ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 13, 2013
គណបក្សសង្គ្រោះជាតិ ស្នើឲ្យគណបក្សកាន់អំណាចប្រកួតប្រជែងការបោះឆ្នោតដោយយុត្តិធម៌ និងមានសេចក្តីថ្លៃថ្នូរ ដោយមិនត្រូវបញ្ជូនសកម្មជនមករំខានវេទិកាជួបជុំសមាជិកគាំទ្រតាម មូលដ្ឋានរបស់បក្សប្រឆាំងទេ។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលស្ថានការណ៍បោះឆ្នោត កំពុងព្រួយបារម្ភកើតមានអំពើហិង្សានៅមុន និងក្រោយការបោះឆ្នោត ខែកក្កដា ខាងមុខ។
ដោយ ដែន អយុធ្យា
2013-06-12
2013-06-12
ថ្លែងក្នុងសន្និសីទកាសែត ព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា នាទីស្នាក់ការកណ្ដាលក្រុងភ្នំពេញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការចុះមូលដ្ឋានរបស់លោកមានការរំខានដោយសមាជិកគណបក្សប្រជាជន កម្ពុជា។ លោកថា រូបភាពរំខានមានដូចជា បក្សកាន់អំណាចបានដឹកសកម្មជនតាមរថយន្ត ឲ្យទៅអុកឡុក ឬយកធុងបាស និងមេក្រូចាក់ដោយបើកសំឡេងខ្លាំងៗ រំខាននៅតាមវេទិកាដែលគណបក្សសង្គ្រោះជាតិ រៀបចំ។
លោក កឹម សុខា បញ្ជាក់ថា បើសមត្ថកិច្ច ឬរដ្ឋាភិបាលមិនទប់ស្កាត់ករណីនេះទេ នោះការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា ខាងមុខ គ្មានលក្ខណៈសេរី គ្មានយុត្តិធម៌ និងគ្មានតម្លាភាពទេ។ លោកស្នើឲ្យសមត្ថកិច្ច និងរដ្ឋាភិបាល មានវិធានការទប់ស្កាត់ចំពោះបញ្ហានេះ៖ «នៅល្វាឯម ជាតំបន់ឆ្លងទឹកឆ្លងទូកដ។ គេមានផែនការគេ ដែលខ្ញុំទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចអាជ្ញាធរខ្លះដែលលួចគាំទ្រដោយស្ងាត់ៗមកលើគណបក្ស សង្គ្រោះជាតិ។ គេថាផែនការគេៗចាំតែឲ្យខ្ញុំឆ្លងដទៅហើយ គេបញ្ចេញមនុស្សមកស្ទាក់នៅកន្លែងដហ្នឹងតែម្តង ហើយធ្វើមិនឲ្យខ្ញុំឆ្លងដមកវិញបានទេ ពីព្រោះអីដអស់ហ្នឹងសុទ្ធតែគេអាចគំរាមកំហែងបាន។ ហើយទី២ គេរៀបចំក្បួនឡានគេដាក់ពីមុខ។ ហើយខ្ញុំមានទាំងរូបថតទៀត គឺដើម្បីខ្ញុំទៅនិយាយកន្លែងណា គេមកឈប់នៅកន្លែងហ្នឹង ដើម្បីដាក់មេក្រូ ដើម្បីស្រែករំខានដល់វេទិកាហ្នឹង»។
លោក កឹម សុខា បន្តថា លោកបានលើកយកករណីរំខានផ្ដើមដោយសមាជិកគណបក្សកាន់អំណាចដាក់ជូនទៅ ស្ថានទូតនានា ក្នុងប្រទេសកម្ពុជា ឲ្យជួយពិនិត្យ និងតាមដានថែមទៀត។
មិនមានអត្ថាធិប្បាយពីតំណាងគណបក្សប្រជាជនកម្ពុជា និងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺជុំវិញប្រតិកម្មរបស់លោក កឹម សុខា នោះទេ នៅរសៀលថ្ងៃទី១២ ខែមិថុនា។ ប៉ុន្តែ នៅក្នុងជំនួបរវាងតំណាងគណបក្សសង្គ្រោះជាតិ និងមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែមិថុនា ស្ដីពីវិធានការការពារសុវត្ថិភាពលោក កឹម សុខា ប៉ូលិសក្រសួងមហាផ្ទៃ បានស្នើឲ្យតំណាងបក្សសង្គ្រោះជាតិ ពេលជួបបញ្ហាអ្វីមួយ ស្នើឲ្យទាក់ទងមកក្រសួងដើម្បីមានវិធានការ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមរក្សាឲ្យស្ថានការណ៍មុន និងក្រោយការបោះឆ្នោតមានដំណើរការល្អ។ ក្រៅពីនេះ ប្រមុខដឹកនាំលោកបានស្នើដល់សមាជិកគាំទ្ររបស់ខ្លួន អាចរិះគន់គ្នាដោយពាក្យសម្ដី និងជៀសឲ្យឆ្ងាយពីអំពើហិង្សា។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប។ លោកមានប្រសាសន៍ថា ទោះ គ.ជ.ប មិនមានសមត្ថកិច្ចដោះស្រាយបញ្ហាដូចករណីបក្សប្រឆាំងបានអះអាងក្តី ប៉ុន្តែ គ.ជ.ប បានស្នើទៅមន្ត្រីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឲ្យជួយសម្របសម្រួលការងារនេះ ដើម្បីឲ្យគណបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ៖ «វាអាចថា សមត្ថកិច្ចរបស់យើងនៅមានកម្រិត។ អ៊ីចឹងទេ មិនអាចធ្វើបានល្អ ១០០% ទេ។ តែទោះយ៉ាងណា គណបក្សទាំងអស់បានធ្វើសកម្មភាពគ្រប់គ្នាទៅតាមច្បាប់ ហើយល្អដែរដែលមិនមានអំពើហិង្សាអីទេ គ្រាន់តែជាការប៉ះទង្គិចគ្នារំខានគ្នាតិចតួចប៉ុណ្ណោះ»។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា និចហ្វិក (NICFEC)។ លោកចាត់ទុកការបញ្ជូនសកម្មជនគាំទ្រគណបក្សនយោបាយមួយទៅរំខាន សកម្មភាពធ្វើនយោបាយរបស់បក្សមួយទៀត អាចនាំឲ្យកើតមានអំពើហិង្សានៅមុន និងក្រោយការបោះឆ្នោតសភាអាណត្តិទី៥ ខែកក្កដា ខាងមុខ បើសមត្ថកិច្ចមិនបានទប់ស្កាត់៖ «អ្នករំខានមិនមានសេចក្តី ថ្លៃថ្នូរ ឬក៏មិនមានសេចក្តីក្លាហានពិតប្រាកដក្នុងការប្រកួតប្រជែងទេ។ អ្នករំខានព្យាយាមផ្ចាញ់ផ្ចាលអ្នកដទៃ ដោយវិធីផ្សេងខុសពីនីតិវិធី។ ខ្ញុំគិតថា គឺជាការចាប់ផ្ដើមមួយដែលធ្វើឲ្យការបោះឆ្នោតហ្នឹងគ្មានភាពល្អ ប្រសើរគ្មានភាពត្រឹមត្រូវ»។
លោកថា បញ្ហានេះទាំងរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចមិនគួរព្រងើយកន្តើយទេ បើពិតជាមានចេតនាចង់ឲ្យការបោះឆ្នោតខែកក្កដា ខាងមុខមានដំណើរការល្អមែននោះ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ មានរយៈពេល ៣០ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ បច្ចុប្បន្ននេះជាពេលវេលានៃយុទ្ធនាការចែកប័ណ្ណព័ត៌មានបោះឆ្នោតដល់ អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២។ យុទ្ធនាការនេះបានចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៨ បានចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ហើយថា កាលបរិច្ឆេទនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោត នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងនៅការិយាល័យបោះឆ្នោត និងនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតសភាអាណត្តិទី៥ មានការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេសចំនួន ១៩.០០៩ការិយាល័យបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!