ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, July 7, 2013
  
 វាយោ FM ល្ងាចម្សិលមិញ
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ថា លោក​នឹង​ចូល​មកកាន់​ប្រទេស​កម្ពុជា​នៅក្នុង​ខែ​កក្កដា​នេះ ដើម្បី​ចូលរួម​ការឃោសនា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ​នីតិកាល​ទី​៥​​ ខាងមុខ​។​
​ប្រធាន​គណបក្សប្រឆាំង លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​មានប្រសាសន៍ តាម​ការ​រយៈ​ការ​បង្ហោះ​វី​ឌី​អូ ក្នុង​ហ្វេ​សប៊ុក​របស់លោក ថា លោក​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ មុន​ថ្ងៃ​បោះឆ្នោត​ដែល​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នេះ​។​

​លោក​សម រង្ស៊ី បាន​មានប្រសាសន៍​ថា អ្វីៗ​ទាំងអស់​ដែល​លោក​បាន​ធ្វើ​មកទល់​នឹង​ពេលនេះ គឺ​ដើម្បី​ការពារ​ទឹកដី និង​ការពារ​ផលប្រយោជន៍​ប្រទេសជាតិ ព្រម​ទាំង​​បម្រើ​ប្រជារាស្ត្រ​ខ្មែរ អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​។​
​លោក​បន្ត​ថា លោក​សុខចិត្ត​បូជាជីវិត​របស់លោក​ដើម្បី​ជាតិ​មាតុភូមិ គឺ​ហ៊ាន​ស្លាប់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជាតិ​ឱ្យ​រួចផុត​ពី​មហន្តរាយ​។ សូម​បងប្អូន​ជនរួមជាតិ ចូលរួម​ទាំងអស់គ្នា​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​។​
​យ៉ាងណា​ក៏​ដោយ​ទាំង​លោក​សម រង្ស៊ី និង​មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បានបញ្ជាក់​ច្បាស់​ថា លោក​សម​រង្ស៊ី​នឹង​វិល​មក​វិញ​នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នោះ​ទេ​។
​គួរបញ្ជាក់​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ជាង​១០​ឆ្នាំ ក្នុង​​សំណុំ​រឿង​​ព្រំ​ដែន​​កម្ពុជា​​វៀត​ណាម ​កាល​ពី​​ចុង​ឆ្នាំ​​២០០៩៕

0 comments:

Post a Comment

Thank you for your comments!













Search