ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, June 8, 2013

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 06 Jun 2013; ក្រោមប្រធានបទ​ : ព័ត៌មាន

ដោយ តាំង សារ៉ាដា l RFA
2013-06-04
ពលរដ្ឋ​ខ្មែរ​ ក្រោម និង​​ព្រះសង្ឃ ធ្វើ​បាតុកម្ម​​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។
ពលរដ្ឋ ​និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ប្រមាណ​ជាង ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ខាង​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង។
ចាប់ ​ផ្ដើម​ពី​ម៉ោង ១១​ព្រឹក នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​មិថុនា ក្រុម​បាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម ហើយ​ត្រូវ​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។
លោក ត្រឹង ម៉ាណារិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម គ្មាន​សិទ្ធិ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ​ឡើយ ហើយ​ថា ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​វៀតណាម បាន​ប្រើ​អំពើ​ហិង្សា​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​របស់​ព្រះសង្ឃ​ខ្មែរ​ ក្រោម​នៅ​ក្នុង​វត្តអារាម​ផង​ដែរ។
កាល ​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា អាជ្ញាធរ​វៀតណាម បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន​បី​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ដោយ​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​មាន​ទំនាក់ទំនង​ជាមួយ​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ ប្រទេស ហើយ​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី។
ព្រះសង្ឃ ​ទាំង​បី​អង្គ​នោះ​មាន​ព្រះនាម លី ចិន្តា គង់​នៅ​វត្ត​ទេពពារាម ហើយ​សង្ឃ​ពីរ​អង្គ​ទៀត​ព្រះនាម ថាច់ ធឿន និង លីវ នី ដែល​គង់​នៅ​វត្ត​សេរីតាសេក ក្នុង​ស្រុក​ព្រៃជាប់ ក្នុង​ខេត្ត​ឃ្លាំង។ រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ព្រះតេជព្រះគុណ លី ចិន្តា មក​វិញ​ហើយ ក្រោយ​ពី​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ។
សកម្មជន ​ខ្មែរ​ក្រោម លោក ថាច់ ធៀ ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​ព្រះសង្ឃ​ពីរ​ អង្គ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង។
ទោះ ​បី​ជា​យ៉ាង​ណា​ក៏ដោយ រហូត​ដល់​ម៉ោង ២ និង ៣០​នាទី​រសៀល គេ​នៅ​មិន​ឃើញ​មាន​មន្ត្រី​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​បាតុករ​ខ្មែរ​ក្រោម​នោះ​ឡើយ។
ព្រះតេជព្រះគុណ ថាច់ ច័ន្ទសុភី ដែល​ជា​ចៅ​អធិការ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ទីក្រុង​ម៉ាណាសាស មាន​ថេរដីកា​ថា រដ្ឋាភិបាល​វៀតណាម កាន់​តែ​ប្រើ​នយោបាយ​អាក្រក់​ទៅៗ ក្នុង​ការ​បំបាត់​ទាំង​ពូជ​សាសន៍ និង​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។
ខ្មែរ​ក្រោម អូស្ត្រាលី ៦១០
ពលរដ្ឋ ​ខ្មែរ​ក្រោម ខ្មែរ​កណ្ដាល រួម​ទាំង​ព្រះសង្ឃ ធ្វើ​បាតុកម្ម​​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​ខេនបើរ៉ា (Canberra) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​៤ មិថុនា ឆ្នាំ​២០១៣។ Provided Photo
នៅ ​ថ្ងៃ​អង្គារ ទី​៤ មិថុនា ដដែល ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​បាន​បន្ត​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​តំណាងរាស្ត្រ​ សហរដ្ឋអាមេរិក ហើយ​តំណាង​របស់​ពួក​គេ​មួយ​រូប​បាន​ឡើង​បំភ្លឺ​ក្នុង​សភា​របស់​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៃ​ ប្រទេស​វៀតណាម។
ជាមួយ ​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ក្រោម​និង​ខ្មែរ​កណ្ដាល​ប្រមាណ​ជិត ៣០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​ខេនបើរ៉ា (Canberra) ប្រទេស​អូស្ត្រាលី ក្នុង​បញ្ហា​ដូច​គ្នា​នេះ។
វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។
អង្គការ ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​អង្គារ ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ស្វែង​រក​វិធី​ថ្មី​ដើម្បី​ដាក់​សម្ពាធ​ដល់ ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​បន្ទាន់។
អង្គការ ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​ហៅ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម ថា​កាន់​តែ​មាន​រូបភាព​អាក្រក់​ទៅៗ។
បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​នៅ​អូស្ត្រាលី
ចំណែក ​នៅ​ឯ​ប្រទេស​អូស្ត្រាលី ឯ​ណោះ​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម និង​ខ្មែរ​កណ្ដាល​ប្រមាណ​ជិត ៣០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ជា​ច្រើន​អង្គ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ក្នុង​រដ្ឋធានី​ខេនបើរ៉ា (Canberra) ប្រទេស​អូស្ត្រាលី។
ក្រុម ​បាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​ការ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀតណាម ហើយ​ត្រូវ​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន។
លោក រាជ ស៊ីវ ដែល​ជា​អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណម ក្នុង​ប្រទេស​អូស្ត្រាលី ថ្លែង​ថា អាជ្ញាធរ​វៀតណាម បាន​មិន​ត្រឹម​តែ​រំលោភ​សិទ្ធិ និង​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​ក្រោម​ជា​ ច្រើន​ទៀត។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​អាជ្ញាធរ​វៀតណាម បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ៕
Case 123 Mobile Accessories Discoint

0 comments:

Post a Comment

Thank you for your comments!













Search