ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, June 8, 2013
អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 06 Jun 2013; ក្រោមប្រធានបទ : ព័ត៌មាន
ដោយ តាំង សារ៉ាដា l RFA 2013-06-04 |
ពលរដ្ឋខ្មែរ ក្រោម និងព្រះសង្ឃ ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃ៤ មិថុនា ឆ្នាំ២០១៣។ |
ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមប្រមាណជាង ២០០នាក់ បាននាំគ្នាធ្វើបាតុកម្មខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃខ្មែរក្រោមពីរអង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ដែលកំពុងជាប់ឃុំឃាំង។
ចាប់ ផ្ដើមពីម៉ោង ១១ព្រឹក នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ក្រុមបាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ហើយត្រូវដោះលែងសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមពីរអង្គដែលកំពុងស្ថិតក្នុងការឃុំខ្លួន។
លោក ត្រឹង ម៉ាណារិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាម គ្មានសិទ្ធិចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមនោះឡើយ ហើយថា ជាងនេះទៅទៀត អាជ្ញាធរវៀតណាម បានប្រើអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ព្រះសង្ឃខ្មែរ ក្រោមនៅក្នុងវត្តអារាមផងដែរ។
កាល ពីថ្ងៃទី១៦ ខែឧសភា អាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមចំនួនបីអង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ ដោយចោទប្រកាន់ថា ព្រះសង្ឃទាំងនោះមានទំនាក់ទំនងជាមួយសហព័ន្ធខ្មែរក្រោមនៅក្រៅ ប្រទេស ហើយបានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។
ព្រះសង្ឃ ទាំងបីអង្គនោះមានព្រះនាម លី ចិន្តា គង់នៅវត្តទេពពារាម ហើយសង្ឃពីរអង្គទៀតព្រះនាម ថាច់ ធឿន និង លីវ នី ដែលគង់នៅវត្តសេរីតាសេក ក្នុងស្រុកព្រៃជាប់ ក្នុងខេត្តឃ្លាំង។ រហូតមកទល់ពេលនេះអាជ្ញាធរវៀតណាម បានដោះលែងព្រះតេជព្រះគុណ លី ចិន្តា មកវិញហើយ ក្រោយពីបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
សកម្មជន ខ្មែរក្រោម លោក ថាច់ ធៀ ដែលបានចូលរួមធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ព្រះសង្ឃពីរ អង្គដែលកំពុងស្ថិតក្នុងការឃុំឃាំង។
ទោះ បីជាយ៉ាងណាក៏ដោយ រហូតដល់ម៉ោង ២ និង ៣០នាទីរសៀល គេនៅមិនឃើញមានមន្ត្រីស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចេញមកទទួលញត្តិរបស់ក្រុមបាតុករខ្មែរក្រោមនោះឡើយ។
ព្រះតេជព្រះគុណ ថាច់ ច័ន្ទសុភី ដែលជាចៅអធិការវត្តខ្មែរកម្ពុជាក្រោម ក្នុងទីក្រុងម៉ាណាសាស មានថេរដីកាថា រដ្ឋាភិបាលវៀតណាម កាន់តែប្រើនយោបាយអាក្រក់ទៅៗ ក្នុងការបំបាត់ទាំងពូជសាសន៍ និងជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោម។
នៅ ថ្ងៃអង្គារ ទី៤ មិថុនា ដដែល ពលរដ្ឋខ្មែរក្រោមក៏បានបន្តធ្វើបាតុកម្មនៅមុខសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក ហើយតំណាងរបស់ពួកគេមួយរូបបានឡើងបំភ្លឺក្នុងសភារបស់អាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អន្តរាគមន៍ឲ្យមានការដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមមួយចំនួនដែលកំពុងស្ថិតក្នុងពន្ធនាគារនៃ ប្រទេសវៀតណាម។
ជាមួយ គ្នានេះដែរ ពលរដ្ឋខ្មែរក្រោមនិងខ្មែរកណ្ដាលប្រមាណជិត ៣០០នាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គបាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវ នៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីខេនបើរ៉ា (Canberra) ប្រទេសអូស្ត្រាលី ក្នុងបញ្ហាដូចគ្នានេះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំសេចក្ដីអត្ថាធិប្បាយបានទេពីក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម។
អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃអង្គារ ទាមទារឲ្យអង្គការសហប្រជាជាតិស្វែងរកវិធីថ្មីដើម្បីដាក់សម្ពាធដល់ រដ្ឋាភិបាលទីក្រុងហាណូយ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាបន្ទាន់។
អង្គការ ការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានហៅស្ថានភាពរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ថាកាន់តែមានរូបភាពអាក្រក់ទៅៗ។
បាតុកម្មមុខស្ថានទូតវៀតណាមនៅអូស្ត្រាលី
ចំណែក នៅឯប្រទេសអូស្ត្រាលី ឯណោះវិញ ពលរដ្ឋខ្មែរក្រោម និងខ្មែរកណ្ដាលប្រមាណជិត ៣០០នាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គ បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីខេនបើរ៉ា (Canberra) ប្រទេសអូស្ត្រាលី។
ក្រុម បាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ហើយត្រូវដោះលែងសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមពីរអង្គដែលកំពុងស្ថិតក្នុងការឃុំខ្លួន។
លោក រាជ ស៊ីវ ដែលជាអ្នកដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណម ក្នុងប្រទេសអូស្ត្រាលី ថ្លែងថា អាជ្ញាធរវៀតណាម បានមិនត្រឹមតែរំលោភសិទ្ធិ និងជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោមក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរក្រោមជា ច្រើនទៀត។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីអាជ្ញាធរវៀតណាម បានទេនៅថ្ងៃអង្គារនេះ៕
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!