ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 3, 2013
រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក បាន​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ មក​ទល់​បច្ចុប្បន្ន។
ដោយ យន់ សាមៀន
2013-07-03
ហ៊ុន សែន កុម្ភៈ ១២ ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។
RFA/Sok Serey
ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ហើយ​តុលាការ​បាន​ទទួល​យក​បណ្ដឹង​នោះ​ហើយ។ លិខិត​ការិយាល័យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ហើយ​សន្យា​នឹង​ពិនិត្យ​លើ​បណ្ដឹង​នោះ ថា​តើ​នឹង​អាច​ទទួល​យក​មក​ពិនិត្យ និង​បើក​សវនាការ​តាម​ផ្លូវ​ច្បាប់​បាន​ឬ​ទេ?

លោក សម សេរី បន្ត​ថា លោក​សង្ស័យ​ថា លោក ហ៊ុន សែន អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ "ក៥" ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន៖ «ខ្មែរ​យើង​ស្លាប់​ដូចជា​ សម័យ ក៥ ហើយ​ការ​គប់​គ្រាប់បែក ការ​រឹបអូស​ដីធ្លី បាញ់​សម្លាប់​លោក ជា វិជ្ជា និង ឈុត វុទ្ធី នៅ​មិន​ទាន់​រក​ឃើញ​ឃាតក»
លោក សម សេរី មាន​ប្រសាសន៍​ថា រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ធ្លាប់​បាន​បើក​យុទ្ធនាការ​មួយ​ចំនួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ការ​ចែក​ចាយ​ខិត្តប័ណ្ណ។ លោក​បន្ត​ថា រណសិរ្ស​លោក​នឹង​ប្រើប្រាស់​មធ្យោបាយ​អហិង្សា តស៊ូ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ នេះ​ជា​បណ្ដឹង​ទីពីរ​ហើយ​ដែល​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ ប្រឆាំង​នឹង​លោក ហ៊ុន សែន។ កាល​ពី​ឆ្នាំ​២០១២ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ក៏​បាន​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចលនា​លោក​ទាមទារ​អោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ អង្កេត​អំពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយ​មក​ទៀត តុលាការ​មិន​បាន​ចាត់ការ​បណ្ដឹង​របស់​លោក សួន សេរីរដ្ឋា ឡើយ ដោយសារ​លោក​មិន​បាន​ប្រគល់​ភស្តុតាង​បន្ថែម​ប្រឆាំង​នឹង​លោក ហ៊ុន សែន។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​នេះ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​ទុក​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នោះ៖ «ក៏ប៉ុន្តែ​វា​អាច​ក្លាយ​ទៅ​ជា​ភាព​អាម៉ាស់ ប្រសិន​ជា​គ្មាន​មូលដ្ឋាន​នៃ​ទម្ងន់​ទោស​សម្រាប់​ដាក់​ទៅ​តុលាការ»
មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​នៃ​តុលាការ​អន្តរជាតិ បញ្ជាក់​ថា ដើម្បី​អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ  ចាត់​ការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​ណា​មួយ​បាន​នោះ លុះ​ត្រា​តែ​ម្ចាស់​បណ្ដឹង ឬ​ដើម​ចោទ អាច​បង្ហាញ និង​បញ្ជាក់​អោយ​រដ្ឋ​អាជ្ញា​នៃ​តុលាការ​នេះ​ជឿជាក់​ថា ទី​១ បទល្មើស​ដែល​ប្ដឹង​ទៅ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​ក្តី​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។ ទី​២ ពាក្យ​បណ្ដឹង​ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​ថា បទល្មើស​នោះ​កើត​ឡើង​យ៉ាង​ទូលំទូលាយ ជា​លក្ខណៈ​ប្រព័ន្ធ និង​ទី​៣ តុលាការ​នៅ​ក្នុង​ប្រទេស​នោះ មិន​មាន​ឆន្ទៈ ឬ​មិន​អាច​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search