ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
Total Pageviews
93,447
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, September 16, 2013
ការស្លាប់យុវជននៅស្ពានក្បាលថ្នល់ក្លាយជាប្រធានបទលើទីលានប្រជាធិបតេយ្យ
អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 16 កញ្ញា 2013
ដោយ លាង ដឺលុចrfi
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ បានចូលដល់ថ្ងៃទី២ហើយ។ បើទោះជាមិនមានមនុស្សច្រើនលើសថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែក្រុមអ្នកចូលរួមនៅតែបង្ហាញទឹកចិត្តក្លៀវក្លាដដែល។ កាន់តែក្លៀវក្លានៅពេលដែលសមាជិកគណបក្សនិយាយអំពីករណីស្លាប់យុវជន ម្នាក់នៅចំនុចស្ពានក្បាលថ្នល់នៅយប់ថ្ងៃអាទិត្យ។ មហាបាតុកម្មថ្ងៃទី២ត្រូវបានដឹកនាំដោយសមាជិករដ្ឋសភារបស់គណបក្ស សង្គ្រោះជាតិ។
បាតុករអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មានទាំងព្រះសង្ឃផង ជាង១ម៉ឺននាក់បានបន្តជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យនៅ ថ្ងៃបាតុកម្មទី២នេះទៀត។ ដូចថ្ងៃម្សិលមិញដែរ ពួកគេនៅបន្តកាន់ធូបទៀន និងផ្កាឈូក និងចងក្រណាត់ពណ៌លឿងផង ពណ៌ទឹកក្រូច ដែលមានសរសេរអក្សរផ្សេងៗគ្នា ដូចជាសន្លឹកឆ្នោតខ្ញុំជីវិតខ្ញុំ មានយុត្តិធម៌មានសន្តិភាព និងយើងត្រូវការគណៈកម្មការឯករាជ្យស្វែងរកការពិតជាដើម។
សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ជាច្រើនបានអង្គុយនៅលើវេទិកាហើយបានថ្លែងសោកស្តាយចំពោះការបាត់បង់ អាយុជីវិតរបស់យុវជនម្នាក់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសប្រឆាំង បាតុកម្មនៅយប់ថ្ងៃអាទិត្យនោះ។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏មានវត្តមាននៅលើវេទិការបស់គណបក្សសង្គ្រោះជាតិ ហើយបានស្នើអោយបាតុករក្រោកឈស្មឹងស្មាធិ៍ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ របស់យុវជនដែលបានបាត់បង់ជីវិតនោះ។ ប្រធានសមាគមគ្រូបង្រៀនដដែល បានស្រែកដាក់មីក្រូទៅកាន់បាតុករ អោយពួកគេប្រកាន់អាកប្បកិរិយាទន់ភ្លន់ដើម្បីបង្ក្រាប និងយកឈ្នះវិធានការរឹងរបស់សមត្ថកិច្ច។ បន្ទាប់ពីលោករ៉ុង ឈុន ព្រះសង្ឃក៏បានយកវេទិកានេះ សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ព្រលឹងយុវជនដែលបានស្លាប់ បាត់បង់ជីវិតនោះដូចគ្នាដែរ។
នៅក្នុងចំណោមបាតុករវិញ ពួកគេនៅបន្តជជែកដេញដោលគ្នាអំពីព្រឹត្តិការណ៍ប៉ះទង្គិចដ៏ហិង្សានៅ ចំនុចស្ពានក្បាលថ្នល់ដែរ។ អ្នកកាសែតពី២០ទៅ៣០នាក់ មានទាំងបរទេសផងនៅបន្តផ្តិតយករូបភាពនៅក្នុងកណ្តាលហ្វូងបាតុករដែល អង្គុយនៅមុខវេទិកាយ៉ាងមានរបៀបរៀបរយ។ សំរែកស្រែកហ៊ោរតាមជ័យឃោសរបស់អ្នកសម្របសម្រួលពីលើវេទិកា នៅតែក្លៀវក្លាយ៉ាងខ្លាំងដដែល។ ផ្លូវទាំងសងខាងនៃទីលានប្រជាធិបតេយ្យពេញទៅដោយបាតុករដើរចេញចូលឥតដាច់។ រាល់ពេលដែលមានក្រុមចំណូលបាតុករទើបមកដល់ថ្មី អ្នកនៅអង្គុយលើទីលានប្រជាធិបតេយ្យបានស្រែកហ៊ោទទួលអ្នកដែលទើប មកដល់ទាំងនោះ។
នៅឯលើវេទិកាឯណោះវិញ អ្នកសម្របសម្រួលបានបន្តប្រកាសអំពីការចូលរួមថវិកាជាមូលនិធិពី ប្រជាជនខ្មែរក្នុងស្រុកក្តី និងនៅបរទេសក្តី។ យូរម្តង អ្នកសម្របសម្រួលប្រកាសឡើងវិញអំពីក្រមសីលធម៌អ្នកការធ្វើបាតុកម្ម អហិង្សា។ អ្នកសម្របសម្រួលដែលបានរម្លឹកអោយបាតុករទាំងអស់ប្រកាន់មុខងារ៤យ៉ាង គឺ ជាបាតុករអហិង្សា កងជាកងសន្តិសុខ អ្នកសារព័ត៌មាន និងជាយុវជនស្ម័គ្រចិត្ត។
នៅលើទីលានប្រជាធិបតេយ្យ បាតុករអាចនៅអង្គុយស្តាប់សុន្ទរកថារបស់ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏ដូចជារង់ចាំលទ្ធផលនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោយមិននឿយហត់ ពីព្រោះពួកគេម្នាក់សុទ្ធតែមានអាហារជាប់នឹងខ្លួនរួចស្រេចហើយ។ លើសពីនេះក៏មានកន្លែងឧបត្ថម្ភអាហារនៅក្បែរវេទិកានោះដែរ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!