ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, July 17, 2013
គណបក្សសង្គ្រោះជាតិ កំពុងសិក្សាផ្លូវច្បាប់មួយចំនួន ដើម្បីស្វែងរកដំណោះស្រាយឲ្យលោក សម រង្ស៊ី អាចចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតបាន នៅពេលលោកមកដល់កម្ពុជា ក្នុងសប្ដាហ៍នេះ។
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ប្រសិនបើលោក សម រង្ស៊ី មិនអាចឈរឈ្មោះជាបេក្ខជននោះ ការផ្សះផ្សា និងការសម្របសម្រួលនយោបាយកាលពីពេលថ្មីៗនេះ នឹងគ្មានប្រយោជន៍។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា កាលពីថ្ងៃអង្គារ ទី១៦ កក្កដា ថា ឆន្ទៈនយោបាយជាកូនសោគន្លឹះអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចឈរបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
លោកបន្តថា គណបក្សសង្គ្រោះជាតិ ក៏បានសិក្សាច្បាប់មួយចំនួន ដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី និងទូលំទូលាយ៖ «ច្បាប់អ្នកតំណាងរាស្ត្រ កាលណាបុគ្គលជម្រះការសង្ស័យ មានឯកសិទ្ធិឡើងវិញ...»។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៤ មាត្រា ៣៣ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ចំណែកមាត្រា ៣៤ ចែងថា ជនគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួម មានជនដែលត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត។
ជនដែលត្រូវដកហូតជាបណ្ដោះអាសន្ន នូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនអត្ថាធិប្បាយចំពោះសំណួរស្ដីពីដំណោះស្រាយនយោបាយឡើយ។ លោកអះអាងថា ច្បាប់ស្ដីពីការបោះឆ្នោត មិនអនុញ្ញាតលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតឡើយ៖ «ការចុះបញ្ជីបេក្ខជនបោះឆ្នោតបានកន្លងផុតទៅហើយ។ បញ្ជីបោះឆ្នោតដែល គ.ជ.ប ផ្ដល់សុពលភាពហើយមិនអាចកែប្រែបានទេ»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនហ៊ានអត្ថាធិប្បាយអ្វីបន្ថែមលើច្បាប់បោះឆ្នោតឡើយ ប៉ុន្តែលោកសង្ឃឹមថា លោក សម រង្ស៊ី និងអាចស្វែងរកដំណោះស្រាយច្បាប់ណាមួយឲ្យលោកចូលរួមការបោះឆ្នោត។
ព្រះរាជក្រឹត្យប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ពីការផ្ដន្ទាទោសរយៈពេល ១២ឆ្នាំ មិនបានបញ្ជាក់ថា តើលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោតបាន ឬយ៉ាងណាទេ ប៉ុន្តែលិខិតលោក ហ៊ុន សែន ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃសុក្រ ទី១២ កក្កដា ស្នើសុំព្រះមហាក្សត្រលើកលែងទោសលោក សម រង្ស៊ី តាមស្មារតីបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងដើម្បីឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ប្រព្រឹត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
លោក សម រង្ស៊ី នឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ កក្កដា។ លោកសន្យានឹងស្វែងរកវិធីដើម្បីអាចចូលរួមការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា បាន។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា នៅតែសង្ឃឹមថា ដំណោះស្រាយនយោបាយនឹងអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោតបាន។ លោកព្រមានថា ប្រសិនបើលោក សម រង្ស៊ី មិនអាចចូលរួមការបោះឆ្នោតបាននោះ ការលើកលែងទោសលោក សម រង្ស៊ី គ្មានន័យអ្វីឡើយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានស្វាគមន៍ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដែលបានព្រះរាជទានលើកលែងទោសលោក សម រង្ស៊ី។
លោក សុរិយា ស៊ូប៊ែឌី ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានបោះជំហានមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ ជាជំហានសំខាន់មួយ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រឹងមាំ។
ក្រសួងការបរទេសអាមេរិក ក៏បានស្វាគមន៍ការលើកលែងទោសដែរ។ ប៉ុន្តែទាំងក្រសួងការបរទេសអាមេរិក និងអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី និងពេញលេញ៕
ដោយ យន់ សាមៀន
2013-07-16

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!