ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 17, 2013
នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈាន​ជើង​ជាន់​ដែន​ដី​កម្ពុជា វិញ​ហើយ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​រៀប​ចំ​ទទួល​ស្វាគមន៍​រូប​លោក​ផង​ដែរ។ តើ​កម្មវិធី​ស្វាគមន៍​មេ​បក្ស​រូប​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ?
ដោយ ចេង ម៉េងជូ
2013-07-17

កឹម សុខា ៦១០
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ក្នុង​ឱកាស​លោកស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​១ មិថុនា ឆ្នាំ​២០១៣។
RFA/Taing Sarada
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី១៩ កក្កដា ខាង​មុខ​នេះ ដោយ​មាន​ការ​ស្វាគមន៍​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​គណបក្ស សកម្មជន និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​បដិសណ្ឋារកិច្ច​ស្វាគមន៍ លោក សម រង្ស៊ី នោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​បក្ស ធ្វើ​ដំណើរ​ទៅ​ទទួល លោក សម រង្ស៊ី នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី មក​កាន់​ប្រទេស​កម្ពុជា។
លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ការ​ប្រជុំ​របស់​គណៈកម្មការ​បក្ស​បាន​សម្រេច​ថា ការ​ទៅ​ទទួល លោក សម រង្ស៊ី តាំង​ពី​ប្រទេស​ថៃ មក មាន​លក្ខណៈ​សមរម្យ​ជាង​ការ​រង់ចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ៖ «ខ្ញុំ ម្សិលមិញ​នេះ ខ្ញុំ​ក៏​បាន​ប្រាប់​ទៅ​គណៈកម្មការ​ថ្នាក់​ដឹក​នាំ​ថា ខ្ញុំ​គួរ​ទៅ​ទទួល​គាត់​នៅ​បាងកក ដើម្បី​បាន​ជួប​ជជែក​គ្នា​កិច្ចការ​មួយ​ចំនួន​ផង ហើយ​ដើម្បី​បាន​ចុះ​ពី​លើ​យន្តហោះ​ជាមួយ​គ្នា​នៅ​ចំពោះ​មុខ​មហា​ជន​ដែល​មក​ ទទួល»
លោក កឹម សុខា បាន​បន្ថែម​ថា តាម​ផែន​ការ លោក សម រង្ស៊ី និង​រូប​លោក នឹង​ធ្វើ​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ បន្ទាប់​ពី​នោះ លោក​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​តែ​មួយ​ជាមួយ​គ្នា ដើម្បី​ចូល​គាល់​ព្រះមហាក្សត្រ ក្នុង​ករណី​ព្រះអង្គ​រាជានុញ្ញាត។ ប៉ុន្តែ ប្រសិន​បើ​មិន​មាន​ការ​ចូល​គាល់​ព្រះមហាក្សត្រ​នោះ​ទេ ពួក​លោក​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង៖ «យើង ​មាន​បំណង​ទៅ​ថ្វាយ​បង្គំ​ព្រះមហាក្សត្រ​ភ្លាម​នៅ​ពេល​ព្រះអង្គ​ព្រះរាជ​ ប្រទាន​ពេល​វេលា​ឲ្យ​យើង ហើយ​និង​សម្ដេច​ម៉ែ​ហ្នឹង យើង​នឹង​ទៅ​ថ្វាយ​បង្គំ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​អត់​ទាន់​បាន​ចម្លើយ​ទេ ប៉ុន្តែ​យើង បើ​សិន​ជា​មិន​ទាន់​បាន​ចម្លើយ​ពេល​វេលា ព្រះអង្គ​លោក​មិន​ទាន់​មាន​ពេល​ទេ យើង​ទៅ​ទីលាន​ប្រជាធិបតេយ្យ»
អនុប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្បួន​ម៉ូតូ​របស់​សកម្មជន​គណបក្ស​ប្រមាណ ៤​ម៉ឺន​នាក់ នឹង​រង់ចាំ​ទទួល លោក សម រង្ស៊ី នៅ​ពី​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ក្បួន​ម៉ូតូ​ទាំង​នោះ​នឹង​អម​ដំណើរ​របស់​លោក​តាម​ដង​វិថី​សហព័ន្ធ​ រុស្សី ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​ទីតាំង​ដែល លោក សម រង្ស៊ី នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ហូរ វ៉ាន់ បញ្ជាក់​ថា លោក សម រង្ស៊ី និង លោក កឹម សុខា នឹង​ដឹក​នាំ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ធំ​មួយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ នោះ៖ «យើង​ឲ្យ​តែ​ក្បួន​ម៉ូតូ​ប្រមាណ​ជា ៤​ម៉ឺន​នាក់ គឺ​ទៅ​ទទួល​គាត់​នៅ​ព្រលាន​យន្តហោះ​ពោធិចិនតុង ហើយ​បង​ប្អូន​សកម្មជន និង​ប្រជាពលរដ្ឋ គឺ​គាត់​អាច​ទទួល​គាត់​ជា​បន្តបន្ទាប់​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ហ្នឹង​ឯង»
តាម​របៀបវារៈ​លម្អិត​នៃ​កម្មវិធី​ដែល​ចេញ​ផ្សាយ​ដោយ​គណបក្ស​សង្គ្រោះ​ ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា នឹង​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​នៅ​មុខ​ផ្សារ​ស៊ិនជូរី ផ្លាហ្សា មុន​ពេល​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​ទីតាំង​ដែល​លោក​នឹង​ជួប​សំណេះ​សំណាល និង​ពិសារ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។
ក្នុង​ថ្ងៃ​ដែល លោក សម រង្ស៊ី វិល​ត្រឡប់​មក​កាន់​កម្ពុជា វិញ​នេះ នគរបាល​រាប់​រយ​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ធានា​សុវត្ថិភាព​ របស់ លោក សម រង្ស៊ី នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ៖ «ខ្ញុំ​មិន​អាច​ផ្តល់​ចំនួន​ ជាក់​លាក់​មួយ​ពីរ​បី​បាន​ទេ។ កិច្ចការ​នេះ​មិន​អាច​ជម្រាប​អ៊ីចឹង​បាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ជម្រាប​ថា យើង​នឹង​ផ្តល់​សេវា​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ដើម្បី​បរិយាកាស​សន្តិសុខ​ជាទូទៅ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​របស់​គាត់​មក​វិញ​ដែរ»
លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​កង​កម្លាំង​ផ្ទៃ​ក្នុង​រាប់​រយ​នាក់ សម្រាប់​រក្សា​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​មេ​ដឹក​នាំ​របស់​គណបក្ស​របស់​ខ្លួន​ផង​ដែរ។
ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មមាញឹក​ក្នុង​ការ​ទទួល​ប្រធាន​គណបក្ស​ខ្លួន គឺ​ជា​ថ្ងៃ​ដែល​តុលាការ​កោះ​ហៅ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សវនាការ​លើ​ពាក្យ​បណ្ដឹង​របស់​អតីត​ស្រី​កំណាន់​របស់​ លោក។ ប៉ុន្តែ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​នេះ​ត្រូវ​បាន លោក កឹម សុខា ប្រគល់​ឲ្យ​មេធាវី​របស់​លោក​ចាត់​ចែង​ហើយ ដោយ​បញ្ជាក់​ថា លោក កឹម សុខា គិតគូរ​តែ​ពី​ការ​ទទួល លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search