ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 10, 2013

នាយករដ្ឋមន្ត្រី​ អះអាង​ជា​ថ្មី​ថា កម្ពុជា​មិន​អាច​ទាមទារ​ទឹកដី​ដែល​បាត់បង់​មក​វិញ​បាន​ទេ​

ដោយ ​ថុល ស្រី​លក្ខណ៍​ ថ្ងៃច័ន្ទ ទី10 មិថុនា ឆ្នាំ2013 ម៉ោង17:50 VOA
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ អះអាង​ជា​ថ្មី​ម្តងទៀត​ថា កម្ពុជា​មិន​អាច​ទាមទារ​យក​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង​បាន​ទ្បើយ គឺ​មិន​ដូច​ទៅ​នឹង​ការលើកឡើង​របស់​មេដឹក
នាំ​គណបក្សប្រឆាំង​នោះ​ទេ​។​   
 ​
​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ប្រមុខ​រដ្ឋាភិបាល ប្រកាសថា កម្ពុជា​មិន​អាច​យក​ទឹកដី​ខ្មែរ ដែល​បាត់បង់​ពី​អតីត​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មក​វិញ​បាន​នោះទេ បើ​ទោះជា​តាម​ផ្លូវច្បាប់ ឬ​ធ្វើ​សង្គ្រាម​ក្តី​។ ការ​លើកទ្បើង​របស់​លោក​​ ​ហ៊ុន​ សែន គឺ​ឆ្លើយតប​ទៅនឹង​សារ​នយោបាយ ​របស់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រកាសថា​ ខ្លួន​​នឹង​ប្តឹងទៅ​តុលាការ​​យុត្តិធម៌​​អន្តរ​ជាតិ​​ទីក្រុង​​ទ្បា​អេ ដើម្បី​យក​ទឹកដី​កម្ពុជា​​ក្រោម និង​កោះត្រល់ ពី​ប្រទេស​​វៀតណាម​មកវិញ ប្រសិនបើ​គណបក្ស​ឈ្នះ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ខាង​មុខ ៖ "ដើម្បី​ទាម​ទារ​ឯក​រាជ្យ​ពី​បារាំង បន្ទាប់ទៅ​ព្រះ​អង្គ​បាន​ផ្តួច​ផ្តើម​គំនិត​ផ្ទាល់​ព្រះ​អង្គ យក​ផែន​ទី​​ទៅ​ដាក់​តម្កល់​ នៅ​អង្គការ​សហ​ប្រជា​ជាតិ ហេតុ​អី​បានជា​​ព្រះ​អង្គត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ម៉េច​ក៏​​ព្រះ​អង្គមិន​ប្តឹង​ទៅ​តុលាការ​​អន្តរ​ជាតិ​ឡា​អេ​ តាំង​ពី​ជាន់​នោះ បាន​ទុក​ឲ្យ​លោកដល់​​ឆ្នាំ២០១៣ លោក​ទៅ​​​ប្តឹង អញ្ចឹង​លោក​ឯង​ហ្នឹង​វា​ខ្លាំង​​ជាង​សម្តេច​ឪទៀត​ឬ​អី"។


លោក ហ៊ុន សែន ព្រមាន​ថា  ប្រសិនបើ​​គណបក្ស​ប្រឆាំង​​ឈ្នះ​ឆ្នោត ហើយ​​ប្តឹង​​ទាម​ទារ​​យក​​ទឹក​ដី​​កម្ពុជា​​ក្រោម ពី​​វៀត​ណាម​​មក​វិញ  នោះ​កម្ពុជា​អាច​នឹង​មាន​សង្គ្រាម ៖ "គេ​ថា​ គេ​មិន​ធ្វើ​សង្គ្រាម​ទេ គេ​យក​កោះ​ត្រល់ គេ​យក​កម្ពុជា​ក្រោម គេ​យក​ព្រៃ​នគរ គឺ​ហូ​ជីមិញ​សព្វ​ថ្ងៃ​ ដែល​មាន​ប្រជា​ជន ប្រជា​ជន​នៅ​ក្នុង​ហូ​ជីមិញ ច្រើន​ជាង​ប្រជា​ជន​ខ្មែរ​សព្វ​ថ្ងៃ ព្រោះ​ក្រុង​នេះ​ធំ​ណាស់ ប្រជា​ជន​ប្រមាណ​១០លាន ដូច​១៥លាន​ផ្លាយ ថ្លើម​ពាស​មេឃ​ដល់​ប៉ុណ្ណឹង រួច​សង្គ្រាម​វា​មិនកើត​"។
ស្តាប់សំឡេង៖  
​ទោះយ៉ាងណា លោក ​ហ៊ុន សែន គិត​ថា លទ្ធភាព​ឈ្នះឆ្នោត​របស់​គណបក្ស​ប្រឆាំង គឺ​នៅ​ឆ្ងាយ​ណាស់​។ លោក​ក៏​បាន​បញ្ជា​ឲ្យ​អង្គភាព​​ព័ត៌មាន និង​ប្រតិកម្ម​រហស័​របស់​ទីស្តីការគណៈ​រដ្ឋមន្ត្រី ប្រមូល​ឯកសារ​ទាំង​ទ្បាយ ​ពាក់ព័ន្ធ​ការ​លើកទ្បើង​របស់​ថ្នាក់​ដឹក​នាំ​​គណបក្ស​ប្រឆាំង ​ស្តីពី​បញ្ហា​ទាំងនេះ យក​មក​ប្រែជា​ភាសា​អង់គ្លេស និង​បារាំង រួច​បញ្ជូន​ទៅ​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា និង​អង្គ​ការ​​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​នានា​។
​ជាមួយគ្នា​នោះ លោក ហ៊ុន សែន ប្រកាស​ឲ្យ​គ្រប់​ស្ថានីយទូរ​ទស្សន៍ ចាក់​ផ្សាយ​ឡើងវិញ​នូវ​​បទ​អន្តរាគមន៍​រយៈពេល​ជាង​៥​ម៉ោង ​របស់​លោក​ស្តីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​រដ្ឋសភា ចាប់ពី​ថ្ងៃនេះរហូត​ដល់​ថ្ងៃ​បោះឆ្នោត​។
​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ VOD ថា គណបក្ស​លោក​នៅតែ​ប្រកាន់​គោលការណ៍​២​យ៉ាង ក្នុង​ការ​​ទាម​ទារ​​យក​​ទឹកដី​កម្ពុជា​ពី​ប្រទេស​វៀតណាម​។ ទី​១ ផ្អែក​​ទៅ​លើ​​ច្បាប់ និង​ទី​២ ផ្អែក​លើ​​បទ​ពិសោធន៍​​កន្លង​មក​ ដែល​គណបក្ស​​​លោក​​ធ្លាប់​​ដក​​បង្គោល​​ព្រំដែន​ នៅ​ស្រុក​​ចន្ទ្រា ខេត្ត​​ស្វាយ​រៀង ដើម្បី​យក​ដីស្រែ​ប្រគល់ឲ្យ​ប្រជាពលរដ្ឋ​វិញ​ ៖ "អាស្រ័យ​​​ទៅ​លើ​ឆន្ទៈ​នយោ​បាយ ក្រម​ខណ្ឌ​ច្បាប់ ការ​គាំ​ទ្រ​ពី​អន្តរ​ជាតិ និង​តុលាការ​ទី​ក្រុង​ឡា​អេ តុលាការ​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ ដែល​យើង​យកមក​ដោះស្រាយ​បញ្ហា​​តាម​បណ្តា​ព្រំ​ដែន​នេះ​"។
​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក កែម ឡី យល់ថា កម្ពុជា​នៅតែ​មាន​សង្ឃឹម​ក្នុងការ​ទាមទារ​​យក​ទឹកដី​របស់​ខ្លួន​មក​វិញ បើ​ទោះ​ជា​​ ២០០ ទៅ​​៣០០​​ឆ្នាំ​ទៅ​មុខ​ក្តី​។ លោក​​អះអាង​ថា មាន​ហេតុផល​២​យ៉ាង​ ដែល​​កម្ពុជា​អាច​យកបាន ទី​១ ភស្ថុតាង រួមមាន កត្តា​វិទ្យា​សាស្ត្រ (​មាន​ប្រជាជន​ខ្មែរ​រស់នៅ​) វប្បធម៌​(​វត្ត​អា​រ៉ា​ម​) ភូមិ​សាស្ត្រ​(​ជាប់​កម្ពុជា​) វិទ្យាសាស្ត្រ និង​​ច្បាប់ទម្លាប់​ជាដើម​។ ហេតុ​ផល​​ទី​២ ការទាមទារ​តាម​រយៈ​ការ​ចរចា​​ទ្វេភាគី ការចរចា​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន យន្តការ​ត្រីភាគី (​បារាំង វៀតណាម និង​កម្ពុជា​) និង​អង្គការ​សហប្រជាជាតិ​។
លោក​កែម ឡី បន្ថែមថា កាលពី​សម័យ​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ កម្ពុជា​មិន​អាច​ទាមទារ​​បាន ដោយសារ​កម្ពុជា​មិន​ទាន់​​មាន​​កិច្ចព្រមព្រាង​ច្រើន​ដូច​សព្វថ្ងៃនេះ​៕

0 comments:

Post a Comment

Thank you for your comments!













Search