ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, June 10, 2013
នាយករដ្ឋមន្ត្រី អះអាងជាថ្មីថា កម្ពុជាមិនអាចទាមទារទឹកដីដែលបាត់បង់មកវិញបានទេ
ដោយ ថុល ស្រីលក្ខណ៍ ថ្ងៃច័ន្ទ ទី10 មិថុនា ឆ្នាំ2013 ម៉ោង17:50 VOA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ អះអាងជាថ្មីម្តងទៀតថា កម្ពុជាមិនអាចទាមទារយកទឹកដីដែលបាត់បង់ទៅប្រទេសជិតខាងបានទ្បើយ គឺមិនដូចទៅនឹងការលើកឡើងរបស់មេដឹក
នាំគណបក្សប្រឆាំងនោះទេ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមុខរដ្ឋាភិបាល ប្រកាសថា កម្ពុជាមិនអាចយកទឹកដីខ្មែរ ដែលបាត់បង់ពីអតីតពីប្រទេសថៃ និងប្រទេសវៀតណាម មកវិញបាននោះទេ បើទោះជាតាមផ្លូវច្បាប់ ឬធ្វើសង្គ្រាមក្តី។ ការលើកទ្បើងរបស់លោក ហ៊ុន សែន គឺឆ្លើយតបទៅនឹងសារនយោបាយ របស់មេដឹកនាំគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសថា ខ្លួននឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងទ្បាអេ ដើម្បីយកទឹកដីកម្ពុជាក្រោម និងកោះត្រល់ ពីប្រទេសវៀតណាមមកវិញ ប្រសិនបើគណបក្សឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ខាងមុខ ៖ "ដើម្បីទាមទារឯករាជ្យពីបារាំង បន្ទាប់ទៅព្រះអង្គបានផ្តួចផ្តើមគំនិតផ្ទាល់ព្រះអង្គ យកផែនទីទៅដាក់តម្កល់ នៅអង្គការសហប្រជាជាតិ ហេតុអីបានជាព្រះអង្គត្រូវធ្វើយ៉ាងដូច្នេះ ម៉េចក៏ព្រះអង្គមិនប្តឹងទៅតុលាការអន្តរជាតិឡាអេ តាំងពីជាន់នោះ បានទុកឲ្យលោកដល់ឆ្នាំ២០១៣ លោកទៅប្តឹង អញ្ចឹងលោកឯងហ្នឹងវាខ្លាំងជាងសម្តេចឪទៀតឬអី"។
លោក ហ៊ុន សែន ព្រមានថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត ហើយប្តឹងទាមទារយកទឹកដីកម្ពុជាក្រោម ពីវៀតណាមមកវិញ នោះកម្ពុជាអាចនឹងមានសង្គ្រាម ៖ "គេថា គេមិនធ្វើសង្គ្រាមទេ គេយកកោះត្រល់ គេយកកម្ពុជាក្រោម គេយកព្រៃនគរ គឺហូជីមិញសព្វថ្ងៃ ដែលមានប្រជាជន ប្រជាជននៅក្នុងហូជីមិញ ច្រើនជាងប្រជាជនខ្មែរសព្វថ្ងៃ ព្រោះក្រុងនេះធំណាស់ ប្រជាជនប្រមាណ១០លាន ដូច១៥លានផ្លាយ ថ្លើមពាសមេឃដល់ប៉ុណ្ណឹង រួចសង្គ្រាមវាមិនកើត"។
ស្តាប់សំឡេង៖
ទោះយ៉ាងណា លោក ហ៊ុន សែន គិតថា លទ្ធភាពឈ្នះឆ្នោតរបស់គណបក្សប្រឆាំង គឺនៅឆ្ងាយណាស់។ លោកក៏បានបញ្ជាឲ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហស័របស់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រមូលឯកសារទាំងទ្បាយ ពាក់ព័ន្ធការលើកទ្បើងរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ស្តីពីបញ្ហាទាំងនេះ យកមកប្រែជាភាសាអង់គ្លេស និងបារាំង រួចបញ្ជូនទៅស្ថានទូតទាំងអស់នៅកម្ពុជា និងអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកនានា។
ជាមួយគ្នានោះ លោក ហ៊ុន សែន ប្រកាសឲ្យគ្រប់ស្ថានីយទូរទស្សន៍ ចាក់ផ្សាយឡើងវិញនូវបទអន្តរាគមន៍រយៈពេលជាង៥ម៉ោង របស់លោកស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងរដ្ឋសភា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD ថា គណបក្សលោកនៅតែប្រកាន់គោលការណ៍២យ៉ាង ក្នុងការទាមទារយកទឹកដីកម្ពុជាពីប្រទេសវៀតណាម។ ទី១ ផ្អែកទៅលើច្បាប់ និងទី២ ផ្អែកលើបទពិសោធន៍កន្លងមក ដែលគណបក្សលោកធ្លាប់ដកបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីយកដីស្រែប្រគល់ឲ្យប្រជាពលរដ្ឋវិញ ៖ "អាស្រ័យទៅលើឆន្ទៈនយោបាយ ក្រមខណ្ឌច្បាប់ ការគាំទ្រពីអន្តរជាតិ និងតុលាការទីក្រុងឡាអេ តុលាការអន្តរជាតិតែប៉ុណ្ណោះ ដែលយើងយកមកដោះស្រាយបញ្ហាតាមបណ្តាព្រំដែននេះ"។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក កែម ឡី យល់ថា កម្ពុជានៅតែមានសង្ឃឹមក្នុងការទាមទារយកទឹកដីរបស់ខ្លួនមកវិញ បើទោះជា ២០០ ទៅ៣០០ឆ្នាំទៅមុខក្តី។ លោកអះអាងថា មានហេតុផល២យ៉ាង ដែលកម្ពុជាអាចយកបាន ទី១ ភស្ថុតាង រួមមាន កត្តាវិទ្យាសាស្ត្រ (មានប្រជាជនខ្មែររស់នៅ) វប្បធម៌(វត្តអារ៉ាម) ភូមិសាស្ត្រ(ជាប់កម្ពុជា) វិទ្យាសាស្ត្រ និងច្បាប់ទម្លាប់ជាដើម។ ហេតុផលទី២ ការទាមទារតាមរយៈការចរចាទ្វេភាគី ការចរចាក្នុងក្របខណ្ឌអាស៊ាន យន្តការត្រីភាគី (បារាំង វៀតណាម និងកម្ពុជា) និងអង្គការសហប្រជាជាតិ។
លោកកែម ឡី បន្ថែមថា កាលពីសម័យព្រះករុណា ព្រះបាទនរោត្តម សីហនុ កម្ពុជាមិនអាចទាមទារបាន ដោយសារកម្ពុជាមិនទាន់មានកិច្ចព្រមព្រាងច្រើនដូចសព្វថ្ងៃនេះ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!