ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, September 7, 2014
ដោយ ហង្ស សាវយុត
2014-09-06
2014-09-06
មជ្ឈដ្ឋានម្ចាស់ឆ្នោតជាច្រើនធ្លាប់ស្ដីបន្ទោសចំពោះគណបក្ស
សង្គ្រោះជាតិ ដែលយល់ព្រមជាមួយគណបក្សប្រជាជនកម្ពុជា
ដោយសុខចិត្តចូលស្បថ ដើម្បីទទួលយកតួនាទីជាសមាជិកសភា
នៅក្នុងអាណត្តិទី៥នេះ។
ក៏ប៉ុន្តែ មេដឹកនាំនៃគណបក្សសង្គ្រោះជាតិ កំពុងពន្យល់ឱ្យម្ចាស់ឆ្នោតទាំងឡាយ ត្រូវបន្តគាំទ្រទៅទៀត ពីព្រោះគណបក្សសង្គ្រោះជាតិ នឹងធ្វើសកម្មភាពប្រឆាំងអំពើពុករលួយមួយយ៉ាងធំនៅក្នុងសភា ដែលប្រវត្តិសាស្ត្រពុំធ្លាប់មាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា តំណាងរាស្ត្រនៃគណបក្សនេះចំនួន ៥៥រូប នឹងរួមគ្នាជាមួយសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ខ្លះទៀត ដើម្បីបោះឆ្នោតដកហូតតំណែងរដ្ឋមន្ត្រីខ្លះពីក្នុងរដ្ឋាភិបាល ប្រសិនបើរកឃើញថា មន្ត្រីណាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រប្រមាណជាង ២០០នាក់ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ថា ដោយសារគណបក្សសង្គ្រោះជាតិ មានតំណាងរាស្ត្រចំនួន ៥៥រូបនៅក្នុងសភា ហើយគណបក្សសង្គ្រោះជាតិ ក៏មានសំឡេងភាគច្រើននៅក្នុងគណៈកម្មការចំនួន៥ របស់សភាដែរនោះ គឺសមាជិកសភានៃគណបក្សសង្គ្រោះជាតិ អាចធ្វើញត្តិទៅនាយករដ្ឋមន្ត្រី ទៅសមាជិកគណៈរដ្ឋមន្ត្រី ឬក៏ទៅរដ្ឋមន្ត្រី ដើម្បីហៅមកសាកសួរនៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងអំពើពុករលួយ និងករណីផ្សេងៗទៀត។ គណបក្សសង្គ្រោះជាតិ រកឃើញថា បច្ចុប្បន្ននេះ ជនពុករលួយខ្លះ គឺមានតំណែងនៅក្នុងរដ្ឋាភិបាលបានយូរជាងគេ ហើយការស្រាវជ្រាវរកជនពុករលួយទាំងនោះ គឺមិនពិបាកទេ។
លោក កឹម សុខា បញ្ជាក់ថា សភាអាណត្តិទី៥នេះ មិនមែនត្រឹមតែកោះហៅមន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីមកសាកសួរ ហើយបញ្ចប់រឿងនោះទេ ប៉ុន្តែចង់មិនចង់ គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែង៖ «ម្ដងនេះល្អមើលហើយបងប្អូន ចាំមើលសភាទៅ! រឿងធ្លាក់មិនធ្លាក់ក៏បានបោះឆ្នោតឱ្យពួកខ្លះញាក់សាច់ដែរ។ ប៉ុន្តែដល់បោះឆ្នោតត្រូវ ៥០បូក១ គឺត្រូវការ ៦២សំឡេង ហើយយើងមាន៥៥ ខ្វះតែ ៧សំឡេងទេ។ បងប្អូនដឹងថា ធ្វើយ៉ាងម៉េចទេ? ខ្ញុំដឹងច្បាស់តំណាងរាស្ត្រមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ក៏ធុញនឹងមុខរដ្ឋមន្ត្រីដដែលៗហ្នឹងដែរ គាត់ថាបន់ឱ្យតែយើងដាក់មក នឹងអាលគាត់លួចបោះឆ្នោតទម្លាក់ដែរ»។
ការអះអាងរបស់មេបក្សប្រឆាំង ថានឹងធ្វើការងារដ៏ធំមួយដែលប្រវត្តិសាស្ត្រពុំធ្លាប់មាននេះ គឺដើម្បីឆ្លើយតបទៅនឹងការស្ដីបន្ទោសរបស់ប្រជាពលរដ្ឋជាម្ចាស់ ឆ្នោត។
វិទ្យុអាស៊ីសេរី មិនទាន់បានជួបសមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ណាម្នាក់ ដើម្បីបង្ហាញពីជំហរថា តើពិតជាហ៊ានចូលរួមជាមួយសមាជិកសភានៃគណបក្សប្រឆាំង ក្នុងការបោះឆ្នោតដកហូតតំណែងមន្ត្រីរដ្ឋាភិបាល ដែលមកពីគណបក្សប្រជាជនកម្ពុជា គ្នាឯងនោះដែរឬទេ?
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលគាំទ្រចំពោះគណបក្សប្រឆាំង ក្នុងការជួយបោសសម្អាតអំពើពុករលួយនេះ។ លោក ផៃ ស៊ីផាន បញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រឹងប្រែងយ៉ាងខ្លាំងឱ្យមានកំណែទម្រង់ដ៏ល្អមួយនៅក្នុង រដ្ឋសភា ដោយសុខចិត្តឱ្យមន្ត្រីបក្សប្រឆាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងប្រឆាំងអំពើពុករលួយ៖ «សម្ដេចលោកមិនដែលអស់សង្ឃឹម ឬបោះបង់ចោលការប្រឆាំងនឹងអំពើពុករលួយនោះទេ ក៏ប៉ុន្តែលោកតែងតែដោះស្រាយទៅតាមជាប្រព័ន្ធនៅក្នុងបក្ស។ លោកមិនចង់យកការប្រឆាំងអំពើពុករលួយជាការបដិវត្តន៍ ទៅជាការបាក់បែកទេ»។
ទោះយ៉ាងណា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ គឺលោកបណ្ឌិត សុខ ទូច យល់ថា អ្វីដែល លោក កឹម សុខា មានប្រសាសន៍ គ្រាន់តែជាទ្រឹស្ដីនៃសភានិយម ក៏ប៉ុន្តែស្ថានភាពនៅកម្ពុជា បច្ចុប្បន្ន មិនទាន់ធ្វើទៅបានទេ ពីព្រោះសមាជិកសភាមិនទាន់ជាតំណាងរាស្ត្រពិតប្រាកដនៅឡើយ ត្រឹមតែសភាតំណាងបក្ស៖ «នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ប្រហែលជាមិនមានទេ បើសិនជាឯកឧត្តម កឹម សុខា អាចធ្វើបានដូច្នេះមែននោះ ខ្ញុំជឿជាក់ថា ប្រជាធិបតេយ្យដ៏ធំនៅក្នុងរដ្ឋសភា នឹងកើតមានឡើង»។
លោកបណ្ឌិត សុខ ទូច យល់ថា បើសិនជាគណបក្សប្រជាជនកម្ពុជា ចង់បំបាត់អំពើពុករលួយ តែមិនហ៊ានចៀរសាច់ខ្លួនឯង បែរទៅខ្ចីដៃអ្នកដទៃនេះ គឺវាអាចធ្វើឱ្យបាត់បង់ជំនឿនៅក្នុងបក្សខ្លួនឯង ហើយមេបក្សក៏លែងមានលទ្ធភាពគ្រប់គ្រង គ្មានឥទ្ធិពល ធ្វើឱ្យគណបក្សដទៃអាចប្រើប្រាស់កម្លាំងរបស់ខ្លួន ដើម្បីកម្ទេចខ្លួនឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!