ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, July 31, 2013
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយជំរុញឲ្យមានការ គាបសង្កត់បក្សកាន់អំណាចករណីបន្លំសន្លឹកឆ្នោត
ដោយ៖ ជន ស្រីណុច និងពៅ មេត្ដា | ថ្ងៃពុធ ទី31 ខែកក្កដា ឆ្នាំ2013 | 4 ម៉ោង មុន VOD
អង្គការសិទ្ធិមនុស្ស អន្តរជាតិ Human Rights Watch ជំរុញប្រទេសផ្ដល់ជំនួយគាបសង្កត់ គណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស្វែងរកការពិតអំពីភាពមិនប្រក្រតី នៃការលួចបន្លំសន្លឹកឆ្នោត។
យោងតាមសេចក្ដីថ្លែងការណ៍ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃនេះបានលើកឡើង ថាយន្តការបោះឆ្នោតមួយ ដែលលម្អៀង និងមិនឯករាជ្យ គឺជាដើមចមនៃការធ្វើឲ្យមានរឿងអាស្រូវ នៃលទ្ធផលបោះឆ្នោត។ Human Rights Watch បានរកឃើញថា ករណីភាពមិនប្រក្រតី មានដូចជា ការបាត់ឈ្មោះ អ្នកបោះឆ្នោត ការបោះស្ទួន ទឹកថ្នាំជ្រលក់ម្រាមដៃមិនមានប្រសិទ្ធភាព ការបំភិតបំភ័យ ការទិញទឹកចិត្តអ្នកបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយ មិនមានភាពស្មើគ្នា ជាដើម។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនទទួលស្គាល់ចំពោះការចេញសេចក្តីថ្លែងការណ៍របស់ អង្គការសិទ្ធិមនុស្ស អន្តរជាតិ Human Rights Watch ហើយចោទ ថា អង្គការនេះមិនដែលមានបំណងចង់ឲ្យប្រទេសកម្ពុជា មានសន្តិភាពទេ ៖ "យើងដឹងហើយអង្គការ Human Right Watch គេគ្រាន់តែជាអង្គការមួយវាយប្រហារលើរាជរដ្ឋាភិបាលទេ ហើយអានេះជាយុទ្ធនាការរបស់ Human Right Watch គេមិលមានសណ្ដានចិត្ដចង់ឃើញកម្ពុជាស្ថិតនៅក្នុងទីសន្ដិភាព ឫការរួមគ្នាដើម្បីធ្វើការអភិវឌ្ឍន៍ទេ" ។
តែសម្រាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា លោកសាទរដែលអង្គការអន្តរជាតិមួយនេះ ចេញសេចក្តីថ្លែងការណ៍នេះ។
លោកបន្តរថា គ.ជ.ប គួរតែបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស្វែងរកការពិតអំពីភាពមិនប្រក្រតី នៃការបោះឆ្នោត ដើម្បីបញ្ជាក់ពីភាពឯករាជ្យ និងធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ៖ "លទ្ធផលនេះទោះបីជា អ្នកនយោបាយយល់ព្រម ក៏ដោយក៏អារម្មណ៍របស់ប្រជាពលរដ្ឋយើងនឹងក៏មិនទាន់អស់ចិត្ដដែរ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ គាត់មើលឃើញតម្លាភាពពេញលេញ ទាល់តែមានគណៈកម្មាការឯករាជ្យ ដែលមានការចូលរួមចម្រុះត្រួតពិនិត្យមើល ភាពមិនប្រក្រតី ថាតើទំហំនៃលម្អៀងហ្នឹងប៉ុណ្ណា អាចទទួលយកបានប៉ុណ្ណា អាហ្នឹងបានផ្ដល់ផលប្រយោជន៍ប្រទេសជាតិ" ។
Human Rights Watch យល់ឃើញ ថា មានតែប្រទេសផ្ដល់ជំនួយទេ អាចជួយឲ្យកម្ពុជា មាននីតិរដ្ឋ ហើយបញ្ឈប់ការ រំលោភសិទ្ធអ្នកបោះឆ្នោត ដែលរៀបចំដោយប្រជាជនកម្ពុជា។
ក្រោយការបោះឆ្នោត អង្គការសង្គមស៊ីវិលក្នុងស្រុកប្រមាណ៤០ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានជំរុញឲ្យបង្កើតគណកម្មការចម្រុះមួយដែលមានសមាសភាព ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងអ្នកជំនាញជាតិ-អន្តរជាតិ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៅពេលបោះឆ្នោត តែ គ.ជ.ប អះអាងថា ខ្លួនមិនមានលទ្ធភាព ចំណែកគណបក្សប្រជាជនកម្ពុជាវិញមិនទាន់ ឆ្លើយតបនឹងសំណើនេះនៅឡើយទេ៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!