ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 10, 2013
ដោយ ឡេង ម៉ាលី
2013-06-09
ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ មិថុនា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​គណៈកម្មាធិការ​រដ្ឋសភា​ កម្ពុជា ដែល​មាន​សមាជិក​ទាំង​
អស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​បក្ស​​កាន់​អំណាច​នោះ បណ្ដេញ​សមាជិក​សភា​បក្ស​ប្រឆាំង​ពី​រដ្ឋ​សភា។ ការ​សម្រេច​បែប​នេះ​ត្រូវ​បាន​គេ​មើល​ថា ជា​ការ​ផ្ទុយ​នឹង​ស្មារតី​នៃ​ដំណើរការ​ល្អ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

សេចក្ដី​ថ្លែងការណ៍​នេះ បន្ត​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ដំណើរការ​នយោបាយ​មួយ ដែល​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​ពី​គ្រប់​គណបក្ស​នយោបាយ ក្នុង​ការ​បំពេញ​ការងារ​នៅ​គ្រប់​លំដាប់​ថ្នាក់។ ការ​កាត់​ប្រាក់​ខែ និង​ដក​ហូត​ឋានៈ​តំណាង​រាស្ត្រ​របស់​សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង គឺ​ជា​ការ​ដក​ហូត​សំឡេង​ពលរដ្ឋ​កម្ពុជា និង​បង្ក​ការ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ចូលរួម​របស់​តំណាង​រាស្ត្រ​ទាំង​អស់ គឺ​មាន​សារសំខាន់​ណាស់ ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

សហរដ្ឋ​អាមេរិក​ទទូច​ដល់​ប្រធាន​រដ្ឋសភា ឱ្យ​អនុញ្ញាត​ឱ្យ​សមាជិក​ជាប់​ឆ្នោត​ទាំង​អស់ បាន​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ពលរដ្ឋ​កម្ពុជា។
ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ប្រសាសន៍​ថា លោក​មិន​ទាន់​ឆ្លើយ​តប​អ្វី​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិថុនា៖ «ស្អែក​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ម៉ោង ៩ នៅ​រដ្ឋ​សភា ជុំវិញ​ការងារ​ទាំង​អស់​នៅ​រដ្ឋសភា ក្នុង​នោះ​មាន​រឿង​ហ្នឹង​មួយ​ដែរ។ បើ​ចង់​ដឹង​ទៅ​ទី​នោះ​ទៅ សួរ​ទៅ ឱ្យ​គេ​ស្ដាប់​ទាំង​អស់​គ្នា​ផង។ ស្អែក​ម៉ោង ៩​ព្រឹក»

គណៈកម្មាធិការ​រដ្ឋសភា បាន​ដក​ឋានៈ​ជា​សមាជិក​សភា​របស់​សមាជិក​គណបក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ចំនួន ២៨​រូប កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ បន្ទាប់​ពី​បក្ស​ទាំង​ពីរ​រួបរួម​គ្នា​ជា​បក្ស​តែ​មួយ គឺ​គណបក្ស​ សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 
Find your next vehicle at UsedCars.com

0 comments:

Post a Comment

Thank you for your comments!













Search