ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, August 18, 2013
កង​កម្លាំង និង​អាវុធ​យុទ្ធភណ្ឌ​ជាច្រើន ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជធានី​ភ្នំពេញ ក្រោយ​ការ​បោះ​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នោះ។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ។
ដោយ យ៉ង ចាន់តារា
2013-08-17
កង​កម្លាំង​ប្រដាប់​អាវុធ ៦១០
សកម្មភាព​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ តាម​បណ្ដោយ​មហា​វិថី​ព្រះមុនីរ៉េត នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​កន្លង​មក បាន​អះអាង​ថា សកម្មភាព​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​សង្គម ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​រឹត​តែ​ព្រួយ​បារម្ភ បន្ទាប់​ពី​រថក្រោះ​ជាច្រើន​គ្រឿង​ទៀត ត្រូវ​បាន​បញ្ជូន​មក​ក្រុង​ភ្នំពេញ។
ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សម្ដែង​អារម្មណ៍​កាន់​តែ​ភ័យ​ខ្លាច បន្ទាប់​ពី​យុទ្ធភណ្ឌ​យោធា មាន​ដូច​ជា រថក្រោះ​ជាដើម​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ទីក្រុង​ភ្នំពេញ​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ តាម​ផ្លូវ​ជាតិ​លេខ​៤ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ សីហា។

ហេតុការណ៍​បញ្ជូន​រថក្រោះ និង​រថពាសដែក​ជា​ច្រើន​គ្រឿង​បន្ថែម​ទៀត​នេះ កើត​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​ព្រះសង្ឃ បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​បួង​សួង​សុំ​សុខ​សន្តិភាព និង​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៣។
អាជីវករ​ម្នាក់​ឈ្មោះ សុខា រ៉ែន បាន​ថ្លែង​ថា ការ​បន្ថែម​យុទ្ធភណ្ឌ​យោធា​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ពី​បញ្ហា​ សុវត្ថិភាព ជា​ពិសេស ចំពោះ​កូន​របស់​អ្នកស្រី។ អ្នកស្រី​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ ជា​ជាង​ការ​ប្រើ​កម្លាំង​ទ័ព​មក​បំភិត​បំភ័យ​ពលរដ្ឋ។
ចំណែក​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អតីត​អនុសេនីយ៍ឯក និង​ជា​គ្រូ​បង្ហាត់​កង​អង្គរក្ស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឱ្យ​ដឹង​ថា ការ​ចល័ត​កម្លាំង​ទ័ព​លើក​នេះ ហាក់​ដូច​ជា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​ត្រៀម​មុន​រដ្ឋ​ប្រហារ​ ឆ្នាំ​១៩៩៧ និង​ការ​បង្ក្រាប​លើ​ហ្វូង​បាតុករ​នៅ​ឆ្នាំ​១៩៩៨ ក្នុង​ក្រុង​ភ្នំពេញ។ លោក​ក៏​បាន​បញ្ជាក់​ថា លោក​កាន់​តែ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន ខ្លាច​ក្រែង​ជាន់​ដាន​កាល​ពី ១៥ និង ១៦​ឆ្នាំ​មុន។
យ៉ាង​ណា​មិញ លោក​បាន​អំពាវនាវ​ឱ្យ​អ្នក​ដឹក​នាំ​នយោបាយ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី ជៀសវាង​ឱ្យ​បាន​នូវ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​រូបភាព។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការពារ​ជាតិ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ បើ​តាម​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី៨ សីហា កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​មិន​មាន​បំណង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ គឺ​ជា​ភារៈ​ដែល​ត្រូវ​រក្សា​សន្តិសុខ​ក្រោយ​ការ​បោះ​ឆ្នោត។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ព័ត៌មាន​នៃ​ការ​បន្ថែម​យុទ្ធភណ្ឌ​យោធា មក​កាន់​រាជធានី​ភ្នំពេញ។ លោក​បាន​ថ្លែង​ថា វា​មិន​មែន​ជា​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឱ្យ​សភាពការណ៍​កាន់​តែ​តានតឹង​ទៅ​វិញ។
យ៉ាង​ណា​ក៏​ដោយ លោក​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឱ្យ​ភាគី​នីមួយៗ ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី និង​គាំទ្រ​ឱ្យ​មាន​អាជ្ញា​កណ្ដាល​ឯករាជ្យ​មួយ ដើម្បី​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ដែល​មិន​មែន​ជា គ.ជ.ប។
កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដល់ «អាជ្ញាធរ ​គ្រប់​ថ្នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ជូន​ពលរដ្ឋ ដោយ​មិន​មាន​ការ​រើសអើង​ខាង​នយោបាយ និង​ត្រូវ​លុប​បំបាត់​ឱ្យ​បាន​ដាច់​ខាត​នូវ​ភាព​អសកម្ម​នានា»។  ខ្លឹម​សារ​នៃ​សេចក្តី​ណែនាំ​នោះ ក៏​បាន​បញ្ជាក់​ទៀត​ថា «អាជ្ញាធរ ​គ្រប់​ថ្នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ប្រមូល​ឱ្យ​បាន​កម្លាំង​សរុប​របស់​ប្រជាពលរដ្ឋ ដើម្បី​ទ្រទ្រង់​ស្ថិរភាព សន្តិសុខ និង​សណ្ដាប់​ធ្នាប់​នៅ​តាម​មូលដ្ឋាន​នី​មួយៗ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Thank you for your comments!













Search