Popular Articles & Posts
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត

វេបសាយកំណាព្យល្អៗ
- សៀវភៅកាព្យនិទានសម្រាប់កុមារកម្ពុជា
- សំនៀងកំណាព្យស្នេហ៍ - ផែន សុផល
- កំណាព្យ - អឿន សុខន
- ប្រជុំកំណាព្យខ្មែរ -នាក់ វ៉ាននី
- ផ្ទះកវីខ្មែរ -ប្រជុំកវី
- កំណាព្យ -យឹម កិច្ចសែ
- ក្លឹបកំណាព្យខ្មែរ
- ការស្រាវជ្រាវកំណាព្យខ្មែរ
- របៀបសូត្រកំណាព្យ

វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs

អត្តបទទាក់ទង់រឿងសុខភាព
Bee Venom Can Kill HIV
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health

កំណាព្យ Poems
បើចង់ឯករាជ្យ កុំឲ្យយួនត្រួត
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ

Powered by Blogger.

Saturday, June 29, 2013
អង្គការសង្គមស៊ីវិលមួយចំនួនចេញសេចក្តីថ្លែងការណ៍រិះគន់ និងថ្កោលទោសសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ដែលមិនអនុញ្ញាតឲ្យវិទ្យុអែហ្វអឹម (FM) ក្នុងស្រុកផ្សាយបន្តនូវកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសជាភាសា ខ្មែរ។ សង្គមស៊ីវិលហៅសេចក្តីណែនាំនោះថា ជាអំពើរំលោភច្បាប់ និងរំលោភលើសេរីភាពប្រជាពលរដ្ឋ។
ដោយ វណ្ណ វិចារ
2013-06-29
2013-06-29

៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ដល់បទសម្ភាសន៍
នៅការិយាល័យរបស់លោក។
RFA/Tin Zakariya
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ជាភាសាអង់គ្លេសមួយ ដែលរៀបរាប់លម្អិតពីខ្លឹមសារនៃលិខិតរបស់ក្រសួងព័ត៌មាន ដែលបានចេញលិខិតណែនាំ មានអត្ថន័យមិនឲ្យពលរដ្ឋទទួលបានព័ត៌មានឯករាជ្យ និងតុល្យភាពពីវិទ្យុបរទេសនិយាយជាភាសាខ្មែរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្ញើសេចក្តីប្រកាសបន្ទាន់នេះ ទៅបណ្ដាញសារព័ត៌មានអន្តរជាតិលើពិភពលោក។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សាធារណជនជាច្រើនជឿជាក់ថា លិខិតនេះធ្វើឡើងសំដៅលើវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអន្តរជាតិមួយចំនួនទៀត ដែលផ្សាយព័ត៌មានឯករាជ្យ និងវិភាគលម្អិត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើនពីស្ថានភាពសង្គម វប្បធម៌ និងនយោបាយនៅកម្ពុជា។
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជា កញ្ញា សន រ៉ាមណា មានប្រសាសន៍ថា លិខិតណែនាំរបស់ក្រសួងព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ និងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
នៅដំណាលគ្នានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះក្រសួងព័ត៌មាន ហើយបានហៅលិខិតណែនាំរបស់ក្រសួងព័ត៌មាន ថា ជាចេតនាចង់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានតែម្ខាង មិនឆ្លុះបញ្ចាំងពីការពិតសង្គម នាំឲ្យពលរដ្ឋសម្រេចចិត្តមិនត្រឹមត្រូវ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ទង្វើរបស់ក្រសួងព័ត៌មាន ជាទង្វើខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។ លោកបន្តថា គណបក្សកាន់អំណាចទំនងជាខ្លាចចាញ់ឆ្នោតគណបក្សប្រឆាំង ទើបធ្វើបែបនេះ។ ប៉ុន្តែ ការធ្វើបែបនេះមិនចំណេញឡើយ គឺខាតផលប្រយោជន៍ជាតិទាំងមូលតែម្តង។
ចំណែកឯមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិ មនុស្ស (Human Right Watch) ដែលទទួលបន្ទុកកិច្ចការអាស៊ី លោក ហ្វីល រ៉ូប៊ីនសាន់ (Phil RoBenson) មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មានបំណងឲ្យពលរដ្ឋទទួលបាននូវព័ត៌មានតែម្ខាងដែលរដ្ឋាភិបាលផ្តល់ ឲ្យ។ លោកបន្តថា សេចក្តីណែនាំនេះជាបំរាមមួយដ៏អាក្រក់សម្រាប់ពលរដ្ឋកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន មានបំណងចង់យកចំណេញច្រើនពីបំរាមនេះ។
ឆ្លើយតបនឹងការរិះគន់ផ្ទួនៗគ្នាបែបនេះ ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ប៊ុត បូវុធ បកស្រាយថា ក្រសួងព័ត៌មានធ្វើនេះដើម្បីធានាកុំឲ្យវិទ្យុក្នុងស្រុកផ្សាយ លម្អៀងកាន់ជើងគណបក្សមួយៗប៉ុណ្ណោះ មិនមានបំណងបំបិទមាត់បំបិទត្រចៀកពលរដ្ឋនោះឡើយ។ លោកបន្តថា ក្រសួងព័ត៌មាន មិនអាចហាមឃាត់ការផ្សាយរបស់វិទ្យុបរទេសបាន ទើបសម្រេចចិត្តផ្អាកមិនឲ្យវិទ្យុក្នុងស្រុកទទួលផ្សាយបន្ត កម្មវិធីនៃវិទ្យុបរទេសទាំងនោះ។
ទោះយ៉ាងណាក៏ដោយ សង្គមស៊ីវិលក្នុងស្រុកមួយចំនួនទៀត ក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រិះគន់ និងជំរុញឲ្យក្រសួងព័ត៌មានដកបំរាមនេះដែរ។ កាលពីពេលកន្លងទៅ ក្រសួងព័ត៌មាន មិនបានហាមឃាត់អ្វីឡើយចំពោះវិទ្យុ និងទូរទស្សន៍ក្នុងស្រុកដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រី បក្សកាន់អំណាច។ ក្រសួងព័ត៌មាន បញ្ជាឲ្យវិទ្យុក្នុងស្រុកផ្អាកការផ្សាយបន្តកម្មវិធីព័ត៌មានរបស់ វិទ្យុបរទេសនិយាយភាសាខ្មែរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ត្រូវនឹងថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ កាលពីថ្ងៃទី២៨ ខែមិថុនា វិទ្យុសំបុកឃ្មុំ ដែលមិនទាន់បានដឹងព័ត៌មានផ្អាកនេះ ក៏ត្រូវមន្ត្រីក្រសួងព័ត៌មាន បញ្ជាឲ្យបិទកម្មវិធីវិទ្យុអាស៊ីសេរី ទាំងកណ្ដាលទី។
របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋ អាយ.អ.អាយ (IRI) កាលពីដើមឆ្នាំ២០១៣ បង្ហាញថា ពលរដ្ឋខ្មែរចំនួន ១២% ដែលទទួលបានព័ត៌មានវិទ្យុអាស៊ីសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

Labels:វិបត្តិសង្គមស៊ីវិល
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

0 comments:
Post a Comment
Thank you for your comments!