ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, July 31, 2013
ក្រោយពីបោះឆ្នោតមេភូមិហៅពលរដ្ឋទៅស្បថ
កំពង់ចាមៈ មួយថ្ងៃ បន្ទាប់ពីការបោះឆ្នោត មេភូមិ កំពង់ចន្លុះ ខាងកើតក្នុងឃុំ ពាមជីលាំង ស្រុក ត្បូងឃ្មុំ បានហៅប្រជាពលរដ្ឋក្នុងភូមិប្រមាណ ៥០ នាក់ ឲ្យចូលទៅក្នុងព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីឲ្យស្បថថា «សូមឲ្យស្លាប់មួយចំហៀងខ្លួន» ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន មុននឹងផ្តល់ប្រាក់ឲ្យក្នុងម្នាក់មួយម៉ឺនរៀល ទៅតាមការសន្យា កាលពីមុនថ្ងៃបោះឆ្នោត។ នេះបើតាមការអះអាងពីប្រជាពលរដ្ឋ
ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា មេភូមិ និងអនុភូមិ កំពង់ចន្លុះ ខាងកើតបានហៅប្រជាពលរដ្ឋឲ្យចូលព្រះវិហារវត្ត កំពង់ចន្លុះ ដើម្បីចែកលុយ ដែលគណបក្សប្រជាជន បានសន្យាផ្តល់ឲ្យនៅមុនថ្ងៃបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ១ ម៉ឺនរៀល និងប្រធានក្រុម ២ ម៉ឺនរៀល។
លោកថ្លែងថា៖«គេឲ្យពលរដ្ឋស្បថថា ស្លាប់មួយចំហៀងខ្លួន ប្រសិនបើពួកគេ មិនបានបោះឆ្នោតឲ្យគណបក្សប្រជាជន។ ខ្ញុំអត់ស្បថទេព្រោះអីខ្ញុំអត់បោះឆ្នោតឲ្យគណបក្សប្រជាជនទេ ហើយវត្តនេះពូកែស័ក្តិសិទ្ធិណាស់ តែពលរដ្ឋជាច្រើនគេយកលុយដោយសារគេបោះឆ្នោតឲ្យគណបក្សប្រជាជន»។
ប្រជាពលរដ្ឋម្នាក់ទៀតក៏បាននិយាយដូចគ្នាផងដែរថា លោកត្រូវបានមេភូមិ ហៅឲ្យទៅយកលុយមួយម៉ឺនរៀល នៅវត្ត ដោយឲ្យលោកអុជធូបស្បថ មុននឹងទទួលយកលុយដែលគេបានសន្យាផ្តល់ឲ្យកាលពីថ្ងៃទី១៨ ខែមិថុនា។
លោកបានឲ្យដឹងទៀតថា៖«នៅក្នុងច្បាប់សុទ្ធតែថា បោះឆ្នោតជាសម្ងាត់ តែសម្ងាត់របៀបម៉េច បើបង្ខំឲ្យខ្ញុំស្បថនោះ ដូច្នេះអ្វីដែលគេធ្វើនេះគឺគេចង់ដឹងឲ្យបានច្បាស់ថា តើប្រជាពលរដ្ឋណាខ្លះ បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគេងាយស្រួលធ្វើការតាមដាន»។
នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បានបង្ហោះវីដេអូគ្លីបចំនួន ១ នាទី និង ៥០ វិនាទី អំពីសកម្មភាពរបស់ប្រជាពលរដ្ឋទៅផ្ទះលោកមេភូមិ ដើម្បីទទួលយកប្រាក់ ១ ម៉ឺនរៀល បន្ទាប់ពីពួកគាត់បានបោះឆ្នោតរួច។ នៅក្នុងវីដេអូគ្លីបនេះ ពលរដ្ឋភាគច្រើនបានងាកមុខចេញពីកាមេរ៉ា និងមិនហ៊ានផ្តល់បទសម្ភាសនោះទេ ព្រមទាំងអ្នកថតវីដេអូបាននិយាយថា បើចង់រករឿងខ្លួនដែលថតរូបនេះ អាចនាំគ្នានៅស្នាក់ការប៉ូលិស ឬក៏នៅតុលាការក៏បាន។
លោកមេភូមិ កំពង់ចន្លុះ ខាងកើត ដែលព្យាយាមពុំប្រាប់ឈ្មោះ បានបដិសេធថា៖ «ខ្ញុំពុំបានបង្ខំអ្នកណាឲ្យស្បថទេ គឺខ្ញុំគ្រាន់តែហៅពួកគាត់ ឲ្យមកយកលុយទៅតាមអ្វីដែលបានសន្យាប៉ុណ្ណោះ»។
លោក រ៉ាន់ សុភា អភិបាលរងស្រុក ត្បូងឃ្មុំ មកពីគណបក្សប្រជាជន បានថ្លែងថា ពិតជាមានការឲ្យលុយទៅប្រជាពលរដ្ឋមែន តែពុំមានការបង្ខំឲ្យមានស្បថនោះទេ។
លោកនិយាយថា៖ «ការដែលឲ្យលុយនោះ គឺជាការលើកទឹកចិត្តពួកគាត់ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជន ពីព្រោះនៅពេលបោះឆ្នោតរួចហើយនេះ នៅឃុំ ពាមជីលាំង គឺគណបក្សប្រជាជនយើងឈ្នះ»។
លោក នាង សុវ៉ាត ប្រធាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុម ហ្វ្រែល ប្រចាំខេត្ត កំពង់ចាមបានថ្លែងថា នៅក្នុងខេត្ត កំពង់ចាម មានស្រុកចំនួនពីរ ដែលមានមន្ត្រីគណបក្សប្រជាជន បានផ្តល់ប្រាក់ឲ្យប្រជាពលរដ្ឋ បន្ទាប់ពីការបោះឆ្នោតហើយមួយថ្ងៃ ដែលនេះគឺជាទង្វើមួយផ្ទុយពីច្បាប់បើទោះបីជាធ្វើតាមរយៈរូបភាព នៃការផ្តល់អំណោយក៏ដោយ។
លោក នាង សុវ៉ាត បានថ្លែងទៀតថា៖ «ការដែលបង្ខំឲ្យពលរដ្ឋស្បថទាក់ទងនឹងការបោះឆ្នោតនោះ គឺជាការគំរាមកំហែងហើយជាទង្វើមួយខុសច្បាប់ដែលត្រូវតែទទួលទោស»។
យោងតាមលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការខេត្ត រៀបចំការបោះឆ្នោត ខេត្ត កំពង់ចាម ដែលមានចំនួន ១៨ អាសនៈ គណបក្សសង្គ្រោះជាតិ ទទួលបាន ១០ អាសនៈ គណបក្សប្រជាជន ទទួលបាន ៨ អាសនៈ។ នៅក្នុងការបោះឆ្នោតកាលពីអាណត្តិទី៤ ក្នុងខេត្ត កំពង់ចាមគណបក្សប្រជាជនទទួលបាន ១១ អាសនៈ ៧ អាសនៈទៀត បានទៅគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្សនិង នរោត្តម រណឫទ្ធិ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!