ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, August 18, 2013
ដោយ តាំង សារ៉ាដា
2013-08-18
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
 ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន
 នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA/Sok Serey
បណ្តាញ​សង្គម​ហេ្វសប៊ុក​ បាន​បង្ហោះ​វីដេអូ​ខ្សែ​អាត់​សម្លេង​ របស់​លោក​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដែល​បាន​សារភាព​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​បាន​ចាញ់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​ ៥​ នេះ​ ដែល​គេ​ចាត់​ទុក​ថា​ ជា​ការ​បែកធ្លាយ​ការ​សំងាត់​។  នេះ​ គឺ​ជា​សំឡេង​ លោក​ ហ៊ុន​ សែន​ ដែល​ផ្សព្វផ្សាយ​ តាម​បណ្តាញ​សង្គម​ហេ្វសប៊ុក​ កាល​ពី​ថ្ងៃ​អាទិត្យ​៖​ «បច្ចុប្បន្ន​ ម៉ោង​នេះ​ ថ្ងៃ​នេះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​ ។​  អាហ្នឹង​ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​ច្បាស់​ហើយ​ នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ​ ដែល​នៅ​ស្រពិចស្រពិល​។  ខ្ញុំ​ចង់​បញ្ជាក់​ ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​អត់ទាន់​ដឹង​ទេ​ថា​ ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​។  ហ្នឹង​ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំងអស់​ឱ្យ​ផ្សព្វផ្សាយ​»។

ការ​បង្ហោះ​វីដេអូ​អាត់​សំឡេង​នេះ​ បាន​បណ្តាល​ឱ្យ​មាន​មន្ទិល​សង្ស័យ​ ថា​  តើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពិត​ជា​បាន​ពោល​ដូច្នេះ​មែន​ ឬ​ទេ​?​
វិទ្យុ​អាស៊ីសេរី​ បាន​ស្រាវជ្រាវ​រក​ទៅ​ឃើញ​ថា​ វីដេអូ​ខ្សែ​អាត់​សម្លេង​នេះ​ មិនមែន​ជា​រឿង​បែកធ្លាយ​ការ​សំងាត់​អ្វី​ទេ​។​  ការពិត​ គឺ​ជា​ខ្សែ​អាត់​សម្លេង​ ដែល​កាត់ចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ របស់​លោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ក្នុង​ការ​រិះគន់​ចំពោះ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ដែល​បាន​លើក​ឡើង​ថា​៖​ «បើ​ផ្អែក​តាម​លទ្ធផល​បោះឆ្នោត​ឃុំ/សង្កាត់​ឆ្នាំ​ ២០១២​កន្លង​មក​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាញ់​ឆ្នោត​បាត់​ទៅ​ហើយ​ ហើយ​មាន​តែ​ថា្នក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​បាន​ដឹង​ រីឯ​មន្រ្តី​ថា្នក់​ក្រោម​របស់​គណបក្ស​ប្រជាជន​ នៅ​មាន​ការ​ស្រពិចស្រពិល​នៅឡើយ​»​។​  នេះ​ គឺ​ជា​សំឡេង​ដើម​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ដែល​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ដោយ​លើក​ឡើង​ទាំង​ស្រុង​នូវ​បន្ទូល​របស់​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​៖​ «នៅ​ពេល​នឹង​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​ទៅ​ខេត្ត​ក្រចេះ​។​ ពេលនោះ​ គឺ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​និយាយ​ ខ្ញុំ​កុណា​ ខ្ញុំ​សុំ​អាន​ទាំង​ស្រុង​នូវ​ចំណុច​ ដែល​ដក​ស្រង់​ចំណុច​ ដែល​ទាក់ទង​នឹង​កថា​ខណ្ឌ​នឹង​។​  ចំឡើយ​ មាន​គេ​និយាយ​ដែរ​ថា​ គេ​ចង់​មាន​សន្តិភាព​ ហើយ​មាន​ការ​រីក​ចំរើន​ ប៉ុន្តែ​ការ​រីក​ចំ​​រើន​នឹង​ ឱ្យ​មក​ដល់​ខាង​ក្រោម​ផង​។​  ខ្ញុំ​ក៏​បាន​បញ្ជាក់​ឱ្យ​ប្រជារាស្រ្ត​ដឹង​ពី​ចំណុច​សំខាន់​ថា​ ទី​១​ បើ​សិន​ជា​យើង​ឈរ​លើ​តួ​លេខ​ការ​បោះឆ្នោត​ឃុំ/សង្កាត់​ ឆ្នាំ​២០១២​ កន្លង​មក​នេះ​ គឺ​យើង​ឃើញ​ថា​ គណបក្ស​ប្រជាជន​ចាញ់​ទៅ​ហើយ​។​  គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​ ៣​លាន​៥​សែន​ទេ​ ឯ​៦​លាន​ទៀត​ គឺ​អត់​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ទេ​។​  ហេតុ​អី​បាន​ជា​អ្នក​ប្រឆាំង​អត់​បាន​ឈ្នះ​ ដោយសារ​តែ​ការ​បែក​បាក់​គ្នា​។​  ប៉ុន្តែ​ស្ថានភាព​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ​ គឺ​ផ្លាស់ប្តូរ​ហើយ​ ពី​ព្រោះ​មក​ពី​អ្វី​ ព្រោះ​ឥឡូវ​នេះ​ នៅ​សល់​តែ​គណបក្ស​២​ត្រៀម​ប្រកួតប្រជែង​គ្នា​។​  គណបក្ស​ប្រជាជន​កម្ពុជា​បាន​៣​លាន​៥​សែន​សំឡេង​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​សង្ឃឹម​ថា​នឹង​យក​៦​លាន​សំឡេង​ បាន​ន័យ​ថា​ បច្ចុប្បន្ន​ ម៉ោង​នេះ​ ថ្ងៃ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​ច្បាស់​ហើយ​ នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ​ ដែល​នៅ​ស្រពិចស្រពិល​។​  ខ្ញុំ​ចង់​បញ្ជាក់​ ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​អត់ទាន់​ដឹង​ខ្លួន​ទេ​ ថា​ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​។​  អា​នឹង​ ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំងអស់​ឱ្យ​ផ្សព្វផ្សាយ​»​។​
ទាក់ទិន​នឹង​រឿង​នេះ​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ​ ស៊ីផាន​ ចាត់​ទុក​ការ​កាត់​ត​សម្លេង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ថា​ជា​ការ​បំភ្លៃ​ការ​ពិត​ និង​ជា​ការ​លេង​សង្គ្រាម​ចិត្ត​សាស្រ្ត​ប៉ុណ្ណោះ​៕​
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!













Search