ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, September 16, 2013

ការ​​ស្លាប់​​យុវ​​ជន​​នៅ​​ស្ពាន​​ក្បាល​​ថ្នល់​​ក្លាយ​​ជា​​ប្រធាន​​បទ​​លើ​​ទីលាន​​ប្រជាធិបតេយ្យ







អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 16 កញ្ញា 2013

ដោយ លាង ដឺលុចrfi

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ចូលដល់​ថ្ងៃទី២​ហើយ។ បើទោះ​ជា​មិន​មានមនុស្ស​ច្រើន​លើស​ថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកចូលរួម​នៅ​តែ​បង្ហាញ​ទឹកចិត្ត​ក្លៀវក្លាដដែល។ កាន់តែ​ក្លៀវក្លា​នៅពេល​ដែលសមាជិក​គណបក្ស​និយាយ​អំពី​ករណី​ស្លាប់​យុវជន​ ម្នាក់​នៅចំនុចស្ពាន​ក្បាលថ្នល់​នៅ​យប់ថ្ងៃអាទិត្យ។ មហា​បាតុកម្ម​ថ្ងៃទី២​ត្រូវ​បាន​ដឹកនាំដោយ​សមាជិក​រដ្ឋសភារបស់​គណបក្ស​ សង្គ្រោះជាតិ។


បាតុករអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មាន​ទាំងព្រះសង្ឃ​ផង ជាង​១ម៉ឺននាក់បាន​បន្ត​ជួបជុំគ្នា​នៅ​លើទីលាន​ប្រជាធិបតេយ្យ​នៅ​ ថ្ងៃបាតុកម្ម​ទី២​នេះទៀត។ ដូចថ្ងៃ​ម្សិលមិញដែរ ពួក​គេ​នៅបន្ត​កាន់​ធូបទៀន និង​ផ្កាឈូក និង​ចង​ក្រណាត់ពណ៌​លឿងផង ពណ៌ទឹកក្រូច ដែល​មាន​សរសេរ​អក្សរ​ផ្សេងៗគ្នា ដូចជាសន្លឹកឆ្នោត​ខ្ញុំជីវិត​ខ្ញុំ មាន​យុត្តិធម៌​មាន​សន្តិភាព និង​យើង​ត្រូវ​ការ​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​ការ​ពិត​ជា​ដើម។



សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​ ជាច្រើនបាន​អង្គុយ​នៅលើ​វេទិកាហើយ​បាន​ថ្លែង​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ អាយុជីវិត​របស់​យុវជន​ម្នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ប្រឆាំង​ បាតុកម្ម​នៅ​យប់​ថ្ងៃអាទិត្យ​នោះ។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏មាន​វត្តមាន​នៅ​លើ​វេទិកា​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​បាន​ស្នើ​អោយបាតុករ​ក្រោក​ឈ​ស្មឹងស្មាធិ៍​​ឧទ្ទិសកុសលដល់​វិញ្ញាណក្ខន្ធ ​របស់យុវជន​ដែល​បាន​បាត់បង់ជីវិត​នោះ។ ប្រធាន​សមាគម​គ្រូបង្រៀន​ដដែល ​បាន​ស្រែក​ដាក់​មីក្រូ​ទៅកាន់បាតុករ អោយ​ពួកគេប្រកាន់​អាកប្បកិរិយាទន់ភ្លន់​ដើម្បី​បង្ក្រាប និង​យក​ឈ្នះវិធានការ​រឹង​របស់​សមត្ថកិច្ច។ បន្ទាប់ពី​លោក​រ៉ុង ឈុន ព្រះសង្ឃ​ក៏បាន​យក​វេទិកា​នេះ សូត្រមន្ត​បង្សុកូល​ឧទ្ទិសកុសល​ដល់ព្រលឹង​យុវជន​ដែល​បាន​ស្លាប់​ បាត់បង់ជីវិត​នោះ​ដូចគ្នា​ដែរ។


នៅ​ក្នុង​ចំណោម​បាតុករ​វិញ ពួកគេ​​នៅ​បន្ត​ជជែក​ដេញដោល​គ្នា​អំពី​ព្រឹត្តិការណ៍​ប៉ះទង្គិច​ដ៏ហិង្សា​នៅ ​ចំនុច​ស្ពាន​ក្បាល​ថ្នល់​ដែរ។ អ្នកកាសែត​ពី២០​ទៅ​៣០នាក់ មាន​ទាំងបរទេសផង​នៅ​បន្ត​ផ្តិតយក​រូបភាព​នៅ​ក្នុង​កណ្តាល​ហ្វូង​បាតុករ​ដែល​ អង្គុយ​នៅ​មុខវេទិកា​យ៉ាងមាន​របៀបរៀបរយ។ សំរែក​ស្រែក​​ហ៊ោ​រ​តាម​ជ័យ​ឃោសរបស់​អ្នកសម្របសម្រួល​ពីលើវេទិកា នៅ​តែ​ក្លៀវក្លា​យ៉ាងខ្លាំងដដែល។  ផ្លូវ​ទាំងសងខាង​នៃទីលានប្រជាធិបតេយ្យ​ពេញ​ទៅដោយ​បាតុករ​ដើរចេញចូល​ឥត​ដាច់។ រាល់ពេល​ដែល​មាន​ក្រុម​ចំណូល​បាតុករ​ទើប​មកដល់ថ្មី អ្នកនៅអង្គុយ​លើទីលាន​ប្រជាធិបតេយ្យ​បាន​ស្រែក​ហ៊ោទទួល​អ្នកដែលទើប​ មកដល់ទាំងនោះ។

នៅឯលើ​វេទិកា​ឯណោះវិញ អ្នកសម្របសម្រួល​បាន​បន្ត​ប្រកាស​អំពី​ការ​ចូលរួម​ថវិកា​ជា​មូលនិធិ​ពី​ ប្រជាជន​ខ្មែរ​ក្នុងស្រុក​ក្តី និង​នៅ​បរទេសក្តី។ យូរម្តង​ អ្នកសម្របសម្រួល​ប្រកាសឡើងវិញ​អំពី​ក្រម​សីលធម៌​អ្នកការ​ធ្វើ​បាតុកម្ម​ អហិង្សា។ អ្នកសម្របសម្រួល​ដែល​បាន​រម្លឹក​អោយ​បាតុករ​ទាំងអស់​ប្រកាន់​មុខងារ​៤យ៉ាង គឺ ជាបាតុករ​អហិង្សា កង​ជាកង​សន្តិសុខ អ្នកសារព័ត៌មាន និងជាយុវជន​ស្ម័គ្រចិត្ត។

នៅ​លើទីលានប្រជាធិបតេយ្យ បាតុករ​អា​ច​នៅ​អង្គុយ​ស្តាប់​សុន្ទរកថា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះជាតិ ក៏​ដូចជា​រង់ចាំ​លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​ដោយមិននឿយហត់ ពីព្រោះពួកគេ​ម្នាក់សុទ្ធតែ​មាន​អាហារជាប់នឹង​ខ្លួន​រួចស្រេចហើយ។ លើសពីនេះ​ក៏មាន​កន្លែងឧបត្ថម្ភ​អាហារនៅ​ក្បែរវេទិកានោះ​ដែរ៕

0 comments:

Post a Comment

Thank you for your comments!













Search