ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, June 6, 2013
អង្គការមិនមែនរដ្ឋាភិបាលជាសមាជិកសម្ព័ន្ធសង្គ្រោះទន្លេមេគង្គ ដែលមាននៅក្នុងប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម មានបំណងផ្តល់ឱកាសឲ្យពលរដ្ឋរងគ្រោះក្រោមការអភិវឌ្ឍទំនប់ វារីអគ្គិសនី និងអភិវឌ្ឍផ្សេងៗ បង្ហាញពីកង្វល់លើផលប៉ះពាល់សង្គម សេដ្ឋកិច្ច អេកូឡូស៊ី ក្នុងវេទិកាសាធារណៈថ្នាក់តំបន់ ស្ដីពីទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ និងទន្លេស៣។
ដោយ អ៊ុក សាវបូរី
2013-06-06
2013-06-06
វេទិកានោះ ក៏មានបំណងគាំទ្រយុទ្ធនាការរបស់សង្គមស៊ីវិលថ្នាក់តំបន់ ប្រឆាំងនឹងទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ និងទំនប់វារីអគ្គិសនីនានានៅកម្ពុជា ជាពិសេសផែនការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅលើដងទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក (ស៣) ដែរ។
សេចក្តីថ្លែងការណ៍បណ្ដោះអាសន្នរបស់សហគមន៍រងគ្រោះពីទំនប់ វារីអគ្គិសនីតាមដងទន្លេមេគង្គប្រមាណ ២០០នាក់ ក្រោយពីពិភាក្សាចំនួនពីរថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ត្រៀមផ្ញើជូនទៅរដ្ឋាភិបាលប្រទេសនីមួយៗ ម្ចាស់ជំនួយ និងសង្គមស៊ីវិល ទាមទារសុំផ្អាក ឬបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងក្រោមទន្លេ មេគង្គ។
សេចក្តីថ្លែងការណ៍ផ្ញើទៅរដ្ឋាភិបាល និងអ្នកសម្រេចចិត្តក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនី ត្រូវតែធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់ មុនពេលធ្វើការសម្រេចចិត្តណាមួយទៅលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដោយពិចារណាបទពិសោធន៍នៃការអភិវឌ្ឍវារីអគ្គិសនីនៅក្នុងតំបន់ និងនៅកន្លែងដទៃ។ រដ្ឋាភិបាលត្រូវផ្ទេរអំណាចដល់ប្រជាជន។
ទំនប់សេសានក្រោម២ គួរតែត្រូវបានលុបចោល ដោយសារតែគម្រោងនេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជលផលក្នុងអាង ទន្លេមេគង្គ ដីល្បាប់ និងជីវភាពរស់នៅ ព្រមទាំងសន្តិសុខស្បៀងដល់ប្រជាជននៃប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជិតខាង។ គម្រោងបន្ថែមផ្សេងទៀត ដែលបានគ្រោងនៅតាមដងទន្លេស៣ គួរផ្អាករហូតដល់សហគមន៍នៅទន្លេសេសាន និងទន្លេស្រែពក ទទួលបានសំណងយុត្តិធម៌ ពីផលប៉ះពាល់ទាំងអស់ដែលមានជាងមួយទសវត្សរ៍កន្លងមកនេះ ដោយការអភិវឌ្ឍទំនប់ក្នុងប្រទេសវៀតណាម។ ការអនុម័តពីសហគមន៍ ត្រូវបានផ្ដល់ជាអាទិភាពសម្រាប់គម្រោងវារីអគ្គិសនីណាមួយបន្ថែមទៀត នៅលើដងទន្លេស៣។
សំឡេង៖ «សំឡេងប្រជាជន បុរស៖ គេអត់ព្រមទេរឿងទំនប់ វាខ្លាចតែម្តង បើវារើហើយ គេយកយើងទៅទុកនៅកន្លែងលើភ្នំឆ្ងាយៗ គឺថាមិនងាយទេ។ យើងកសាងថ្មីដូចមុននោះ។ ស្រី៖ តែយើងថាមិនឲ្យរដ្ឋាភិបាលធ្វើហ្នឹង វាអាចមិនបានទេ តែឲ្យគិតប្រជាជនផង អ្នករងគ្រោះ អ្នកប៉ះពាល់នៅតាមទន្លេនោះណា៎។ ប្រុស៖ អីចឹង ប្រជាពលរដ្ឋហ្នឹង គាត់អត់ប្រឆាំង គាត់មិនជំទាស់អ្វីទេ ក៏ប៉ុន្តែធាតុពិតជាក់ស្តែង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋហ្នឹងគាត់ទទួលយកបាននូវការសមស្របនៃ ការអភិវឌ្ឍ។ ប្រុស៖ សុំឲ្យរដ្ឋាភិបាលមានការជម្រើស ជាពិសេសអភិវឌ្ឍទំនប់ខ្នាតធំ ជម្រើសទៅជាអភិវឌ្ឍទំនប់ខ្នាតតូច ដៃទន្លេតាមអូរ តាមស្ទឹងតូចៗ ចាប់ពី ១មេហ្គាវ៉ាត់ រហូតដល់ ១០មេហ្គាវ៉ាត់ ឬក៏ ២០មេហ្គាវ៉ាត់ ឬក៏វិធានការផ្សេងៗ តាមរយៈប្រើប្រាស់សូឡា តាមរយៈកង្ហារ ដូចប្រទេសដទៃ»។
រដ្ឋាភិបាលគួរចែករំលែក និងការបញ្ចេញព័ត៌មាន ដែលទាក់ទងទៅនឹងគម្រោងវារីអគ្គិសនីឲ្យបានឆាប់រហ័ស រួមទាំងការវាយតម្លៃផលប៉ះពាល់ និងកាលវិភាគបញ្ចេញទឹក ដើម្បីឲ្យគ្រប់ភាគីទាំងអស់ដែលរងផលប៉ះពាល់ រួមទាំងសហគមន៍ និងរដ្ឋាភិបាល ខាងក្រោមខ្សែទឹកទាំងអស់ ដូចជារដ្ឋាភិបាលប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ឲ្យបានដឹងមុនការសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលប្រទេសនៅតាម ដងទន្លេមេគង្គ។
រដ្ឋាភិបាលត្រូវតែចែករំលែកព័ត៌មានជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ នូវគោលនយោបាយថាមពល និងគម្រោងទាំងឡាយដែលបានស្នើ។
នៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយវារីអគ្គិសនី រដ្ឋាភិបាលទាំងអស់គួរតែអនុវត្តទៅតាមច្បាប់នៃប្រទេសទាំងនៅក្នុង ការវិនិយោគ និងការទិញថាមពល ព្រមទាំងច្បាប់នៅក្នុងប្រទេសដែលជាម្ចាស់គម្រោង ក៏ដូចជាស្តង់ដារអន្តរជាតិនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍយន្តការ ដើម្បីប្រតិបត្តិគោលការណ៍ទាំងនេះ។
ក្នុងគោលនយោបាយអភិវឌ្ឍន៍ថាមពល និងសេដ្ឋកិច្ច រដ្ឋាភិបាលត្រូវតែមានតុល្យភាពផ្តល់ឱកាសម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការពិចារណានៃការចិញ្ចឹមជីវិតក្នុងតំបន់ វប្បធម៌ និងប្រព័ន្ធអេកូឡូស៊ី និងពិចារណាលើតម្រូវការ និងផលប្រយោជន៍របស់ប្រជាជនក្នុងស្រុក និងជនជាតិដើមភាគតិច និងក្រុមជនក្រីក្រ និងជនងាយរងគ្រោះ។ វាជាការមិនអាចទទួលយកបាន បើរាល់ការអភិវឌ្ឍដោយមិនបានគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅ ក្នុងតំបន់មូលដ្ឋាន។ រដ្ឋាភិបាលត្រូវតែធានាឲ្យបាននូវក្របខ័ណ្ឌច្បាប់ ដែលមានស្រាប់ជុំវិញការអភិវឌ្ឍទំនប់វារីអគ្គិសនី រួមទាំងច្បាប់បរិស្ថាន ដែលគោរពបានពេញលេញតាមបទដ្ឋានអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុត។
រដ្ឋាភិបាល និងអ្នកសម្រេចចិត្ត ត្រូវតែស្វែងយល់នឹងជម្រើសនានា ជំនួសការសាងសង់ទំនប់វារីអគ្គិសនី ដូចជាថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពល៖
-ស្ថាប័នដែលធ្វើការបោះពុម្ព ត្រូវទទួលខុសត្រូវលើការផ្សាយ និងវាយតម្លៃរបស់ខ្លួនក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)។
-គួរមានគណៈកម្មការធ្វើការបូកសរុបរាល់ផលប៉ះពាល់ទាំងឡាយបញ្ចូលគ្នាចងក្រងជារួម។
-អ្នក អភិវឌ្ឍន៍ ត្រូវគោរពតាមវិធីសាស្ត្រដែលបានសរសេរនៅក្នុងការវាយតម្លៃផល ប៉ះពាល់បរិស្ថាន ក្នុងគោលបំណងជួយឲ្យជីវភាពប្រជាជនបានល្អប្រសើរ។
រដ្ឋាភិបាលត្រូវតែធានាឲ្យមានលក្ខណៈប្រជាធិបតេយ្យបន្ថែមទៀត ក្នុងការធ្វើសេចក្តីសម្រេចចិត្តជុំវិញគោលនយោបាយថាមពល រួមបញ្ចូលទាំងការចែករំលែកព័ត៌មានជាសាធារណៈ ជាមួយនឹងចំណាយសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ច ព្រមទាំងផលប្រយោជន៍នៃទម្រង់ខុសគ្នានៃការបង្កើតថាមពល។
នៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយវារីអគ្គិសនី រដ្ឋាភិបាលទាំងឡាយគួរតែអនុវត្តទៅតាមច្បាប់នៃប្រទេសទាំងឡាយនៅ ក្នុងការវិនិយោគ និងការទិញថាមពល ព្រមទាំងច្បាប់នៅក្នុងប្រទេសដែលបានជាម្ចាស់គម្រោង ក៏ដូចជាស្តង់ដារអន្តរជាតិនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍយន្តការ ដើម្បីប្រតិបត្តិគោលការណ៍ទាំងនេះ។
ប្រទេសឡាវ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីប្រព័ន្ធបង្កើតថាមពល វិមជ្ឈការ ដែលមានផ្តាច់ចេញពីបណ្ដាញថ្នាក់ជាតិ។ លើសពីនេះទៅទៀត ទំនប់សាយ៉ាប៊ូរី នឹងមានផលវិបាកធ្ងន់ធ្ងរ និងយូរអង្វែងទៅលើប្រព័ន្ធអេកូឡូស៊ី ជីវភាព សុខភាព អាហារ និងទឹក សម្រាប់សហគមន៍ដែលទទួលរងផលប៉ះពាល់នៅក្នុងបណ្ដាប្រទេសទន្លេមេគង្គ ទាំងបួន (ឡាវ ថៃ កម្ពុជា និងវៀតណាម)។
ក្នុងការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី រដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍គម្រោង ដំបូងត្រូវតែប្ដេជ្ញាចិត្តអនុវត្តតាមយ៉ាងពេញលេញ ជាមួយនឹងស្តង់ដារអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុត រួមទាំងការគោរពសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់បរិស្ថានអន្តរជាតិ។ ការវាស់វែងទំនប់ ទោះយ៉ាងណាក៏គួរត្រូវបានគេអនុវត្ត និងធ្វើការជាមួយសហគមន៍ និងមានកិច្ចព្រមព្រៀងពីសហគមន៍ក្នុងតំបន់ និងច្បាប់ប្រពៃណី និងសិទ្ធិរបស់ពួកគេ។
មុនពេលចាប់ផ្ដើមធ្វើផែនការ ឬការសាងសង់ណាមួយនៃគម្រោងវារីអគ្គិសនី គម្រោងត្រូវតែឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដ៏ហ្មត់ចត់មួយ និងការវាយតម្លៃផលប៉ះពាល់សង្គម (SIA) ដែលបំពេញតាមបទដ្ឋានអន្តរជាតិ។
សម្រាប់គម្រោងទាំងអស់ដែលមានទីតាំងស្ថិតនៅលើដងទន្លេមេគង្គរួម គ្នា ឬត្រូវបានគេមើលឃើញទំនងជាមានផលប៉ះពាល់ឆ្លងដែន ផលប៉ះពាល់ទាំងនេះត្រូវតែត្រូវបានវាយតម្លៃយ៉ាងពេញលេញ ក្នុងការវាយតម្លៃផលប៉ះពាល់ឆ្លងដែនបរិស្ថាន និងសង្គម។ សិទ្ធិនៃសហគមន៍ដែលរងផលប៉ះពាល់ក្នុងការពិគ្រោះយោបល់ និងការចូលរួមនៅក្នុងការសម្រេចចិត្ត ក្នុងការធ្វើទំនប់វារីអគ្គិសនីនៅលើការអភិវឌ្ឍ ត្រូវតែត្រូវបានយកចិត្តទុកដាក់គ្រប់ពេលវេលា។
អ្នកអភិវឌ្ឍន៍គម្រោងវារីអគ្គិសនី គួរតែដកការវិនិយោគនៅក្នុងករណីដែលថា វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ការចិញ្ចឹមជីវិត និងសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះ ច្រើនជាងផលប្រយោជន៍អ្នកអភិវឌ្ឍន៍គម្រោង។ កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវតែប្រើប្រាស់ភាសាដែលអាចយល់ពីសមាជិកសហគមន៍នីមួយៗ។
រដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍គម្រោង ត្រូវតែបញ្ចេញព័ត៌មានទាំងអស់ និងឯកសារគម្រោងទៅដល់សហគមន៍ ដែលទទួលរងផលប៉ះពាល់ជាសាធារណៈ ជាភាសាដែលពួកគេអាចយល់បាន។
ធ្វើការជាមួយគ្នា ដើម្បីសហការ និងចែករំលែកយុទ្ធសាស្ត្រក្នុងការតស៊ូមតិនៅក្នុងនាមសហគមន៍ដែលរង ផលប៉ះពាល់នៅក្នុងប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ខណៈពេលដែលជំរុញអោយមានការសហការឆ្លងដែនរបស់សង្គមស៊ីវិល។ រៀនសូត្រពីករណីសិក្សានៅក្នុងតំបន់ ដើម្បីធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ការតស៊ូមតិថាមាន ប្រសិទ្ធភាព ធ្វើបទបង្ហាញពីផលប៉ះពាល់នៃគម្រោងវារីអគ្គិសនីទៅកាន់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។ អប់រំ និងវិនិយោគក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពរបស់ក្មេងជំនាន់ក្រោយ ដើម្បីតស៊ូមតិនៅក្នុងនាមផ្ទាល់ខ្លួនរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ [source]http://www.rfa.org/khmer/news/environment/civil-socienties-against-dam-along-mekong-river-06062013022908.html
សេចក្តីថ្លែងការណ៍បណ្ដោះអាសន្នរបស់សហគមន៍រងគ្រោះពីទំនប់ វារីអគ្គិសនីតាមដងទន្លេមេគង្គប្រមាណ ២០០នាក់ ក្រោយពីពិភាក្សាចំនួនពីរថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ត្រៀមផ្ញើជូនទៅរដ្ឋាភិបាលប្រទេសនីមួយៗ ម្ចាស់ជំនួយ និងសង្គមស៊ីវិល ទាមទារសុំផ្អាក ឬបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងក្រោមទន្លេ មេគង្គ។
សេចក្តីថ្លែងការណ៍ផ្ញើទៅរដ្ឋាភិបាល និងអ្នកសម្រេចចិត្តក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនី ត្រូវតែធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់ មុនពេលធ្វើការសម្រេចចិត្តណាមួយទៅលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដោយពិចារណាបទពិសោធន៍នៃការអភិវឌ្ឍវារីអគ្គិសនីនៅក្នុងតំបន់ និងនៅកន្លែងដទៃ។ រដ្ឋាភិបាលត្រូវផ្ទេរអំណាចដល់ប្រជាជន។
ទំនប់សេសានក្រោម២ គួរតែត្រូវបានលុបចោល ដោយសារតែគម្រោងនេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជលផលក្នុងអាង ទន្លេមេគង្គ ដីល្បាប់ និងជីវភាពរស់នៅ ព្រមទាំងសន្តិសុខស្បៀងដល់ប្រជាជននៃប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជិតខាង។ គម្រោងបន្ថែមផ្សេងទៀត ដែលបានគ្រោងនៅតាមដងទន្លេស៣ គួរផ្អាករហូតដល់សហគមន៍នៅទន្លេសេសាន និងទន្លេស្រែពក ទទួលបានសំណងយុត្តិធម៌ ពីផលប៉ះពាល់ទាំងអស់ដែលមានជាងមួយទសវត្សរ៍កន្លងមកនេះ ដោយការអភិវឌ្ឍទំនប់ក្នុងប្រទេសវៀតណាម។ ការអនុម័តពីសហគមន៍ ត្រូវបានផ្ដល់ជាអាទិភាពសម្រាប់គម្រោងវារីអគ្គិសនីណាមួយបន្ថែមទៀត នៅលើដងទន្លេស៣។
សំឡេង៖ «សំឡេងប្រជាជន បុរស៖ គេអត់ព្រមទេរឿងទំនប់ វាខ្លាចតែម្តង បើវារើហើយ គេយកយើងទៅទុកនៅកន្លែងលើភ្នំឆ្ងាយៗ គឺថាមិនងាយទេ។ យើងកសាងថ្មីដូចមុននោះ។ ស្រី៖ តែយើងថាមិនឲ្យរដ្ឋាភិបាលធ្វើហ្នឹង វាអាចមិនបានទេ តែឲ្យគិតប្រជាជនផង អ្នករងគ្រោះ អ្នកប៉ះពាល់នៅតាមទន្លេនោះណា៎។ ប្រុស៖ អីចឹង ប្រជាពលរដ្ឋហ្នឹង គាត់អត់ប្រឆាំង គាត់មិនជំទាស់អ្វីទេ ក៏ប៉ុន្តែធាតុពិតជាក់ស្តែង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋហ្នឹងគាត់ទទួលយកបាននូវការសមស្របនៃ ការអភិវឌ្ឍ។ ប្រុស៖ សុំឲ្យរដ្ឋាភិបាលមានការជម្រើស ជាពិសេសអភិវឌ្ឍទំនប់ខ្នាតធំ ជម្រើសទៅជាអភិវឌ្ឍទំនប់ខ្នាតតូច ដៃទន្លេតាមអូរ តាមស្ទឹងតូចៗ ចាប់ពី ១មេហ្គាវ៉ាត់ រហូតដល់ ១០មេហ្គាវ៉ាត់ ឬក៏ ២០មេហ្គាវ៉ាត់ ឬក៏វិធានការផ្សេងៗ តាមរយៈប្រើប្រាស់សូឡា តាមរយៈកង្ហារ ដូចប្រទេសដទៃ»។
រដ្ឋាភិបាលគួរចែករំលែក និងការបញ្ចេញព័ត៌មាន ដែលទាក់ទងទៅនឹងគម្រោងវារីអគ្គិសនីឲ្យបានឆាប់រហ័ស រួមទាំងការវាយតម្លៃផលប៉ះពាល់ និងកាលវិភាគបញ្ចេញទឹក ដើម្បីឲ្យគ្រប់ភាគីទាំងអស់ដែលរងផលប៉ះពាល់ រួមទាំងសហគមន៍ និងរដ្ឋាភិបាល ខាងក្រោមខ្សែទឹកទាំងអស់ ដូចជារដ្ឋាភិបាលប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ឲ្យបានដឹងមុនការសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលប្រទេសនៅតាម ដងទន្លេមេគង្គ។
រដ្ឋាភិបាលត្រូវតែចែករំលែកព័ត៌មានជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់ នូវគោលនយោបាយថាមពល និងគម្រោងទាំងឡាយដែលបានស្នើ។
នៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយវារីអគ្គិសនី រដ្ឋាភិបាលទាំងអស់គួរតែអនុវត្តទៅតាមច្បាប់នៃប្រទេសទាំងនៅក្នុង ការវិនិយោគ និងការទិញថាមពល ព្រមទាំងច្បាប់នៅក្នុងប្រទេសដែលជាម្ចាស់គម្រោង ក៏ដូចជាស្តង់ដារអន្តរជាតិនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍយន្តការ ដើម្បីប្រតិបត្តិគោលការណ៍ទាំងនេះ។
ក្នុងគោលនយោបាយអភិវឌ្ឍន៍ថាមពល និងសេដ្ឋកិច្ច រដ្ឋាភិបាលត្រូវតែមានតុល្យភាពផ្តល់ឱកាសម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការពិចារណានៃការចិញ្ចឹមជីវិតក្នុងតំបន់ វប្បធម៌ និងប្រព័ន្ធអេកូឡូស៊ី និងពិចារណាលើតម្រូវការ និងផលប្រយោជន៍របស់ប្រជាជនក្នុងស្រុក និងជនជាតិដើមភាគតិច និងក្រុមជនក្រីក្រ និងជនងាយរងគ្រោះ។ វាជាការមិនអាចទទួលយកបាន បើរាល់ការអភិវឌ្ឍដោយមិនបានគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅ ក្នុងតំបន់មូលដ្ឋាន។ រដ្ឋាភិបាលត្រូវតែធានាឲ្យបាននូវក្របខ័ណ្ឌច្បាប់ ដែលមានស្រាប់ជុំវិញការអភិវឌ្ឍទំនប់វារីអគ្គិសនី រួមទាំងច្បាប់បរិស្ថាន ដែលគោរពបានពេញលេញតាមបទដ្ឋានអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុត។
រដ្ឋាភិបាល និងអ្នកសម្រេចចិត្ត ត្រូវតែស្វែងយល់នឹងជម្រើសនានា ជំនួសការសាងសង់ទំនប់វារីអគ្គិសនី ដូចជាថាមពលកកើតឡើងវិញ និងវិធានការប្រសិទ្ធភាពថាមពល៖
-ស្ថាប័នដែលធ្វើការបោះពុម្ព ត្រូវទទួលខុសត្រូវលើការផ្សាយ និងវាយតម្លៃរបស់ខ្លួនក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)។
-គួរមានគណៈកម្មការធ្វើការបូកសរុបរាល់ផលប៉ះពាល់ទាំងឡាយបញ្ចូលគ្នាចងក្រងជារួម។
-អ្នក អភិវឌ្ឍន៍ ត្រូវគោរពតាមវិធីសាស្ត្រដែលបានសរសេរនៅក្នុងការវាយតម្លៃផល ប៉ះពាល់បរិស្ថាន ក្នុងគោលបំណងជួយឲ្យជីវភាពប្រជាជនបានល្អប្រសើរ។
រដ្ឋាភិបាលត្រូវតែធានាឲ្យមានលក្ខណៈប្រជាធិបតេយ្យបន្ថែមទៀត ក្នុងការធ្វើសេចក្តីសម្រេចចិត្តជុំវិញគោលនយោបាយថាមពល រួមបញ្ចូលទាំងការចែករំលែកព័ត៌មានជាសាធារណៈ ជាមួយនឹងចំណាយសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ច ព្រមទាំងផលប្រយោជន៍នៃទម្រង់ខុសគ្នានៃការបង្កើតថាមពល។
នៅក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយវារីអគ្គិសនី រដ្ឋាភិបាលទាំងឡាយគួរតែអនុវត្តទៅតាមច្បាប់នៃប្រទេសទាំងឡាយនៅ ក្នុងការវិនិយោគ និងការទិញថាមពល ព្រមទាំងច្បាប់នៅក្នុងប្រទេសដែលបានជាម្ចាស់គម្រោង ក៏ដូចជាស្តង់ដារអន្តរជាតិនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍយន្តការ ដើម្បីប្រតិបត្តិគោលការណ៍ទាំងនេះ។
ចំពោះរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលឡាវ
ការសង់ទំនប់សាយ៉ាប៊ូរី និងទំនប់លើដងទន្លេមេគង្គផ្សេងទៀត មិនគួរធ្វើបន្ត។ គម្រោងសម្រាប់ការផលិតថាមពលដែលបានបង្កើតដោយទំនប់ មានភាពមិនត្រឹមត្រូវ ឬភាន់ច្រឡំ ដោយសារពួកវាត្រូវបានផ្អែកលើលំហូរទឹកតាមរដូវកាល។ ប្រទេសថៃ មិនមានតម្រូវការថាមពលបន្ថែមទេ ដោយសារប្រទេសនេះផលិតថាមពលសរុបចំនួន ៣ម៉ឺន ១ពាន់មេហ្គាវ៉ាត់ នៅពេលដែលតម្រូវការអតិបរមាមានត្រឹមតែ ២ម៉ឺន ៦ពាន់មេហ្គាវ៉ាត់។ ដូច្នេះ ថាមពលដែលនៅសល់មានរហូតដល់ ២០% នៃថាមពលផលិតបានសរុប។ប្រទេសឡាវ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីប្រព័ន្ធបង្កើតថាមពល វិមជ្ឈការ ដែលមានផ្តាច់ចេញពីបណ្ដាញថ្នាក់ជាតិ។ លើសពីនេះទៅទៀត ទំនប់សាយ៉ាប៊ូរី នឹងមានផលវិបាកធ្ងន់ធ្ងរ និងយូរអង្វែងទៅលើប្រព័ន្ធអេកូឡូស៊ី ជីវភាព សុខភាព អាហារ និងទឹក សម្រាប់សហគមន៍ដែលទទួលរងផលប៉ះពាល់នៅក្នុងបណ្ដាប្រទេសទន្លេមេគង្គ ទាំងបួន (ឡាវ ថៃ កម្ពុជា និងវៀតណាម)។
ចំពោះអ្នកអភិវឌ្ឍន៍គម្រោងវារីអគ្គិសនី
អ្នកអភិវឌ្ឍន៍វារីអគ្គិសនី មិនត្រឹមតែមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទំនប់វារីអគ្គិសនីដោយមានការពិចារណាពីតួនាទីរបស់ សហគមន៍រងគ្រោះ និងសាធារណជនជាមុន។ ការងារយេនឌ័រ ត្រូវតែត្រូវបានយកចិត្តទុកដាក់ក្នុងពេលវាយតម្លៃលើផលប៉ះពាល់ នៃទំនប់វារីអគ្គិសនី។ក្នុងការរៀបចំផែនការគម្រោងទំនប់វារីអគ្គិសនី រដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍គម្រោង ដំបូងត្រូវតែប្ដេជ្ញាចិត្តអនុវត្តតាមយ៉ាងពេញលេញ ជាមួយនឹងស្តង់ដារអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុត រួមទាំងការគោរពសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់បរិស្ថានអន្តរជាតិ។ ការវាស់វែងទំនប់ ទោះយ៉ាងណាក៏គួរត្រូវបានគេអនុវត្ត និងធ្វើការជាមួយសហគមន៍ និងមានកិច្ចព្រមព្រៀងពីសហគមន៍ក្នុងតំបន់ និងច្បាប់ប្រពៃណី និងសិទ្ធិរបស់ពួកគេ។
មុនពេលចាប់ផ្ដើមធ្វើផែនការ ឬការសាងសង់ណាមួយនៃគម្រោងវារីអគ្គិសនី គម្រោងត្រូវតែឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដ៏ហ្មត់ចត់មួយ និងការវាយតម្លៃផលប៉ះពាល់សង្គម (SIA) ដែលបំពេញតាមបទដ្ឋានអន្តរជាតិ។
សម្រាប់គម្រោងទាំងអស់ដែលមានទីតាំងស្ថិតនៅលើដងទន្លេមេគង្គរួម គ្នា ឬត្រូវបានគេមើលឃើញទំនងជាមានផលប៉ះពាល់ឆ្លងដែន ផលប៉ះពាល់ទាំងនេះត្រូវតែត្រូវបានវាយតម្លៃយ៉ាងពេញលេញ ក្នុងការវាយតម្លៃផលប៉ះពាល់ឆ្លងដែនបរិស្ថាន និងសង្គម។ សិទ្ធិនៃសហគមន៍ដែលរងផលប៉ះពាល់ក្នុងការពិគ្រោះយោបល់ និងការចូលរួមនៅក្នុងការសម្រេចចិត្ត ក្នុងការធ្វើទំនប់វារីអគ្គិសនីនៅលើការអភិវឌ្ឍ ត្រូវតែត្រូវបានយកចិត្តទុកដាក់គ្រប់ពេលវេលា។
អ្នកអភិវឌ្ឍន៍គម្រោងវារីអគ្គិសនី គួរតែដកការវិនិយោគនៅក្នុងករណីដែលថា វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ការចិញ្ចឹមជីវិត និងសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះ ច្រើនជាងផលប្រយោជន៍អ្នកអភិវឌ្ឍន៍គម្រោង។ កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវតែប្រើប្រាស់ភាសាដែលអាចយល់ពីសមាជិកសហគមន៍នីមួយៗ។
រដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍គម្រោង ត្រូវតែបញ្ចេញព័ត៌មានទាំងអស់ និងឯកសារគម្រោងទៅដល់សហគមន៍ ដែលទទួលរងផលប៉ះពាល់ជាសាធារណៈ ជាភាសាដែលពួកគេអាចយល់បាន។
ចំពោះអ្នកផ្តល់ហិរញ្ញវត្ថុ វិនិយោគិន និងអ្នកទិញថាមពល
អនុវត្តតាមស្តង់ដារអន្តរជាតិ និងការអនុវត្តដ៏ល្អបំផុតនៅក្នុងការអនុម័តផ្តល់ឥណទានថ្មី ទាំងអស់ និងការវិនិយោគ រួមទាំងការគោរពសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់បរិស្ថានឲ្យបានហ្មត់ចត់ និងប្រុងប្រយ័ត្នលើបញ្ហាសង្គម និងបរិស្ថាន។ កុំវិនិយោគក្នុង ឬផ្ដល់មូលនិធិទៅដល់គម្រោងដែលជាកន្លែងមានហានិភ័យ និងគ្រោះថ្នាក់ក្នុងសង្គម និងលើបរិស្ថានធ្ងន់ធ្ងរ ដែលអាចនឹងមិនត្រូវបានបន្ធូរបន្ថយឲ្យមានប្រសិទ្ធភាព។ចំពោះអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល
គាំទ្រការតស៊ូមតិជាសាធារណៈ និងការលើកកម្ពស់ការយល់ដឹងស្ដីពីផលប៉ះពាល់នៃទំនប់ទៅលើការ ចិញ្ចឹមជីវិតរបស់សហគមន៍ ដែលរងផលប៉ះពាល់ដោយអភិវឌ្ឍយុទ្ធសាស្ត្រ សម្រាប់ការចូលរួមរបស់ភាគីពាក់ព័ន្ធច្រើន និងការជំរុញអោយមានការពិភាក្សាកាន់តែផុសផុល។ធ្វើការជាមួយគ្នា ដើម្បីសហការ និងចែករំលែកយុទ្ធសាស្ត្រក្នុងការតស៊ូមតិនៅក្នុងនាមសហគមន៍ដែលរង ផលប៉ះពាល់នៅក្នុងប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ខណៈពេលដែលជំរុញអោយមានការសហការឆ្លងដែនរបស់សង្គមស៊ីវិល។ រៀនសូត្រពីករណីសិក្សានៅក្នុងតំបន់ ដើម្បីធ្វើការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ការតស៊ូមតិថាមាន ប្រសិទ្ធភាព ធ្វើបទបង្ហាញពីផលប៉ះពាល់នៃគម្រោងវារីអគ្គិសនីទៅកាន់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។ អប់រំ និងវិនិយោគក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពរបស់ក្មេងជំនាន់ក្រោយ ដើម្បីតស៊ូមតិនៅក្នុងនាមផ្ទាល់ខ្លួនរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ [source]http://www.rfa.org/khmer/news/environment/civil-socienties-against-dam-along-mekong-river-06062013022908.html
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!