ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, June 5, 2013

Bou Meng vs. Chum Mey

[Is CPP scared of CNRP ahead of the election?]
Last Updated on 04 June 2013
By Meas Sokchea
The Phnom Penh Post
 
They often spend their days just metres from each other, talking visitors through the tragic history of the infamous Tuol Sleng detention center, but survivors Bou Meng and Chum Mey are miles apart in their views on the S-21 denial scandal. In a statement released yesterday, Bou Meng, deputy president of the Victims Association of Democratic Kampuchea, distanced the organisation from its president.

Meng’s statement said that while Chum Mey was welcome to lead a planned march protesting against opposition leader Kem Sokha’s alleged assertion that S-21 was a Vietnamese fabrication
, he won’t be taking part.

“If Mr Chum Mey wants to announce a demonstration against Mr Kem Sokha, he does it as an individual, not on behalf of the Victims Association [Ksaem Ksan],” Meng’s statement said. “I have said again and again that I will remain neutral and not take part in this demonstration.”
Sokha, deputy president of the Cambodia National Rescue Party, has been under fire since the government’s May 20 release of an audio clip in which he is heard telling an audience that Tuol Sleng had been “staged” by the Vietnamese.Mey then pledged to lead a 20,000 strong protest if Sokha failed to apologise within 10 days, a threat bolstered when Prime Minister Hun Sen predicted a “mass demonstration”.

The deadline came and went yesterday, and Mey, who agreed that the protest was his initiative alone, remained adamant it will take place.

“Every day, [people] have called me continuously saying they want to participate in this mass demonstration,” he said. “I want [Sokha] to come and apologise directly in front of me and in Tuol Sleng.”
CNRP spokesman Yim Sovann, who has previously said Sokha will not apologise for a “CPP fabrication”, yesterday warned that any protests came at the behest of the ruling Cambodian People’s Party.

“The provoker is the ruling party. The [CPP] has never announced support for a demonstration when the election is near like this,” Sovann said.

A law proposed by Hun Sen last week outlawing genocide denial is hurtling through the National Assembly.

 

ជន​រងគ្រោះ​ខ្វែង​គំនិត​គ្នា​រឿង​បាតុកម្ម​ប្រឆាំង​នឹង​កឹម​សុខា

Tuesday, 04 June 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
 
លោក ​ប៊ូ ម៉េង អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួល​ស្លែង​។ រូបថត Sunan Channarong
ភ្នំពេញៈ ថ្នាក់ ​ដឹក​នាំ​សមាគម​ជន​រងគ្រោះ ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​(ក្សេម​ក្សាន្ត) មាន​ការ​ខ្វែង​គំនិត​គ្នា ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា បាតុកម្ម​នេះ​អាច​កើត​ឡើង​បាន​ដោយ​មាន​ការ​ដុត​កម្តៅ និង​អុជ​អាល​ពី​គណបក្ស​ប្រជាជន​នៅ​ពេល​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​។
សមាគម ក្សេម​ក្សាន្ត ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​គោល​ការណ៍​អព្យាក្រឹត ឯករាជ្យ មិន​បម្រើ​ឲ្យ​អ្នក​នយោបាយ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ការ​បង្កើត​សមាគម​នេះ​ឡើង គឺ​ដើម្បី​ប្រមូល​សំឡេង​របស់​ជន​រងគ្រោះ នៅ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម ឲ្យ​បាន​ជា​ធ្លុង​មួយ​ដើម្បី​ចូល​រួម​ទាមទារ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ឯកភាព​ជាតិ និង​ការ​សះ​ជា​ផ្លូវ​ចិត្ត​ជន​រងគ្រោះ ដោយ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​សមាគម​នេះ កាល​ពី​ថ្ងៃ​សៅរ៍។
ប៉ុន្តែ ​លោក ជុំ ម៉ី អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង ដែល​ជា​ប្រធាន​សមាគម​ក្សេម​ក្សាន ដែល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កាល​បរិច្ឆេទ​នៃ​ការ​សុំទោស​ចំពោះ​ការ​ថ្លែង​របស់​លោក កឹម សុខា ប្រធាន​ស្តី​ទី គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា គុក​ទួលស្លែង​ជា គុក​សិប្បនិមិ្មត​នោះ បាន​ចប់​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ហើយ​មហា​បាតុកម្ម​មួយ​នឹង​ធ្វើ​ឡើង​ប្រឆាំង​នឹង​លោក សុខា ដែល​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​២ម៉ឺន​នាក់​។ ទោះ​យ៉ាង​ណា លោក ជុំ ម៉ី មិន​បាន​ប្រាប់​ថា តើ​បាតុកម្ម​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​អះ​អាង​ថា​៖«រាល់​ថ្ងៃ​ពលរដ្ឋ បាន​ទូរស័ព្ទ​មក​ខ្ញុំ​ឥត​ឈប់​ដោយ​ប្រាប់​ថា ពួក​គេ ចង់​ចូល​រួម​ក្នុង​មហា​បាតុកម្ម​នេះ​»
ប៉ុន្តែ លោក ប៊ូ ម៉េង ជន​រងគ្រោះ​ដែល​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង​ម្នាក់​ទៀត ដែល​ជា​អនុ​ប្រធាន​នៃ​សមាគម​ក្សេម​ក្សាន្ត បាន​ចេញ​សេចក្តី​ប្រកាស​ផ្ទាល់​ខ្លួន​មួយ​កាល​ពី​ម្សិលមិញ​ថា ក្នុង​ករណី​ដែល​លោក ជុំ ម៉ី ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា នោះ​គឺ​គាត់​ធ្វើ​ក្នុង​នាម​ផ្ទាល់​ខ្លួន​របស់​គាត់​មិន​មែន​តាង​នាម​សមាគម​ ក្សេម​ក្សាន្ត​ឡើយ​។ លោក ប៊ូ ម៉េង បញ្ជាក់​ថា​៖
«ខ្ញុំ ​នៅ​អព្យាក្រឹត ហើយ​នឹង​មិន​ចូល​រួម​ក្នុង​បាតុកម្ម​នោះ​ទេ។ សមាគម​យើង​ខ្ញុំ មាន​គោល​ការណ៍​ផ្សះ​ផ្សា​ជាតិ មិន​មាន​គោល​ការណ៍​បំបែក​បំបាក់​ជាតិ​ទេ​»
លោក ប៊ូ ម៉េង បាន​គូស​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក​ថា​៖ «សូម​សាធារណជន​ជ្រាប ខ្ញុំ​មិន​ចង់​ជា​ដាច់​ខាត យក​ឋានៈ​ខ្លួន​ជា​ជន​រងគ្រោះ ទៅ​ប្រកប​វិជ្ជា​ជីវៈ ដើម្បី​លាភ​សក្ការៈ​អ្វី​ឡើយ​»
យ៉ាង​ណា​ក្តី​លោក ជុំ ម៉ី​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា សមាគម​ជន​រងគ្រោះ គឺ​ឯករាជ្យ ហើយ​ថា លោក​នឹង​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា គឺ​ជា​សិទ្ធិ​របស់​លោក មិន​ពាក់​ព័ន្ធ​នឹង​សមាគម​ទេ។
លោក ប៊ូ ម៉េង មាន​ប្រសាសន៍​ថា បញ្ហា​នេះ ជា​រឿង​នយោបាយ​ត្រូវ​ទុក​ឲ្យ​អ្នក​នយោបាយ​ប្រកួត​ប្រជែង​គ្នា​នៅ​ពេល​បោះឆ្នោត។
អ្នក ​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ដាក់​ការ​ស្តី​បន្ទោស​លើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជុំវិញ​ផែន​ការ​ធ្វើ​បាតុកម្ម​ដោយ​អះ​អាង​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​អុជ​អាល​ឲ្យ​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​ធ្វើ​បាតុកម្ម​។ លោក បន្ត​ថា​៖«នរណា ​ដែល​ចង់​ធ្វើ​អ្វី​មួយ វា​ជា​សិទ្ធិ​របស់​គាត់​ឲ្យ​តែ​គាត់​គោរព​ច្បាប់។ អ្នក​អុជ​អាល​គឺ​គណបក្ស​ប្រជាជន​។ វា​មិន​ដែល​មាន​បក្ស​កាន់​អំណាច​ណា ប្រកាស​គាំទ្រ​បាតុកម្ម​ទេ​នៅ​ពេល​ដែល​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​បែប​នេះ​»
លោក យឹម សុវណ្ណ បាន​បន្ថែម​ថា៖«លោក កឹម សុខា បាន​បញ្ជាក់​រួច​ហើយ​ថា គាត់ មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ចំពោះ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ព្រោះ​គាត់ ក៏​ជា​ជន​រងគ្រោះ​សម័យ​ខ្មែរ​ក្រហម​ម្នាក់​ដែរ ដូច្នេះ​មិន​មាន​ហេតុ​ផល​ណា​ដែល​ថា គាត់​និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិមិ្មត​ទេ»។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដើម្បី​កេង​ចំណេញ​នយោបាយ​។
កាល ​ពី​ខែ​មុន លោក​ហ៊ុន សែន ក្នុង​ពិធី​មួយ​នៅ​វត្ត​លង្កា​បាន​ថ្លែង​ថា លោក ជុំ ម៉ី នឹង​ដឹក​នាំ​មហា​បាតុកម្ម​មួយ ប្រឆាំង​នឹង​លោក កឹម សុខា ដែល​ថា គុក ទួលស្លែង​ជា​គុក​សិប្បនិមិ្មត ហើយ​បាន​ស្នើ​ឲ្យ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​ធ្វើ​ច្បាប់​ថ្មី​មួយ​ ដើម្បី​ផ្តន្ទាទោស បុគ្គល​ណា​ដែល​និយាយ​ថា មិន​មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​៕
រាយការណ៍​បន្ថែម សូ វិសាលPrimary
Become an active member of the LinkShare Referral Program LinkShare_468x60v1

0 comments:

Post a Comment

Thank you for your comments!













Search