ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, June 7, 2013
អ្នកស្រី​វីម៉ាឡា ​អាលី​​​​ជួយ​លោក​​សម្ភារៈ​​គណបក្ស​​សង្គ្រោះជាតិ​​ដើម្បី​ប្រមួល​មូលនិធិ។ ទីក្រុង Philadelphia​ ថ្ងៃ១​​មិនថុនា​ ២០១៣។​
អ្នកស្រី ​វីម៉ាឡា ​អាលី​​​​ជួយ​លោក​​សម្ភារៈ​​គណបក្ស​​សង្គ្រោះជាតិ​​ដើម្បី​ប្រមួល​មូលនិធិ។ ទីក្រុង Philadelphia​ ថ្ងៃ១​​មិនថុនា​ ២០១៣។​

លោក​ទូច​ វិបុល​ នៃ​រដ្ឋ​វីជីញ៉ានិង​ដែល​ជា​អ្នក​រៀប​ចំកម្មវិធី​បុណ​ព្រះអាទិត្យ​រះ​នេះ រៀបរាប់​អំពីមូលហេតុ​នៃ​ការ​រៀបចំបុណ្យ​នេះ​នៅ​ទីក្រុងហ្វីឡាដែល​ហ្វៀ។ លោកនិយាយថា៖ «យើង​គិត​ថា​ទីក្រុងហ្វីឡាដែល​ហ្វៀជា​ចំណុច​កណ្តាល​មួយ​ដែល​អាច​នឹង​ទទួល​ស្វាគមន៍​បងប្អូន​មក​ពី​រដ្ឋ​នានា​នៅ​ជុំ​វិញ​ទីនេះ គឺ​ថ្ងៃ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​បង​ប្អូន​មក​ពី​ម៉ាស្សា​ជូស្ស៊ែត ញូវយ៉ក ស៊ីកាហ្គោ តិចសាស់ មក​ពី​ខាង​ម៉ារីលែនដ៍​ វីជីញ៉ា​ វ៉ាស៊ីនតោនឌីស៊ី ហើយ​នឹង​រូមមាន​មក​ពី​ហ្វលរីដា ហើយ​នឹង​ណថ ខារ៉ូឡាញណា​(North Carolina)ផង​ដែរ»។​ ក្នុង​ចំណោម​អ្នក​ចោលរួម​ជាច្រើន​ គឺ​មាន​លោក ឈុំ សេរីសុខុម ខ្មែរ​អាមេរិកាំ​មក​ពី​រដ្ឋ​ ​ណថ ខារ៉ូឡាញណា។ លោក​បាន​អំពាវនា​ដល់​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល។ ​លោកនិយាថា៖ «ដូច្នេះ​មាន​តែ​បង​ប្អូន​ទេ​ដែល​ស្រឡាញ់​ខ្លួន​យើង ជួយ​ខ្លួន​យើង​ បោះឆ្នោត​ដើម្បី​ឲ្យ​កូន​ចៅ​យើង​ជំនាន់​ក្រោយ​ការ​ពារ​ទឹក​ដី​ជំនាន់​ក្រោយ​ដែល​ខ្ញុំ​បាទ​។ ហើយ​ខ្ញុំ​បាទ​មាន​ថវិកា​៥.០០០ដុល្លារមក​ដាក់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជួយ​ឲ្យ​បង​ប្អូន​នៅសមរភូមិមុខ​ធ្វើការ»។ 

ចំណែក សម សម្រិត អតីត​ប្រធាន​សមាគមន៍​ខ្មែរ​នៅ​ក្រុង​ហ្វីឡាដែល​ហ្វៀ រដ្ឋ​ភែនស៊ីលវ៉េញ៉ា ក៏​បាន​ចូលរួម​ជួយ​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ដើម្បី​ជូយ​ដល់​គណបក្សសង្គ្រោះ​ជាតិ។ លោកនិយាយថា៖​ «ខ្ញុំ​ចង់​ចូលរួម​ព្រះ​អាទិត្យ​រះ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រមូល​ធនធាន​ខ្មែរ​យើង​នៅ​ក្នុង​ពិភពលោក ឲ្យ​ចូលរួម​ក្នុង​ការ​រំដោះ​ជាតិ​ដែល​ត្រូវ​បាន​បរទេស​កំពុង​តែ​ឈ្លានពាន។​ ខ្ញុំ​ត្រូវការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល»។​ អ្នក​ស្រី វីម៉ាឡា អានលី នៃ​រដ្ឋ​ភែនស៊ីលវ៉េញ៉ា​ ជាមួយ​នឹងស្វាមីនិងកូនៗ​ដែល​មិន​សូវ​ចេះ​និយាយ​ខ្មែរ​ មក​ដំឡើង​តូប​លក់​ដើម្បី​ប្រមូល​លុយ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ ​អ្នក​ស្រីឲ្យដឹងថា៖​ «មក​លក់​ហឹ្នង​គឺ​ខ្ញុំ​ចង់​ជួយ​ជាតិ។ ខ្ញុំ​ចង់​ជួយ​ជាតិ​ខ្មែរ​យើង។ មិនមែន​ជួយ​តែគណបក្ស​ទេ គឺ​ចង់​ជួយ​ជាតិ​ហ្មង។ ខ្ញុំ​ស្រឡាញ់​ជាតិ​យើង ជាតិ​ខ្មែរ។ ខ្ញុំ​មក​តាំង​ពី​តួចៗ។​ខ្ញុំ​ចង់​ទៅស្រុកខ្មែរ​វិញ​ដល់​ពេល​ចាស់​ទៅ»។​ ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពីរដ្ឋ​ផ្សេងៗចូលរួម​ស្តាប់​លោក​កឹម សុខា នៃ​គណបក្ស​សង្គ្រោះជាតិដោយ​ទឹក​មុខ​រីករាយ​ហើយ​សង្ឃឹម​ថាគណបក្ស​នេះ​នឹង​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ខាងមុខ៕ 
[source] http://khmer.voanews.com/content/kem-sokha-preside-over-fund-raise-sunrise/1676893.html

Case 123 Mobile Accessories Discoint

0 comments:

Post a Comment

Thank you for your comments!













Search