Popular Articles & Posts
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត

វេបសាយកំណាព្យល្អៗ
- សៀវភៅកាព្យនិទានសម្រាប់កុមារកម្ពុជា
- សំនៀងកំណាព្យស្នេហ៍ - ផែន សុផល
- កំណាព្យ - អឿន សុខន
- ប្រជុំកំណាព្យខ្មែរ -នាក់ វ៉ាននី
- ផ្ទះកវីខ្មែរ -ប្រជុំកវី
- កំណាព្យ -យឹម កិច្ចសែ
- ក្លឹបកំណាព្យខ្មែរ
- ការស្រាវជ្រាវកំណាព្យខ្មែរ
- របៀបសូត្រកំណាព្យ

វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs

អត្តបទទាក់ទង់រឿងសុខភាព
Bee Venom Can Kill HIV
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health

កំណាព្យ Poems
បើចង់ឯករាជ្យ កុំឲ្យយួនត្រួត
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ

Powered by Blogger.

Tuesday, July 2, 2013
បណ្ដាញសារព័ត៌មាននៅកម្ពុជា ស្ទើរតែទាំងអស់ បានឧទ្ទិសការផ្សាយរបស់ខ្លួនដោយផ្ដោតជាពិសេសទៅលើការឃោសនាបោះ ឆ្នោត។ ផ្ទុយទៅវិញគេសង្កេតឃើញថា បណ្ដាញផ្សព្វផ្សាយព័ត៌មានធំៗរបស់បរទេស ហាក់មិនសូវចាប់អារម្មណ៍ពីយុទ្ធនាការឃោសនាបោះឆ្នោតនៅ កម្ពុជានោះទេ។
ដោយ យាង សុជាមេត្តា
2013-07-02 តើហេតុអ្វីបានជាបណ្ដាញផ្សព្វផ្សាយទាំងនោះចាប់អារម្មណ៍តិចតួចពីការបោះឆ្នោតនៅកម្ពុជា?
ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥នៅកម្ពុជា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយសម្រាប់មហាជនខ្មែរទូទៅ និងសម្រាប់គ្រប់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក។ ទាំងសារព័ត៌មានគាំទ្របក្សកាន់អំណាច ទាំងសារព័ត៌មានគាំទ្របក្សប្រឆាំង ម្នាក់ៗសុទ្ធតែបានរំលេចនូវរូបភាពស្ដីពីការឃោសនាបោះឆ្នោតនៅលើ ទំព័រមុខអត្ថបទកាសែត និងគេហទំព័រគណបក្សរៀងខ្លួន។
ក្រៅពីបណ្ដាញព័ត៌មានដែលមាននិន្នាការគាំទ្រគណបក្សនយោបាយ បណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យបរទេសដែលផ្សាយជាខេមរភាសា តួយ៉ាងដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុបារាំងអន្តរជាតិ (RFI) ជាដើម សុទ្ធតែបានធ្វើការផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់ពីការឃោសនា បោះឆ្នោតតាំងតែពីថ្ងៃដំបូងមក។ មានបណ្ដាញព័ត៌មានខ្លះ ជាក់ស្ដែងគឺវិទ្យុអាស៊ីសេរី តែម្ដង បានឧទ្ទិសការផ្សាយសឹងតែទាំងស្រុងរបស់ខ្លួនទៅលើការឃោសនាបោះ ឆ្នោតនៅថ្ងៃដំបូង។
ប៉ុន្តែបើគេក្រឡេកមើលបណ្ដាញសារព័ត៌មានដែលនៅក្រៅរង្វង់កម្ពុជា វិញ យើងសង្កេតឃើញថា បណ្ដាញព័ត៌មានធំៗបរទេស ហាក់ពុំសូវចាប់អារម្មណ៍ពីការឃោសនាបោះឆ្នោតនៅកម្ពុជាឡើយ រហូតមកដល់ពេលនេះ។ ថា ស៊ីអិនអិន (CNN) ប៊ីប៊ីស៊ី (BBC) និង អេប៊ីស៊ី (ABC) ចុះនៅឆ្ងាយពីកម្ពុជា សូម្បីបណ្ដាញព័ត៌មាន ឆែនណល ញូវ អេស៊ា (Channel New Asia) ដែលមានមូលដ្ឋាននៅសិង្ហបុរី ក្នុងតំបន់អាស៊ានជាមួយកម្ពុជា ក៏មិនបានចាប់អារម្មណ៍ផ្សាយពីព្រឹត្តិការណ៍នេះដែរ។ កុំថាឡើយ សេចក្ដីរាយការណ៍ ឬបទយកការណ៍ដែលបង្ហាញពីរូបភាពនៃការឃោសនាបោះឆ្នោត សូម្បីព័ត៌មានខ្លីៗដែលដាក់អោយរត់លើកញ្ចក់ទូរទស្សន៍ក៏មិនបាន និយាយដល់ការបោះឆ្នោតនៅកម្ពុជា ដែរ។
មិនចាំបាច់និយាយដល់ការបោះឆ្នោតក្នុងប្រទេសមហាអំណាចធំៗដែលនៅ ឆ្ងាយពីកម្ពុជា តួយ៉ាងដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្សី ឬក៏ការផ្លាស់ប្ដូរអំណាចនយោបាយនៅប្រទេសចិន កាលពីពេលថ្មីៗនោះទេ ការបោះឆ្នោតនៅប្រទេសថៃ នៅពេលកន្លងមក និងពិសេសការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី នៅពេលថ្មីៗនេះ គឺសុទ្ធតែត្រូវបានបណ្ដាញសារព័ត៌មានបរទេសធំៗ យកចិត្តទុកដាក់ផ្សាយ។
អ្នកយកព័ត៌មាននៃបណ្ដាញផ្សព្វផ្សាយទាំងនោះ មិនត្រឹមតែធ្វើសេចក្ដីរាយការណ៍ ឬផ្ដិតយករូបភាពពីការឃោសនាបោះឆ្នោតមកបង្ហាញលើកញ្ចក់ទូរទស្សន៍ ប៉ុណ្ណោះទេ តែពួកគេថែមទាំងបានធ្វើការវិភាគយ៉ាងស៊ីជម្រៅពីដំណើរការនយោបាយ នៅប្រទេសទាំងអស់នោះទៀតផង។
ចុះចំណែកកម្ពុជាវិញ ហេតុអ្វីបានជាពុំសូវមានគេចាប់អារម្មណ៍យ៉ាងដូច្នេះ?
បើគេពិនិត្យមើលលើទិដ្ឋភាពជាក់ស្ដែង អាចមានកត្តាសំខាន់បីដែលធ្វើអោយបរទេសយកចិត្តទុកដាក់តិចតួចពី ការប្រែប្រួលនយោបាយនៅកម្ពុជា។ ទី១ គឺសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជា ទី២ គឺភាពទន់ខ្សោយនៃដែនឥទ្ធិពលនយោបាយ និងអំណាចរបស់កម្ពុជា នៅក្នុងតំបន់ និងកត្តាទី៣ គឺដោយសារទម្ងន់ព័ត៌មាននៅកម្ពុជា នៅស្រាលជាងព័ត៌មានក្នុងប្រទេសនៅលើពិភពលោកមួយចំនួនផ្សេងទៀតពេល បច្ចុប្បន្ន។
នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់និងក្នុងពិភពលោក ហើយការលូតលាស់ផ្នែកសេដ្ឋកិច្ចក៏នៅមានកម្រិតនៅឡើយ។ ប្រសិនបើយើងធ្វើការប្រៀបធៀបការបោះឆ្នោតនៅក្នុងប្រទេសដែលមាន សេដ្ឋកិច្ចលូតលាស់ខ្លាំងជាមួយប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ យើងសង្កេតឃើញថា បណ្ដាញសារព័ត៌មានធំៗតែងផ្ដោតការយកចិត្តទុកដាក់ទៅលើប្រទេសមាន សេដ្ឋកិច្ចខ្លាំង។ ក្នុងករណីនេះ យើងអាចសាកល្បងសួរខ្លួនឯងថា តើមានមនុស្សប៉ុន្មាននាក់ទៅដែលចាប់អារម្មណ៍ពីការវិវត្តន៍នយោបាយ ក្នុងប្រទេសឡាវ? តើមានមនុស្សប៉ុន្មាននាក់ទៅដែលយកចិត្តទុកដាក់ពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅក្នុងប្រទេសសូម៉ាលី (Somalia) នៃទ្វីបអាហ្វ្រិក? ហើយមានប៉ុន្មាននាក់ទៅដែលតាមដានការបោះឆ្នោតក្នុងប្រទេសហៃទី (Haiti) នៅអាមេរិកកណ្ដាលនោះ? ប្រហែលជាមានមនុស្សតិចតួចបំផុតដែលចាប់អារម្មណ៍ពីការវិវត្តន៍ ផ្នែកនយោបាយនៅក្នុងប្រទេសក្រីក្រដែលបានរៀបរាប់ខាងលើ។
និយាយដូចនេះមិនមែនមានន័យថា បណ្ដាញសារព័ត៌មានធំៗបរទេសស្អប់ខ្ពើមប្រទេសក្រីក្រនោះទេ តែចំណុចសំខាន់នៅត្រង់ថា ការប្រែប្រួលនយោបាយនៅក្នុងប្រទេសក្រីក្រទាំងនោះ នឹងមិនបណ្ដាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការសេដ្ឋកិច្ចនៅក្នុង តំបន់និងក្នុងពិភពលោកឡើយ។
ជាការពិតណាស់ នៅពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ ខ្លាំងម្ដងៗ អ្នកវិនិយោគតែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីព្រឹត្តិ ការណ៍បោះឆ្នោតក្នុងប្រទេសទាំងនោះ គឺតាំងតែពីថ្ងៃឃោសនាដំបូងរហូតដល់ថ្ងៃបោះឆ្នោត។ ហើយពួកគេតែងទន្ទឹងរង់ចំាអុតមើលលទ្ធផលបោះឆ្នោតដោយមិនពព្រិច ភ្នែកឡើយ។ ពួកគេចង់ដឹងថា តើអំណាចនយោបាយរបស់ប្រទេសនោះ នឹងត្រូវធ្លាក់ក្នុងកណ្ដាប់អ្នកនយោបាយមកពីក្រុមណា? ប្រសិនបើអំណាចនយោបាយធ្លាក់ក្នុងដៃក្រុមមនុស្ស ឬបុគ្គលដែលអ្នកវិនិយោគគិតថា មិនសូវប៉ិនប្រសព្វក្នុងរឿងដោះស្រាយបញ្ហាសេដ្ឋកិច្ច ពេលនោះអ្នកវិនិយោគនឹងបាត់បង់ទំនុកចិត្តក្នុងការបោះទុនដើម្បី វិនិយោគក្នុងប្រទេសនោះ។
ការបាត់បង់ទំនុកចិត្តនោះនឹងស្ដែងចេញអោយឃើញភ្លាមៗតាមរយៈការ ធ្លាក់ដាំដូងនៃទីផ្សារភាគហ៊ុន ហើយការធ្លាក់ចុះនៃផ្សារភាគហ៊ុន ដោយសារការបាត់បង់ទំនុកចិត្តរបស់វិនិយោគិននេះឯង ដែលនឹងបណ្ដាលអោយមានផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចក្នុងតំបន់ និងអាចរាលដាលពាសពេញពិភពលោកទាំងមូលក៏ថាបាន។ អ៊ីចឹងហើយបានជានៅពេលមានការបោះឆ្នោតក្នុងប្រទេសសេដ្ឋកិច្ចលូត លាស់ខ្លាំងម្ដងៗ បណ្ដាញសារព័ត៌មានបរទេសធំៗ តែងតាមដានផ្សព្វផ្សាយពីព្រឹត្តិការណ៍បោះឆ្នោតទាំងនោះយ៉ាងយក ចិត្តទុកដាក់ជាទីបំផុត។
ចុះចំណែកកម្ពុជាវិញ តើសក្ដានុពលសេដ្ឋកិច្ចកម្ពុជា អាចធ្វើអោយប៉ះពាល់ដល់ដំណើរការវិវត្តន៍នៃសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងពិភពលោកបានដែរឬទេ? ចម្លើយ គឺមិនអាចមានឡើយ។
បន្ថែមពីលើសក្ដានុពលសេដ្ឋកិច្ច កត្តានយោបាយ ក៏រឹងរឹតតែសំខាន់ថែមទៀត។ បណ្ដាញផ្សព្វផ្សាយពិភពលោកតែងផ្ដល់តម្លៃខ្ពស់ដល់ការប្រែប្រួល នយោបាយក្នុងប្រទេសមហាអំណាចធំៗ ជាពិសេសមហាអំណាចដែលមានដែនឥទ្ធិពលនយោបាយ និងដែនអំណាចខ្លាំងក្លានៅក្នុងតំបន់ ឬពិភពលោក។ ព្រោះថា ការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសដែលមានឥទ្ធិពលទាំងនោះ អាចធ្វើអោយមានការផ្លាស់ប្ដូរនយោបាយការបរទេស និងយុទ្ធសាស្ត្ររបស់ពួកគេលើប្រទេសក្នុងតំបន់និងពិភពលោក ឬពេលខ្លះការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសទាំងនោះ អាចធ្វើអោយក្រឡាប់ចាក់ភូមិសាស្ត្រនយោបាយតំបន់ទាំងមូលក៏ថាបាន។ អាស្រ័យដូចនេះហើយ ទើបយើងសង្កេតឃើញថា នៅពេលមានការបោះឆ្នោតនៅក្នុងប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក រុស្សី ឬការផ្លាស់ប្ដូរមេដឹកនាំក្នុងប្រទេសចិន ក្តី បណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេសតែងតាមដានយ៉ាងយកចិត្តទុកដាក់ដោយ មិនពព្រិចភ្នែកបន្តិចសោះឡើយ។
ជាងនេះទៅទៀត ការបោះឆ្នោតនៅក្នុងប្រទេសដែលជាសម្ព័ន្ធមិត្ត "ចាក់ទឹកមិនលិច” របស់ប្រទេសមហាអំណាច ក៏តែងតែជាទីចាប់អារម្មណ៍ខ្លាំងរបស់បណ្ដាញសារព័ត៌មានបរទេសធំៗ មិនតិចដែរ។ ព្រោះថា ការប្រែប្រួលអំណាចនយោបាយក្នុងប្រទេសសម្ព័ន្ធមិត្តទាំងនោះ អាចធ្វើអោយមានការប្រែប្រួលដែនអំណាច និងដែនឥទ្ធិពលនយោបាយរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់ក្បែរប្រទេស សម្ព័ន្ធមិត្តរបស់ពួកគេ។
ជាក់ស្ដែង គ្រប់បណ្ដាញសារព័ត៌មានបរទេសទាំងអស់សុទ្ធតែបានផ្ដិតយករូបភាពការ ឃោសនា និងការបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់ (Iran) ដែលប្រទេសនេះជាទូទៅត្រូវបានគេចាត់ទុកថា មាននយោបាយមិនសូវចុះសម្រុងនឹងប្រទេសលោកខាងលិច ពិសេសជាមួយសហរដ្ឋអាមេរិកតែម្ដង។ ម្យ៉ាងវិញទៀតប្រទេសអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តមួយដ៏មានសារសំខាន់សម្រាប់ប្រទេសរុស្សី និងជាប្រទេសដែលគាំទ្ររបបលោកប្រធានាធិបតី បាសា អាលអាសាថ (Bashar al-Assad) នៅស៊េរី (Syria) នាពេលបច្ចុប្បន្ន។ របបលោកប្រធានាធិបតី បាសា អាលអាសាថ នេះហើយ ដែលប្រទេសលោកខាងលិចមិនគាំទ្រ។
ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាញផ្សព្វផ្សាយបរទេសបានតាមដានផ្សាយយ៉ាងយកចិត្តទុកដាក់ពី ការបោះឆ្នោតក្នុងប្រទេសប៉ាគីស្ថាន (Pakistan)។ គឺប៉ាគីស្ថាន (Pakistan) នេះឯងដែលជាសម្ព័ន្ធមិត្តដ៏មានសារប្រយោជន៍មួយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ប្រយុទ្ធទប់ទល់នឹងពួកតាលីបង់ និងពួកអាល់កៃដា។
យើងក៏បានទស្សនាព័ត៌មានបរទេសផ្សព្វផ្សាយយ៉ាងព្រោងព្រាតដែរ ពីការផ្ទេរអំណាចដឹកនាំក្នុងប្រទេសកូរ៉េខាងជើង និងការប្ដូររបបនយោបាយនៅមីយ៉ាន់ម៉ា ឬ ភូមា ដែលប្រទេសទាំងពីរនេះជាទូទៅត្រូវបានគេចាត់ទុកថា ស្ថិតក្រោមដែនឥទ្ធិពលរបស់ ”មហាយក្សចិន”។
ផ្ទុយពីស្ថានភាពដែលបានលើកឡើងខាងលើ សម្រាប់កម្ពុជាវិញ កម្ពុជាពុំមានលក្ខណៈពិសេសទាំងពីរដែលបានរៀបរាប់នោះទេ។ មានន័យថា កម្ពុជាខ្លួនឯងមិនមែនជាប្រទេសដែលមានដែនឥទ្ធិពលនយោបាយ និងដែនអំណាចទាំងក្នុងតំបន់ និងក្នុងពិភពលោក ហើយកម្ពុជាក៏មិនមែនជាសម្ព័ន្ធមិត្តខ្លាំងក្លារបស់មហាអំណាចណា មួយដែរ។
លើសពីនេះ អាចមានកត្តាមួយទៀតដែលធ្វើអោយបណ្ដាញផ្សព្វផ្សាយបរទេសយកចិត្ត ទុកដាក់តិចតួចពីការបោះឆ្នោតនៅកម្ពុជា នោះគឺទម្ងន់ព័ត៌មាននៅកម្ពុជា នៅស្រាលជាងព័ត៌មានក្នុងប្រទេសនៅលើពិភពលោកមួយចំនួនផ្សេងទៀត។
ជាការពិតណាស់ ក្រៅពីការឃោសនាបោះឆ្នោតនៅកម្ពុជា ពិភពលោកនៅមានរឿងរ៉ាវក្ដៅៗជាច្រើនដែលកំពុងកើតមានឡើងនាពេល បច្ចុប្បន្ន។ រឿងរ៉ាវទាំងនោះមានដូចជា វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប ភាពតានតឹងនៅឧបទ្វីបកូរ៉េ វិបត្តិនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ ភាពវឹកវរនៅអេហ្សីប និង ប្រេស៊ីល ស្ថានការណ៍មិនច្បាស់លាស់នៅអាហ្វហ្គានីស្ថាន និងជម្លោះបង្ហូរឈាមនៅប្រទេសស៊េរី ជាដើម។ រឿងរ៉ាវក្តៅៗទាំងអស់នោះហើយ ដែលធ្វើអោយបណ្ដាញសារព័ត៌មានធំៗបរទេសមើលរំលងពីព្រឹត្តិការណ៍ឃោសនា បោះឆ្នោតនៅកម្ពុជា។
យើងអាចនិយាយបែបផ្សេងបានថា ព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅកម្ពុជា គឺជាប្រធានបទដ៏ក្ដៅគគុកមួយសម្រាប់មហាជនខ្មែរទូទៅ តែវាក៏មិនប្រាកដថា ការឃោសនាបោះឆ្នោតនេះអាចក្លាយជាប្រធានបទក្តៅសម្រាប់បណ្ដាញ សារព័ត៌មានបរទេសនោះទេ។
សរុបសេចក្ដីមក ដើម្បីអោយកម្ពុជាក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាញសារព័ត៌មានបរទេស លុះណាតែកម្ពុជា អភិវឌ្ឍខ្លួនឯងអោយក្លាយទៅជាប្រទេសមួយដែលមានសក្ដានុពលខ្លាំង ផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយតាមរយៈសក្ដានុពលសេដ្ឋកិច្ចនេះ កម្ពុជាក៏អាចប្រែក្លាយខ្លួនឯងបន្តិចម្តងៗពីប្រទេសដែលគ្មានដែន ឥទ្ធិពលនយោបាយ និងដែនអំណាចក្នុងតំបន់ទៅជាប្រទេសដែលសក្ដានុពលនយោបាយនៅថ្ងៃណា មួយក៏ថាបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:បទវិភាគនយោបាយ
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

0 comments:
Post a Comment
Thank you for your comments!