ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Thursday, August 21, 2014
និស្សិត​ខ្មែរ​​​ដាក់​កម្រង​ផ្កា​​ក្នុង​ពិធី​មួយ​នៅ​ជិត​ស្ពាន​ពេជ្រ​កាលពី​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១០។ ស្ពាន​នេះ​ជា​​​កន្លែង​កើត​ការ​រត់​ជាន់​គ្នា​ក្នុង​អំឡុង​បុណ្យ​អុំទូក​ឆ្នាំ​២០១០ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​រយ​នាក់។
និស្សិត ​ខ្មែរ​​​ដាក់​កម្រង​ផ្កា​​ក្នុង​ពិធី​មួយ​នៅ​ជិត​ស្ពាន​ពេជ្រ​កាលពី​ថ្ងៃ​ ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១០។ ស្ពាន​នេះ​ជា​​​កន្លែង​កើត​ការ​រត់​ជាន់​គ្នា​ក្នុង​អំឡុង​បុណ្យ​អុំទូក​ ឆ្នាំ​២០១០ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​រយ​នាក់។
 ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​១០០ថ្ងៃ​សម្រាប់​អ្នក​ស្លាប់​ក្នុង​ ឧបទ្ទវហេតុ​រត់​ជាន់គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ​ កាលពី​ថ្ងៃ​ទី២២​ខែវិច្ឆិកា​ឆ្នាំ២០១០។ ​ពុទ្ធសាសនិកជន​ដែល​មាន​ការ​អាណិត​អាសូរ​ដល់​អ្នកស្លាប់​នៅ​លើ​ ស្ពាន​កោះពេជ្រ​បាន​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ខួប​នេះ​នៅគល់​ស្ពាន់​ កោះពេជ្រ​ដោយ​និមន្ត​ព្រះសង្ឃ​ចំនួន​៧អង្គ ​ដើម្បី​សូត្រមន្ត​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​ដល់​អ្នកស្លាប់​ទាំងអស់​នៅ​លើ​ ស្ពាន​កោះពេជ្រ​នេះ​ ស្របពេល​ដែល​គ្រួសារ​សព​នីមួយៗ​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​១០០ថ្ងៃ​ នេះ​ដែរ។
ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​គល់​ស្ពាន​កោះពេជ្រ​នៅ​ថ្ងៃអង្គារ​នេះ​ដើម្បី​ ប្រារព្ធ​ខួប​១០០​ថ្ងៃ​ដល់​អ្នក​ស្លាប់​៣៥៣​នាក់​ដែល​បាន​រត់​ជាន់គ្នា​ ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ក្នុង​អំឡុង​ពិធីបុណ្យ ប្រណាំង​ទូក​ ​តាម​ប្រពៃណី​ខ្មែរ​ ខណៈ​ដែល​រដ្ឋាភិបាល​មិនបាន​ប្រារព្ធ​ខួប​១០០ថ្ងៃ​ដល់​អ្នកស្លាប់​នៅលើ ស្ពាន​កោះ​ពេជ្រ​នេះ។
ពុទ្ធ​សាសនិកជន​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​ប្រាំពីរអង្គ​ដើម្បី​ សូត្រមន្ត​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​អ្នកស្លាប់​ ចំនួន​៣៥៣នាក់​ក្នុង​ឧបទ្ទវហេតុ​រត់ជាន់​គ្នា​ស្លាប់​នៅលើ​ស្ពាន​កោះពេជ្រ​ កាលពី​ថ្ងៃទី២២​ខែវិច្ឆិកា​ឆ្នាំ២០១០
ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅគល់​ស្ពាន​កោះ​ ពេជ្រ​ដោយ​មាន​ព្រះសង្ឃ​ចំនួន​ប្រាំពីរ​អង្គ និង​ពុទ្ធសាសនិកជន​ជាង​៥០នាក់​ចូលរួមស្រប​ពេល​ដែល​ក្រុម​គ្រួសារ​អ្នក​ ស្លាប់​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ ខួប​១០០ថ្ងៃ​នេះ​ចាប់ពី​ល្ងាច​ថ្ងៃច័ន្ទ​រហូតដល់​ថ្ងៃ​អង្គារ៍។ប៉ុន្តែ​ រដ្ឋាភិបាល​មិន​ឃើញ​មាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​១០០​ ថ្ងៃ​នេះ​ទេ។
អ្នកស្រី​កែវ ថា​ អាយុ​៥២ឆ្នាំ ​អ្នក​ទីក្រុង​ភ្នំពេញ ​បាន​និយាយថា​អ្នកស្រី​បាន​មក​ចូលរួម​ប្រារព្ធ​ខួប​១០០ថ្ងៃ​ ជា មួយ​មនុស្ស​ជាច្រើន​នាក់​នៅគល់​ស្ពាន​កោះពេជ្រ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ ដល់​អ្នកសម្លាប់​នៅលើ​ស្ពាន​កោះ​ពេជ្រ។
លោក​វន ពៅ​ អ្នក​ចូលរួម​ម្នាក់​មកពី​សមាគម​ប្រជាធិបយេត្យ​ឯករាជ្យ​សេដ្ឋកិច្ច​ ក្រៅប្រព័ន្ធ​បាន​និយាយថា​ រដ្ឋាភិបាល​គួរតែ​ចាប់អារម្ម​ឡើងវិញ​អំពី​ឧបទ្ទវហេតុ​នៅស្ពាន​កោះពេជ្រ​និង​ ប្រារព្ធ​ខួប​១០០ថ្ងៃ​ដល់​អ្នក ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ។
«ខ្ញុំ​មក​ថ្ងៃនេះ​ដើម្បី​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០០ថ្ងៃ​នៃ​ អ្នកស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ហើយ​ ម៉្យាង​ទៀត​ដើម្បីដាស់តឿន​រំលឹក​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ឱ្យយកចិត្ត​ ទុកដាក់​ដល់​ឧបទ្ទវហេតុ​នៅលើ​ស្ពាន​កោះពេជ្រ​កន្លង​មកនេះ​ហើយ​ក៏​សំណូមពរ​ ដល់រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ទប់ស្កាត់​យ៉ាង​ណា​កុំឱ្យ​មាន​ឧបទ្ទវហេតុ​ ដូច​នៅលើ​ស្ពាន​កោះ​ពេជ្រ​នេះ»។
អ្នកស្រី​ចឹក បូភី ​អាយុ៤០ឆ្នាំ​ដែល​ជា​ម្តាយ​របស់​សព​កញ្ញា​ឌុក ស្រីមុំ​ អាយុ​២០ឆ្នាំ​នៅក្នុង​ឃុំ​កោះដាច់​ ស្រុក​មុខកំពូល​ខេត្ត​កណ្តាល ​និយាយថា​អ្នកស្រី​បាន​និមន្ត​ព្រះសង្ឃ​៧អង្គ​មក​ពីវត្ត​ចំនួន​ប្រាំពីរ​ ផ្សេងៗគ្នា​ធ្វើ​ពិធី​ ​ប្រារព្ធ​ខួប​គម្រប់​១០០ថ្ងៃ​ឧទ្ទិស​មគ្គផល​ជូន​ទៅដល់​វិញ្ញាណក្ខន្ធ​ កូនស្រី​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​កោះ​ ពេជ្រ។
«ខ្ញុំ​និមន្ត​ព្រះសង្ឃ​ប្រាំពីរ​អង្គ​ដែល​គេហៅថា​ពិស្តារ​ព្រះសង្ឃ​ ប្រាំពីរ​អង្គ​ និង​ប្រាំពីរ​វត្ត​។ ខ្ញុំ​និមន្ត​ព្រះសង្ឃ​ប្រាំ ពីរ​អង្គ​ពីវត្ត​ចំនួន​ប្រាំពីរ​ដែល​ជា​និមិត្តរូប​ពី​បុរមបុរាណ​បាន​ និយាយថា​អ្នកសម្លាប់​នៅ​កោះពេជ្រ​អញ្ចឹង​ត្រូវ ការ​ព្រះសង្ឃ​ប្រាំពីរ​អង្គ​ដា​ពិស្តារ​ឱ្យ​ប្រាំពីរ​ចប់ ​ទើប​បុណ្យ​បង្គ្រប់​១០០ថៃ្ងនេះ​បាន​មគ្គផល​ដល់​កូន ​ដែល បាន​ស្លាប់​។ ខ្ញុំ​បន់ស្រន់​ឱ្យកូន​ខ្ញុំ​ចាប់ជាតិ​នៅ​ទី​ដ៏​ឋាន​ខ្ពង់ខ្ពស់ ​ឱ្យ​មាន​សេចក្តីសុខ​និង​កុំឱ្យ​មាន​ជួប​ឧបសគ្គ​ ដ៏​កាច​សាហាវ​នេះ​កើតឡើង​ចំពោះ​ដល់​កូន​ទៀត»។
លោក​សេង សៀន ​អាយុ៥៩ឆ្នាំ​ដែល​ជា​ឱពុក​របស់​សព​សៀន វ៉ាន់នី ​អាយុ​២១ឆ្នាំ​ និង​នាង​ហាក់​ លីហួយ អាយុ​២០ឆ្នាំ​ នៅ​សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ ​ក្រុង​ភ្នំពេញ ​បាន​បញ្ជាក់ថា​លោក​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​ប្រាំ​អង្គ​សម្រាប់​ប្រារព្ធ ​ពិធី​បុណ្យ​ខួប​១០០ថ្ងៃ​នេះ។
«ខ្ញុំ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​នៅ​ពេលល្ងាច​ដោយ​មាន​បបរ​សម្រាប់​ទទួល ​ភ្ញៀវ ​និង​មាន​ទៀន​ ធូប​ តែ​ ស្ករ ភេជ្ជៈ​ប្រគេន​ព្រះសង្ឃ​នៅ​ពេល​ល្ងាចថ្ងៃ​ច័ន្ទ​ទី២៨​ដល់​ថ្ងៃអង្គារ​ទី១​ ពេលព្រឹក​យើង​ធ្វើ​ពិធី​ដាឆ្លង​ចង្ហាន់បិណ្ឌ បាត​ រាប់បាត​ និង​ប្រគេន​យីគូ​ព្រះសង្ឃ​ និង​បច្ឆ័យ​ជាកិច្ច​បង្ហើយ​បុណ្យ​នៅថ្ងៃត្រង់​ម៉ោង​១២ ​ដើម្បី​ឧទ្ទិស ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​កូនប្រុស​កូនស្រី​ដែល​បាន​ចែកឋាន​នៅ​កោះពេជ្រ»។
នាង​សូ សុវលៃ​ អ្នក​ចូលរួម​ម្នាក់​មកពី​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ បាន និយាយ​ថា៖
«ខ្ញុំមាន​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​រដ្ឋាភិបាល​ដែល​អត់បាន​ប្រារព្ធ​ ពិធី​១០០ថ្ងៃ​នៅក្នុង​ថ្ងៃនេះ​ ដើម្បី​ចង់​ដាស់​សតិ​និង​ចង់​រំលឹក​ដល់​ប្រជាពលរដ្ឋ​និង​រដ្ឋាភិបាល​ហើយ​ ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ប្រារព្ធ​ខួប​១០០ថ្ងៃ​ ឬ ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​ពី​ថ្នាក់​រដ្ឋាភិបាល​រហូត​ដល់​ថ្នាក់​គ្រប់​ ស្ថាប័ន​ទាំង អស់​ ដើម្បី​ក្រើន​រំលឹក​ពញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ ​ស្ថាប័ន​ទាំងអស់ ​និង​រដ្ឋាភិបាល»។
លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ បញ្ជាក់​ថា ​ពិធី​បុណ្យ ខួប១០០ថ្ងៃ​នេះ​ជា​ពិធី​ឯកជន​ ដែល​គ្រួសារ​សព​នីមួយៗ​មាន​ភារកិច្ច​ប្រារព្ធ​ពិធី​បុណ្យ​នេះ​តាម​ប្រពៃណី​ រៀងៗខ្លួន។
«រដ្ឋាភិបាល​បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​តាំង​ពី​ការ​រក​ជំនួយ​និង​ការ​ បែងចែក​ជំនួយ​សម្រាប់​គ្រួសារ​អ្នក​រងគ្រោះ​និង​ការ​ធ្វើ​ពិធី​បុណ្យ​សព។ ដូច្នេះ​ពិធី​ប្រារព្ធ​ខួប​១០០ថ្ងៃ ​ជា​ពិធី​ផ្ទាល់ខ្លួន​របស់​គ្រួសារ​ម្នាក់ៗ វា​មិនមែន​ជា​ពិធីបុណ្យ​រួមទេ»។
តាម​ទំនៀមទម្លាប់​ខ្មែរ ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​៧ថ្ងៃ​និង​១០០ថ្ងៃ​នេះ​មាន​គោលបំណង​ដូចគ្នា​ តែមួយ​ ដើម្បី ឧទ្ទិស​កុសល​ផលបុណ្យ​ទៅដល់​អ្នកស្លា

0 comments:

Post a Comment

Thank you for your comments!













Search