ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, June 29, 2013
អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់ និង​ថ្កោលទោស​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ជា​ភាសា​ ខ្មែរ។ សង្គម​ស៊ីវិល​ហៅ​សេចក្តី​ណែនាំ​នោះ​ថា ជា​អំពើ​រំលោភ​ច្បាប់ និង​រំលោភ​លើ​សេរីភាព​ប្រជាពលរដ្ឋ។
ដោយ វណ្ណ វិចារ
2013-06-29
រ៉ុង ឈុន ៣០៥
៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា 
និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍
 នៅ​ការិយាល័យ​របស់​លោក។
RFA/Tin Zakariya
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មិថុនា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាន់​ជា​ភាសា​អង់គ្លេស​មួយ ដែល​រៀបរាប់​លម្អិត​ពី​ខ្លឹមសារ​នៃ​លិខិត​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ចេញ​លិខិត​ណែនាំ មាន​អត្ថន័យ​មិន​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ និង​តុល្យភាព​ពី​វិទ្យុ​បរទេស​និយាយ​ជា​ភាសា​ខ្មែរ។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផ្ញើ​សេចក្តី​ប្រកាស​បន្ទាន់​នេះ ទៅ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​លើ​ពិភពលោក។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា សាធារណជន​ជាច្រើន​ជឿជាក់​ថា លិខិត​នេះ​ធ្វើ​ឡើង​សំដៅ​លើ​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អន្តរជាតិ​មួយ​ចំនួន​ទៀត ដែល​ផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​វិភាគ​លម្អិត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្រើន​ពី​ស្ថានភាព​សង្គម វប្បធម៌ និង​នយោបាយ​នៅ​កម្ពុជា។

មន្ត្រី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​ មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា មាន​ប្រសាសន៍​ថា លិខិត​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ និង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
នៅ​ដំណាល​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថ្កោល​ទោស​ចំពោះ​ក្រសួង​ព័ត៌មាន ហើយ​បាន​ហៅ​លិខិត​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ថា ជា​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​តែ​ម្ខាង មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​សង្គម នាំ​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ។
តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ទង្វើ​របស់​ក្រសួង​ព័ត៌មាន ជា​ទង្វើ​ខុស​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​ទំនង​ជា​ខ្លាច​ចាញ់​ឆ្នោត​គណបក្ស​ប្រឆាំង ទើប​ធ្វើ​បែប​នេះ។ ប៉ុន្តែ ការ​ធ្វើ​បែប​នេះ​មិន​ចំណេញ​ឡើយ គឺ​ខាត​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល​តែ​ម្តង។
ចំណែក​ឯ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ ​មនុស្ស (Human Right Watch) ដែល​ទទួល​បន្ទុក​កិច្ចការ​អាស៊ី លោក ហ្វីល រ៉ូប៊ីនសាន់ (Phil RoBenson) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ឲ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​ព័ត៌មាន​តែ​ម្ខាង​ដែល​រដ្ឋាភិបាល​ផ្តល់​ ឲ្យ។ លោក​បន្ត​ថា សេចក្តី​ណែនាំ​នេះ​ជា​បំរាម​មួយ​ដ៏​អាក្រក់​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន មាន​បំណង​ចង់​យក​ចំណេញ​ច្រើន​ពី​បំរាម​នេះ។
ឆ្លើយ​តប​នឹង​ការ​រិះគន់​ផ្ទួនៗ​គ្នា​បែប​នេះ ប្រធាន​នាយកដ្ឋាន​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ បកស្រាយ​ថា ក្រសួង​ព័ត៌មាន​ធ្វើ​នេះ​ដើម្បី​ធានា​កុំ​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​ លម្អៀង​កាន់​ជើង​គណបក្ស​មួយៗ​ប៉ុណ្ណោះ មិន​មាន​បំណង​បំបិទ​មាត់​បំបិទ​ត្រចៀក​ពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ក្រសួង​ព័ត៌មាន មិន​អាច​ហាម​ឃាត់​ការ​ផ្សាយ​របស់​វិទ្យុ​បរទេស​បាន ទើប​សម្រេច​ចិត្ត​ផ្អាក​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ទទួល​ផ្សាយ​បន្ត​ កម្មវិធី​នៃ​វិទ្យុ​បរទេស​ទាំង​នោះ។
ទោះ​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះគន់ និង​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​ដក​បំរាម​នេះ​ដែរ។ កាល​ពី​ពេល​កន្លង​ទៅ ក្រសួង​ព័ត៌មាន មិន​បាន​ហាម​ឃាត់​អ្វី​ឡើយ​ចំពោះ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​ បក្ស​កាន់​អំណាច។ ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ត្រូវ​នឹង​ថ្ងៃ​ទី២ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា វិទ្យុ​សំបុក​ឃ្មុំ ដែល​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ផ្អាក​នេះ ក៏​ត្រូវ​មន្ត្រី​ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​បិទ​កម្មវិធី​វិទ្យុ​អាស៊ីសេរី ទាំង​កណ្ដាល​ទី។
របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ អាយ.អ.អាយ (IRI) កាល​ពី​ដើម​ឆ្នាំ​២០១៣ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ១២% ដែល​ទទួល​បាន​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

0 comments:

Post a Comment

Thank you for your comments!













Search