ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, June 14, 2013
មន្ត្រី​គណបក្ស​​ជំទាស់​​គឺលោក​សុន​ ឆ័យ​​និង​លោក​សឺន សុប៊ែរ្តិ៍​​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ​​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមិថុនា ​ឆ្នាំ២០១៣។​
មន្ត្រី ​គណបក្ស​​ជំទាស់​​គឺលោក​សុន​ ឆ័យ​​និង​លោក​សឺន សុប៊ែរ្តិ៍​​ក្នុង​​កម្មវិធី​ហេឡូ​វីអូអេ​​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែមិថុនា ​ឆ្នាំ២០១៣។​
សុខ ខេមរា


វ៉ាស៊ីនតោន - ក្រុម​មេដឹកនាំ​គណបក្ស​ជំទាស់​ព្រួយ​បារម្ភ​ចំពោះ​ ដំណើរការប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា​ ក្រោយពី​បក្សកាន់​អំណាច​មាន​ការ​បណ្តេញ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​២៩​រូប​ ចេញពី​សភា​ និងបង្កក​ប្រាក់​ខែ​ខុសច្បាប់។​

ក្រុម​មេដឹកនាំ​ក្រុម​ជំទាស់​ទាំងពីរ​កំពុង​តែ​ស្ទាបស្ទង់​មើល​ថា ​កម្ពុជាគួរ​មានច្បាប់​ការពារ​តំណាងរាស្ត្រ​ ឬកែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ទៅជា​ប្រព័ន្ធ​ឯកត្តនាម​ឬ​យ៉ាងណា?​

ថ្លែង​ក្នុង​កម្មវិធី ​ហេឡូវីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ លោក​សឺន ស៊ូប៊ែរ្តិ៍ ​ប្រធាន​គណ​បក្សសិទ្ធិ​មនុស្ស​និង​លោក​សុន ឆ័យ ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សម រង្ស៉ី​ ដែល​បច្ចុប្បន្ន​ក្លាយជា​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​ កម្ពុជា​គួរ​មាន​ច្បាប់ ​ការពារ​អ្នក​តំណាង​រាស្ត្រ​ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ គ្រប់គ្រាន់​ក្នុងការ​ ការពារ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ខ្លាច​គណបក្ស​ ឬការ​បណ្តេញ​ចេញ​ពីសភា​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។​

លោក​វាគ្មិន​ទាំងពីរ​បាន​អះអាង​ថា​ នៅ​ប្រទេស​ដ៏ជឿន​លឿន​ផ្នែក​ប្រជាធិបតេយ្យ​គេ​បាន​ធ្វើរួច​ហើយ ​លើកលែង​តែ​ប្រទេស​កុំម្មុយនីស្ត​ ដែល​នៅបន្ត​គ្រប់គ្រង​សមាជិក​របស់​ខ្លួន។​ សូម​ស្តាប់​កម្មវិធី​ហេឡូវីអូអេ​ទាំង​ស្រុង​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០១៣ ដែល​លោក​វាគ្មិន​ទាំង​ពីររូប​គឺ​លោកសឺន ស៊ូប៊ែរ្តិ៍​ និង​លោកសុន ឆ័យ​បកស្រាយ​បន្ថែម៕ 

[source] http://khmer.voanews.com/content/explulsion-of-lawmakers-from-national-assembly/1681657.html

0 comments:

Post a Comment

Thank you for your comments!

ឧបត្ថម្ភដោយ ក្រុមហ៊ុនតេឡេខំម្ញូណេត្សិន
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់⁣ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

សូមចុចតាមប្រទេសលោកអ្នករស់នៅ ដើម្បីពត៌មានបន្ថែមឬក៍ជាវ

សហរដ្ឋអាមេរិក
កាណាដា
អូស្រ្តាលី
បារាំង
​​​​​​​​​​​​​​​​​​កូរ៉េខាងត្បូង
និងប្រទេសជាច្រើនទៀត