ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, June 9, 2013



.​ ​នៅក្នុងសម័យអាណានិគមបារាំង ពួកខ្មែរដែលប្រឆាំងអាណានិគមបារាំងបានចួលរួមជាមួយពួកវៀតមិញ ខ្មែរមួយចំនួនទៀតបង្កើតចលនាតស៊ូ​ខ្មែរឥស្សរៈប្រឆាំងបារាំង។​ ពួកវៀតមិញជាចលនាតស៊ូប្រឆាំងអានានិគមបារាំងរបស់បក្សកុម្មុយនីសវៀតណាម ដឹកនាំដោយ ហូ ជីមិញ។ ​នៅឆ្នាំ១៩៥១ បក្សកុម្មុយនីសវៀតណាម​ បានបង្កើតបក្សកុម្មុយនីសឥណ្ឌូចិន ​ដើម្បីគ្រប់គ្រងសហពន័្ធឥណ្ឌូចិន ដែលមានប្រទេសបី គឺ៖ កម្ពុជា ឡាវ និង វៀតណាម ដូច្ឆេះ​ ហូ ជីមិញ បានបង្កើតបក្សកុម្មុយនីសនៅកម្ពុជា១,​ និងបក្សកុម្មុយនីសនៅឡាវ១,​ ជាសាខារបស់បក្ខកុម្មុយនីស​ឥណ្ឌូចិនរបស់យួន
អ្នកដឹកនាំបក្សកុម្មុយនីសខ្មែរ និងឡាវ គឺយួន​​ ហូ ជីវិញ ជាអ្នកចាត់តាំងមិនមែនខ្មែរនិងឡាវជាអ្នកចាត់តាំងទេ។ បក្សកុម្មុយនីសខ្មែរ មានឈ្មោះពិតគឺ៖ បក្សពលករកម្ពុជា ហើយហៅក្រៅថា បក្សប្រជាជនខ្មែរបដិវត្ត។ នៅឡាវគេហៅបក្សពលករឡាវ ឈ្មោះក្រៅបក្សប្រជាជនឡាវបដិវត្ត។​​ បក្សកុម្មុយនីសយួនក៍មានឈ្មោះថា៖ បក្សពលករវៀតណាមដែរ ដូចេ្ឆះ បក្សពលករទាំងបី រួមគ្នាជាបក្សកុម្មុយនីសឥណ្ឌូចិន ដឹកនាំដោយ ហូ ជីមិញ។
បក្សប្រជាជនខ្មែរបដិវត្តយួនចាត់តាំង សឺង ងុកមិញ ឲដឹកនាំបក្ស។ ក្រោយមកទៀតបក្សប្រជាជនបដិវត្តត្រូវដឹកនាំដោយ​ ស៊ីវ ហេង។​​ ក្រោយពេលដែលប្រទេសកម្ពុជាបានឯករាជ្យ នៅក្នុងសន្និសឹត ហ្សឺ ណែវ ឆ្នាំ១៩៥៤​ ខ្មែរទាមទារឲពួកយួនវៀតមិញដកកងទ័ពចេញពីប្រទេសកម្ពុជា ហើយធ្វើការផ្សះផ្សាជាតិជាមួយពួកខ្មែរវៀតមិញ។ ក្រោយពេលដែល ស៊ីវ ហេង ​ប្រធានបក្សប្រជាជនខ្មែរបដិវត្ត​ចូលមករួមជាតិ ផ្សះផ្សាជាតិជាមួយរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ នៅពេលនោះបក្សប្រជាជនខ្មែរបដិវត្តត្រូវរលាយ ហើយពួកខ្មែរវៀតមិញមួយចំនួនរត់ទៅជាមួយយួនវៀតមិញ ទៅនៅយួនខាងជើង រីឯមួយចំនួនទៀតចូលមករួបរួមជាមួយ សង្គមរាស្រ្តនិយម។ ដូឆ្នេះបក្សប្រជាជនខ្មែរបដិវត្ត រលាយបាត់ហើយ មិនមានទៀតទេនៅកម្ពុជា។
មកដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ១៩៦០ ទើបពួកខ្មែរវៀតមិញនៅក្នុងប្រទេសកម្ពុជា និងពួកខ្មែរដែលមាននិន្នាកាកុម្មុយនីសមកពីប្រទេសបារាំងនិងអ្នកកុម្មុយនីសមកពីប្រទេសថៃ​ បានរួមគ្នាបង្កើតបក្សកុម្មុយនីសមួយដាក់ឈ្មោះថា៖ បក្សខ្មែរប្រជាធិបតេយ្យ ដែលមានទូសាមុត ដែលជាអាតីតសមាជិកប្រជាជនខ្មែរបដិវត្ត ប៉ុន្តែបក្សថ្មីនេះមានគោនយោបាយឯករាជម្ចាស់ការ​ មិនមែនជាសមាជិករបស់សហពន្ធ័ឥណ្ឌូចិនទេ។ ដូច្ឆេះបក្សកុម្មុយនីសថ្មីនេះ​ ជាសត្រូវរបស់បក្សកុម្មុយនីសឥណ្ឌូចិនរបស់យួន ហើយបក្សកុម្មុយនីសយួនព្យាយាមអូសទាញបក្សកុម្មុយនីសថ្មីនេះ ឲចូលមកក្នុងបក្សកុម្មុយនីសឥណ្ឌូចិន ជាដាច់ខាត់។
ទូ​ សាមុតប្រធានបក្ខកុម្មុយនីសថ្មី​​  ត្រូវគេសម្លាប់បំបាត់ដាន ហើយក្រោយមកបក្សកុម្មុយនីសថ្មីនេះដឹកនាំដោយសាឡុតស ហៅថា៖ ប៉ុល ពត។ បក្សកុម្មុយនីសវៀតណាម រកល្បិចកលគ្រប់យ៉ាងដើម្បីយកកម្ពុជាដាក់ក្នុងសហពន្ធ័ឥណ្ឌូចិនរបស់គេ។
 សូមរង់ចាំអានបន្តនូវភាគទី២
តើល្បិចកលអ្វីខ្លះ ដែលប្រើដើម្បីរំលាយគោលនយោបាយឯករាចម្ចាស់ការរបស់បក្ខកុម្មុយនីសកម្ពុជា?
-->

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត