាន​កាតព្វកិច្ច​ធានា​ការពារ​ឯករាជ្យភាព បូរណភាព​ទឹកដី​ខ្មែរ​និង​ភាព​មិនអាច​រំលោភ​បំពាន​បាន​របស់​កម្ពុជា​។ ដោយឡែក​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅពេល​យើង​ពង្រឹង​ការអនុវត្ត​ ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​​ច្បាប់​សញ្ជាតិ និង​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​គឺ​យើង​នឹង​ចាត់វិធានការ​ស្រង់​ ស្ថិតិ​ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍​ទាំង នោះ​ទៅ​ស្រុក​កំណើ​ត​វិញ ដោយ​សន្តិវិធី គឺ​យើង​មិនមាន​គោលការណ៍​ប្រើ​អំពើហិង្សា​ណាមួយ​ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​នោះទេ​។​
មិន​ខុសពី​សេចក្តីអំពាវនាវ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង​របស់លោក ស៊ាន ប៉េង​សែ នោះទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​អាច​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​បោះឆ្នោត ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ចលនានយោបាយ​តែមួយគត់​មានការ​ប្តេជ្ញាចិត្ត ​និង​ការទទួលខុសត្រូវ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​ជា​អាយុជីវិត​ជាតិ​សំខាន់ៗ ព្រោះ​មានតែ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ធ្វើជា​ មូលដ្ឋាន​សម្រាប់​ការពារ​បូរណភាព​ទឹកដី នោះទេ​ទើប​អាចជួយ​ឲ្យ​ទឹកដី​ខ្មែរ​ស្ថិត​ស្ថេរ​​គង់វង្ស មិន​រលុបរលាយ​បាត់​ពី​ផែនទី​របស់​ពិភពលោក ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​រស់នៅ​ដោយ​សុខសាន្ត​ក្នុងប្រទេស​មាន​នីតិរដ្ឋ​ ពិតប្រាកដ​៕​
khmer-viet-border-mark47
E2FEBA70-2E20-4F8E-A74E-B79DE50C3CEF_mw1024_n_s

0 comments:

Post a Comment

Thank you for your comments!













Search