ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, July 19, 2013

បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិល​ត្រឡប់​ របស់​លោក សម រង្ស៉ី នៅ​ថ្ងៃ​ទី​១៩ កក្កដា ​រួម​មាន​បណ្ដាញ​ព័ត៌មាន ប៊ី.ប៊ី.ស៊ី (BBC) របស់​អង់គ្លេស ​បណ្ដាញ​ព័ត៌មាន អេ.ប៊ី.ស៊ី (ABC) របស់​អូស្ត្រាលី ​បណ្ដាញ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) របស់​បារាំង បណ្ដាញ​ព័ត៌មាន ឆែនណល ញីវ អេស៊ា (Chanel News Asia) របស់​សិង្ហបុរី បណ្ដាញ​ព័ត៌មាន ខ្យូដូ (Kyodo) របស់​ជប៉ុន និង​បណ្ដាញ​ព័ត៌មាន ស៊ិនហួ (Xinhau) របស់​ចិន ជាដើម។
ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល ៤​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជា​ច្រើន ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់​លោក និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។
ដោយ យាង សុជាមេត្តា 2013-07-19 RFA
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ទិស​ទី ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ប្រាកដ​ជា​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រឹត្តិការណ៍​វិល​ត្រឡប់​ របស់​មេ​បក្ស​របស់​ពួកគេ។ បន្ថែម​ពី​លើ​នេះ គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ​និង​បណ្ដាញ​ព័ត៌មាន​បរទេស​ឯករាជ្យ​ដែល​ផ្សាយ​ជា​ខេមរភាសា បណ្ដាញ​សារព័ត៌មាន​ធំៗ​បរទេស​​ក៏​បាន​ផ្សព្វផ្សាយ​ចំពោះ​ការ​វិល​ត្រឡប់​ របស់​លោក សម រង្ស៉ី ដែរ​នៅ​ពេល​នេះ។
ខុស​ពី​ព្រឹត្តិការណ៍​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា ថ្ងៃ​ដំបូង ដែល​ភាគ​ច្រើន​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ទាំង​បណ្ដាញ​ផ្សព្វ​ផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុក ​និង​បណ្ដាញ​ផ្សព្វ​ផ្សាយ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា​បាន​ចាប់​អារម្មណ៍​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៉ី នៅ​ថ្ងៃ​ទី​១៩ កក្កដា ២០១៣ មិន​ត្រឹម​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​បណ្ដាញ​ផ្សព្វផ្សាយ​ខ្មែរ​នោះ​ទេ តែ​ថែម​ទាំង​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​បណ្ដាញ​ផ្សព្វ​ផ្សាយ​ ព័ត៌មាន​បរទេស​ធំៗ​ជា​ច្រើន។
បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិល​ត្រឡប់​ របស់​លោក សម រង្ស៉ី នៅ​ថ្ងៃ​ទី​១៩ កក្កដា ​រួម​មាន​បណ្ដាញ​ព័ត៌មាន ប៊ី.ប៊ី.ស៊ី (BBC) របស់​អង់គ្លេស ​បណ្ដាញ​ព័ត៌មាន អេ.ប៊ី.ស៊ី (ABC) របស់​អូស្ត្រាលី ​បណ្ដាញ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) របស់​បារាំង បណ្ដាញ​ព័ត៌មាន ឆែនណល ញីវ អេស៊ា (Chanel News Asia) របស់​សិង្ហបុរី បណ្ដាញ​ព័ត៌មាន ខ្យូដូ (Kyodo) របស់​ជប៉ុន និង​បណ្ដាញ​ព័ត៌មាន ស៊ិនហួ (Xinhau) របស់​ចិន ជាដើម។
បណ្ដាញ​សារព័ត៌មាន​ទាំង​នេះ​បាន​អត្ថាធិប្បាយ​ផ្សេងៗ​គ្នា​ចំពោះ​ការ​វិល ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៉ី។ បណ្ដាញ​ព័ត៌មាន ស៊ិនហួ របស់​ចិន បាន​អត្ថាធិប្បាយ​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ចិត្ត​ស្នើ​ព្រះមហាក្សត្រ​កម្ពុជា ប្រោស​ព្រះរាជទាន​លើកលែង​ទោស​ដល់​លោក សម រង្ស៉ី ក៏​ដោយ​សារ​តែ​លោក ហ៊ុន សែន មាន​បំណង​ចង់​បង្រួប​បង្រួម និង​ផ្សះផ្សា​ជាតិ និង​ចង់​ធ្វើ​អោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​លក្ខណៈ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ បណ្ដាញ​ព័ត៌មាន​ដដែល​នេះ បាន​និយាយ​ថា ក្នុង​លិខិត​ដែល​លោក សម រង្ស៉ី បាន​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​ថ្លែង​អំណរ​គុណ​ព្រះអង្គ​ចំពោះ​ព្រះរាជទាន​លើកលែង​ទោស​អោយ​រូប​លោក (លោក សម រង្ស៉ី) បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ​ថា លោក​នឹង​ប្ដេជ្ញា​បន្ត​ដើរ​តាម​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះមហាក្សត្រ​ កម្ពុជា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​លោក​តែង​តែ​ចង់​ឃើញ​ប្រជា​ជាតិ​ខ្មែរ​ចេះ​បង្រួប​បង្រួម ​ផ្សះផ្សា ឯកភាពជាតិ​ខ្មែរ​ជា​ធ្លុងមួយ។
ខុស​ពី​បណ្ដាញ​ព័ត៌មាន ស៊ិនហួ របស់​ចិន បណ្ដាញ​ព័ត៌មាន ប៊ី.ប៊ី.ស៊ី របស់​អង់គ្លេស បាន​អត្ថាធិប្បាយ​ថា ការ​ដែល​លោក សម រង្ស៉ី ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​នេះ ក៏​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា បាន​រង​គំនាប​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​គំនាប​របស់​សហរដ្ឋ​អាមេរិក​តែ​ម្ដង។ បណ្ដាញ​ព័ត៌មាន​នេះ បន្ត​ថា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​អោយ​អាជ្ញាធរ​កម្ពុជា អនុញ្ញាត​អោយ​លោក សម រង្ស៉ី បាន​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​គាត់ ឬ​ដោយ​គ្មាន​ការ​ចាប់​ដាក់​គុក​ជាដើម។ ប៊ី.ប៊ី.ស៊ី បន្ត​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​សភា​សហរដ្ឋអាមេរិក ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​អាមេរិក កាត់​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​នឹង ​យុត្តិធម៌។
ប៊ី.ប៊ី.ស៊ី បន្ថែម​ទៀត​ថា បើ​ទោះ​បី​ជា​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ ​បាន​ត្រឡប់​ចូល​កម្ពុជា​ក្តី តែ​លោក​មិន​អាច​បោះ​ឆ្នោត ឬ​ឈរ​ឈ្មោះ​អោយ​គេ​បោះឆ្នោត​បាន​ទេ ដោយសារ​តែ​ឈ្មោះ​របស់​លោក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​រួច​ហើយ។
ចំណែក​ឯ​បណ្ដាញ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ បាន​អត្ថាធិប្បាយ​ថា លោក សម រង្ស៉ី ចូល​កម្ពុជា នៅ​ពេល​នេះ គឺ​ដើម្បី​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ប្រកួត​យក​ជ័យជំនះ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​នៅ​កម្ពុជា ប្រមាណ​ជា ៣​ទសវត្សរ៍​មក​ហើយ។ អា.អេហ្វ.ប៉េ បន្ត​ថា បើ​ទោះ​បី​ជា​លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​ម្នាក់​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ ជា​យូរ​ឆ្នាំ​មក​ហើយ​ក្ដី ក៏​លោក ហ៊ុន សែន បាន​និយាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ថា លោក​នឹង​កាន់​អំណាច ១០​ឆ្នាំ​បន្ថែម​ទៀត គឺ​រហូត​ដល់​លោក​មាន​អាយុ ៧៤​ឆ្នាំ។កាល​ពី​មុន​លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា គាត់​នឹង​កាន់​អំណាច​រហូត​ដល់​គាត់​មាន​អាយុ ៩០​ឆ្នាំ​ឯណោះ។
ជា​ការ​កត់​សម្គាល់​លោក សម រង្ស៉ី បាន​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩ ហើយ​រូប​លោក​ត្រូវ​បាន​តុលាការ​កម្ពុជា កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២​ឆ្នាំ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​ព្រំ​ដែន​កម្ពុជា​-វៀតណាម និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។ លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី ប្រទាន​ការ​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ២០១៣ បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការ​វិល​ត្រឡប់​មក​កម្ពុជា របស់​លោក សម រង្ស៉ី នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​ចំនួន ៨​ថ្ងៃ​ប៉ុណ្ណោះ មុន​កម្ពុជា រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search