ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Tuesday, June 25, 2013

ខ្ញុំចង់មានការផ្លាស់ប្ដូររដ្ឋាភិបាល ចុះបង ប្អូនវិញ ?


ខ្ញុំចង់មានការផ្លាស់ប្ដូររដ្ធាភិបាល ខ្ញុំមិនស្អប់គាត់ទេ(ហ៊ុន សែន)ប៉ុន្តែខ្ញុំគិតថាមាន​តែការ ផ្លាស់ប្ដូ​ទើបធ្វើអោយប្រទេសរបស់ខ្ញុំមានការចំរើនជាងនេះ  ខ្ញុំគិតថា    ប្រទេសនីមួយៗ មិនអាចទុកអោយមេដឹកនាំ​​ដឹកនាំប្រទេសយូពេកទេ ព្រោះការដឹកនាំបែបនេះបង្កើត អោយមាន បក្សពួកនិយមគ្រួសារ ​និយម នឹងធ្វើអោយមានអំពើពុករលួយ កាន់តែច្រើន ចេញពីបក្សពួកទាំងនោះ    ដូចសព្វថ្ងៃដែលគេនិយាយថា អាងខ្សែខាងខ្នង អីទាំងនោះ នឹងអំពើអវិជ្ជមានជាច្រើនចេញពីពួកគាត់​ទាំង​នោះ​។​ ខ្ញុំគាំទ្រគោលនយោបាយទាំង៧ចំណុចរបស់ បក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជា ប្រធាននឹងលោក គឹម សុខាជាអនុប្រធាន ខ្ញុំគិតថា គោលនយោបាយទាំង៧ចំណុច នេះ​វាអាចជួយអោយខ្ងុំព្រមទាំងគ្រួសារ នឹងបងប្អូនជនរួមជាតិខ្មែរទាំងអស់ មានជីវភាព សមរម្យនឹង ងាយស្រួលក្នុងការរកការងារដែលមានប្រាក់ខែសមរម្យ    សំរាប់ខ្ញុំនឹង ប្រជាជនរបស់ខ្ញុំទាំអស់គ្នា។
ក្នុងនាមខ្ញុំជាម្ចាស់សន្លឹកឆ្នោត ខ្ញុំមានសិទ្ធក្នុងការសំរេចចិត្តដោយជ្រើសរើស រកមេដឹក នាំដែល ជាអ្នកចេះដឹងហើយមានសម្ថភាពក្នុងការដឹកនាំប្រទេសរបស់ខ្ញុំ ហើយខ្ងុំក៏មាន សិទ្ធបោះឆ្នោត ទំលាក់មេដឹកនាំដែលអសមត្ថភាពខ្វះទនួលខុសត្រូវ មិនបានបំពេញ ដូចការសន្យានោះដែរ....ចុះ បងប្អូនវិញ?:)

0 comments:

Post a Comment

Thank you for your comments!













Search