Popular Articles & Posts
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត

វេបសាយកំណាព្យល្អៗ
- សៀវភៅកាព្យនិទានសម្រាប់កុមារកម្ពុជា
- សំនៀងកំណាព្យស្នេហ៍ - ផែន សុផល
- កំណាព្យ - អឿន សុខន
- ប្រជុំកំណាព្យខ្មែរ -នាក់ វ៉ាននី
- ផ្ទះកវីខ្មែរ -ប្រជុំកវី
- កំណាព្យ -យឹម កិច្ចសែ
- ក្លឹបកំណាព្យខ្មែរ
- ការស្រាវជ្រាវកំណាព្យខ្មែរ
- របៀបសូត្រកំណាព្យ

វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs

អត្តបទទាក់ទង់រឿងសុខភាព
Bee Venom Can Kill HIV
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health

កំណាព្យ Poems
បើចង់ឯករាជ្យ កុំឲ្យយួនត្រួត
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ

Powered by Blogger.

Wednesday, June 12, 2013
បណ្ដាញសហគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស ជិត ១ពាន់នាក់ ហែក្បួនបាតុកម្មអហិង្សាទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌។
ក្រុមបាតុករបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ការពារដីធ្លី ធនធានធម្មជាតិជិត ៥០០នាក់ បានទទួលរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញ អ្នកមានលុយ មានអំណាច ដោយប្រើប្រាស់ប្រព័ន្ធតុលាការបំភ្លៃរឿងក្ដីជម្លោះដីធ្លីទៅជា ករណីបទល្មើសញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជនជាដើម។
ក្រុមប្រជាពលរដ្ឋជួបជុំគ្នានៅមុខក្រសួងយុត្តិធម៌ តាំងពីម៉ោង ៧ព្រឹក ថ្ងៃពុធ ទី១២ មិថុនា ដោយមានចងបូពណ៌ក្រហមនៅលើក្បាល ហើយសរសេរថា "យើងត្រូវការយុត្តិធម៌"។
ដៃលើកផ្ទាំងរូបភាពមួយចំនួនស្ដីពីសកម្មភាពរំលោភបំពានដីធ្លី សមត្ថកិច្ចចុះបង្ក្រាបការតវ៉ា រូបភាពកម្លាំងប្រដាប់អាវុធបាញ់ទៅលើក្រុមពលរដ្ឋ និងសារសំខាន់ៗមួយចំនួន ដែលមានខ្លឹមសារជំរុញឲ្យតុលាការកាត់ក្ដីប្រកបដោយភាពយុត្តិធម៌។
តំណាងសហគមន៍មានជម្លោះដីធ្លីនៅស្រុកជីក្រែង ខេត្តសៀមរាប លោកស្រី យី វង្ស រំលឹកថា ជម្លោះដីធ្លីសហគមន៍ជ្រីក្រែង បានអូសបន្លាយរយៈពេលជិត ៦ឆ្នាំ មកទល់ពេលនេះមិនមានដំណោះស្រាយ។ លោកស្រីបន្តថា អ្នកមានអំណាចនិងមានលុយ បានធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ ទាំងការប្រើប្រាស់ហិង្សាផ្ទាល់ និងបញ្ជូនកម្លាំងប្រដាប់អាវុធមកចាប់ពលរដ្ឋម្ចាស់ដីដាក់គុក។
លោកស្រីបញ្ជាក់ថា បើសិនជាតុលាការកាត់ក្តីដោយយុត្តិធម៌ ពួកគាត់មិនចាំបាច់មកតវ៉ាដល់ក្រសួងយុត្តិធម៌ទេ៖ «ចាប់ ប្រជាពលរដ្ឋដែលពួកខ្ញុំទៅច្រូតស្រូវ នៅថ្ងៃទី២២ ខែ៣ ឆ្នាំ២០០៩ ពួកគេប្រើកងកម្លាំងប្រដាប់អាវុធបាញ់ពួកខ្ញុំនៅក្នុងស្រែដែល ប្រមូលផលខ្លួនឯង។ ខ្ញុំមកថ្ងៃនេះចង់ឲ្យក្រសួងយុត្តិធម៌ ជួយដោះស្រាយឲ្យពួកខ្ញុំផង។ អ្នកខ្លះគេទទួលបានការដោះស្រាយខ្លះហើយ តែពួកខ្ញុំនៅទេ»។
ចំណែកឯតំណាងសហគមន៍ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ លោក អ៊ុក ពៅ បញ្ជាក់ថា បច្ចុប្បន្ននេះ សហគមន៍ស្នួល កំពុងប្រឈមនឹងការរុករានទន្ទ្រានព្រៃយកដី ការរុករករ៉ែ ជំនួញឈើប្រណីតពីសំណាក់ក្រុមឈ្មួញអ្នកមានលុយ ដែលមានក្រុមអាជ្ញាធរនៅពីក្រោយខ្នង៖ «សូម្បីតែដីឡាយព្រះហស្តលេខាពីព្រះករុណាអីហ្នឹង ក៏ត្រូវលក់អស់ហើយ។ នៅខាងស្រុកស្នួល ខេត្តក្រចេះ ហ្នឹង ដូចជាមិនខ្លាចស្ថាប័នរដ្ឋសភានៅពីខាងលើអីទេ»។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់បណ្ដាញប្រជាពលរដ្ឋលើកសំណូមពរទៅ កាន់ក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនការពារដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងផ្ដន្ទាទោសចំពោះមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ ឬប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈ។
ក្រុមប្រជាពលរដ្ឋមួយចំនួនបួងសួងសូមឲ្យវត្ថុស័ក្ដិសិទ្ធិជំរុញ ឲ្យមានតុលាការយុត្តិធម៌នៅលើទឹកដីកម្ពុជា ខណៈពេលដែលពលរដ្ឋខ្លះទៀតបានអូសទីងមោង ដែលជាតំណាងឲ្យតុលាការអយុត្តិធម៌ មកបាចអំបិល និងជះម្ទេសដាក់បណ្ដាសាតាមទម្លាប់អបិយជំនឿ។
ក្រុមមន្ត្រីក្រសួងយុត្តិធម៌ដែលដឹកនាំដោយប្រធាននាយកដ្ឋាន រដ្ឋបាល លោក អ៊ុង សុភារិន្ទ ចេញមកទទួលញត្តិពលរដ្ឋ។ លោកប្រាប់ដោយខ្លីថា នឹងយកញត្តិនេះទៅជូនថ្នាក់លើ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយច្រើនជាមួយអ្នកកាសែតឡើយ។
ក្រុមបាតុករក៏បានលើកគ្នាដង្ហែក្បួនឆ្ពោះកាន់រដ្ឋសភា អមដោយសេចក្ដីថ្លែងការណ៍បទចម្រៀង និងអានញត្តិដាក់ជូនរដ្ឋសភា និងក្រសួងការបរទេសបន្តទៀត។ ចំណែកឯក្រុមអាជ្ញាធរមិនបានរារាំងបាតុករនោះទេ តែបែរជាប្រមូលកម្លាំងការពារ បរិវេណផ្លូវចូលផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលទើបតែរួចពីបណ្ដឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងបទចោទតំបន់ អបគមន៍នៅក្រចេះ នោះ លោក ចាន់ សុវ៉េត មានប្រសាសន៍ថា បាតុកម្មនេះកើតឡើង ទឹកចិត្តពលរដ្ឋដែលត្រូវការតុលាការយុត្តិធម៌។
លោកបន្តថា ដើម្បីឲ្យពលរដ្ឋស្ងប់ចិត្ត និងរក្សាស្ថិរភាពសង្គម លុះណាតែស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញឲ្យមានការបែងចែកផលពីការអភិវឌ្ឍប្រកបដោយសមធម៌ ផ្អែកលើរដ្ឋសភា បម្រើផលប្រយោជន៍រាស្ត្រ តុលាការឯករាជ្យ និងការបំពេញការងារប្រកបដោយភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
[source] http://www.rfa.org/khmer/news/land/community-submit-petition-2seek-justice-06122013074505.html
ដោយ វណ្ណ វិចារ
2013-06-12
2013-06-12

ក្បួនដង្ហែរបស់បណ្ដាញសហគមន៍ទូទាំងប្រទេស ជិត ១ពាន់នាក់ ទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។
RFA/Van Vichar

Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

0 comments:
Post a Comment
Thank you for your comments!