ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, June 3, 2013
តំណាង​អ្នក​ភូមិ​បឹងកក់ ៤​នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ប្រមាណ ៥០​នាក់​ផ្សេង​ទៀត ស្លៀកពាក់​សំលៀក​បំពាក់​ពណ៌​ស ធ្វើ​សមាធិ​បង្អត់​អាហារ​នៅ​ថ្ងៃ​ទី​៣ មិថុនា នៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់ ឲ្យ​មាន​សេរីភាព​វិញ។
ដោយ មុំ សុផុន
2013-06-03

បឹង​កក់ ៦១០
តំណាង​អ្នក​បឹងកក់ ៤​នាក់ អង្គុយ​សមាធិ​បង្អត់​អាហារ​នៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ព្រឹក​ថ្ងៃ​៣ មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon 
អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា ការ​ស្លៀកពាក់​ពណ៌ស​នេះ គឺ​បញ្ជាក់​ថា អ្នក​ភូមិ​បឹងកក់ ជា​ពិសេស​អ្នក​ស្រី យ៉ោម បុប្ផា គឺ​ជា​មនុស្ស​ស្អាតស្អំ​មិន​មាន​កំហុស។
សាលា​ឧទ្ធរណ៍​នឹង​ជម្រះ​សេចក្ដី​អ្នកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៣។ ចំណែក​ឯ​ក្រុម​អ្នក​ភូមិ​បាន​ទទូច​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌​ សម្រាប់​អ្នកស្រី យ៉ោម បុប្ផា ជៀសវាង​ធ្វើ​តាម​សម្ពាធ​នយោបាយ។
អ្នក​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​​ទៀត​ថា ពួក​គាត់​នឹង​បន្ត​ធ្វើ​សមាធិ​បង្អត់​អាហារ​មួយ​ថ្ងៃ​មួយ​យប់ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
[source] http://www.rfa.org/khmer/news/land/bkl-strike-infront-of-court-06032013051458.html#.Ua0UPVTaVuE.blogger

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត