ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, June 5, 2013
Bou Meng vs. Chum Mey
[Is CPP scared of CNRP ahead of the election?]
Last Updated on 04 June 2013
By Meas Sokchea
The Phnom Penh Post
They often spend their days just metres from each other, talking visitors through the tragic history of the infamous Tuol Sleng detention center, but survivors Bou Meng and Chum Mey are miles apart in their views on the S-21 denial scandal. In a statement released yesterday, Bou Meng, deputy president of the Victims Association of Democratic Kampuchea, distanced the organisation from its president.
Meng’s statement said that while Chum Mey was welcome to lead a planned march protesting against opposition leader Kem Sokha’s alleged assertion that S-21 was a Vietnamese fabrication, he won’t be taking part.
Meng’s statement said that while Chum Mey was welcome to lead a planned march protesting against opposition leader Kem Sokha’s alleged assertion that S-21 was a Vietnamese fabrication, he won’t be taking part.
“If Mr Chum Mey wants to announce a demonstration against Mr Kem Sokha, he does it as an individual, not on behalf of the Victims Association [Ksaem Ksan],” Meng’s statement said. “I have said again and again that I will remain neutral and not take part in this demonstration.”
Sokha, deputy president of the Cambodia National Rescue Party, has been under fire since the government’s May 20 release of an audio clip in which he is heard telling an audience that Tuol Sleng had been “staged” by the Vietnamese.Mey then pledged to lead a 20,000 strong protest if Sokha failed to apologise within 10 days, a threat bolstered when Prime Minister Hun Sen predicted a “mass demonstration”.
The deadline came and went yesterday, and Mey, who agreed that the protest was his initiative alone, remained adamant it will take place.
“Every day, [people] have called me continuously saying they want to participate in this mass demonstration,” he said. “I want [Sokha] to come and apologise directly in front of me and in Tuol Sleng.” CNRP spokesman Yim Sovann, who has previously said Sokha will not apologise for a “CPP fabrication”, yesterday warned that any protests came at the behest of the ruling Cambodian People’s Party.
“The provoker is the ruling party. The [CPP] has never announced support for a demonstration when the election is near like this,” Sovann said.
A law proposed by Hun Sen last week outlawing genocide denial is hurtling through the National Assembly.
ជនរងគ្រោះខ្វែងគំនិតគ្នារឿងបាតុកម្មប្រឆាំងនឹងកឹមសុខា
Tuesday, 04 June 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
លោក ប៊ូ ម៉េង អ្នករួចរស់ជីវិតពីគុកទួលស្លែង។ រូបថត Sunan Channarong
ភ្នំពេញៈ ថ្នាក់ ដឹកនាំសមាគមជនរងគ្រោះ ដោយរបបកម្ពុជាប្រជាធិបតេយ្យ(ក្សេមក្សាន្ត) មានការខ្វែងគំនិតគ្នា ក្នុងការប៉ុនប៉ងធ្វើបាតុកម្ម ប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សប្រឆាំងបានអះអាងថា បាតុកម្មនេះអាចកើតឡើងបានដោយមានការដុតកម្តៅ និងអុជអាលពីគណបក្សប្រជាជននៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។សមាគម ក្សេមក្សាន្ត ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍អព្យាក្រឹត ឯករាជ្យ មិនបម្រើឲ្យអ្នកនយោបាយ ឬគណបក្សនយោបាយណាមួយឡើយ។ ការបង្កើតសមាគមនេះឡើង គឺដើម្បីប្រមូលសំឡេងរបស់ជនរងគ្រោះ នៅក្នុងសាលាក្តីខ្មែរក្រហម ឲ្យបានជាធ្លុងមួយដើម្បីចូលរួមទាមទារយុត្តិធម៌តាមផ្លូវច្បាប់ ដើម្បីធ្វើឲ្យសម្រេចបាននូវឯកភាពជាតិ និងការសះជាផ្លូវចិត្តជនរងគ្រោះ ដោយរបបកម្ពុជាប្រជាធិបតេយ្យ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយសមាគមនេះ កាលពីថ្ងៃសៅរ៍។
ប៉ុន្តែ លោក ជុំ ម៉ី អ្នករួចរស់ជីវិតពីគុកទួលស្លែង ដែលជាប្រធានសមាគមក្សេមក្សាន ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា កាលបរិច្ឆេទនៃការសុំទោសចំពោះការថ្លែងរបស់លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលថា គុកទួលស្លែងជា គុកសិប្បនិមិ្មតនោះ បានចប់ហើយកាលពីថ្ងៃម្សិលមិញ ហើយមហាបាតុកម្មមួយនឹងធ្វើឡើងប្រឆាំងនឹងលោក សុខា ដែលនឹងមានមនុស្សចូលរួមប្រមាណ២ម៉ឺននាក់។ ទោះយ៉ាងណា លោក ជុំ ម៉ី មិនបានប្រាប់ថា តើបាតុកម្មនោះនឹងត្រូវធ្វើឡើងនៅថ្ងៃណានោះទេ ដោយគ្រាន់តែអះអាងថា៖«រាល់ថ្ងៃពលរដ្ឋ បានទូរស័ព្ទមកខ្ញុំឥតឈប់ដោយប្រាប់ថា ពួកគេ ចង់ចូលរួមក្នុងមហាបាតុកម្មនេះ»។
ប៉ុន្តែ លោក ប៊ូ ម៉េង ជនរងគ្រោះដែលរួចរស់ជីវិតពីគុកទួលស្លែងម្នាក់ទៀត ដែលជាអនុប្រធាននៃសមាគមក្សេមក្សាន្ត បានចេញសេចក្តីប្រកាសផ្ទាល់ខ្លួនមួយកាលពីម្សិលមិញថា ក្នុងករណីដែលលោក ជុំ ម៉ី ប្រកាសធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា នោះគឺគាត់ធ្វើក្នុងនាមផ្ទាល់ខ្លួនរបស់គាត់មិនមែនតាងនាមសមាគម ក្សេមក្សាន្តឡើយ។ លោក ប៊ូ ម៉េង បញ្ជាក់ថា៖
«ខ្ញុំ នៅអព្យាក្រឹត ហើយនឹងមិនចូលរួមក្នុងបាតុកម្មនោះទេ។ សមាគមយើងខ្ញុំ មានគោលការណ៍ផ្សះផ្សាជាតិ មិនមានគោលការណ៍បំបែកបំបាក់ជាតិទេ»។
លោក ប៊ូ ម៉េង បានគូសបញ្ជាក់ពីគោលជំហររបស់លោកថា៖ «សូមសាធារណជនជ្រាប ខ្ញុំមិនចង់ជាដាច់ខាត យកឋានៈខ្លួនជាជនរងគ្រោះ ទៅប្រកបវិជ្ជាជីវៈ ដើម្បីលាភសក្ការៈអ្វីឡើយ»។
យ៉ាងណាក្តីលោក ជុំ ម៉ីក៏បានគូសបញ្ជាក់ផងដែរថា សមាគមជនរងគ្រោះ គឺឯករាជ្យ ហើយថា លោកនឹងដឹកនាំបាតុកម្មប្រឆាំងនឹងលោក កឹម សុខា គឺជាសិទ្ធិរបស់លោក មិនពាក់ព័ន្ធនឹងសមាគមទេ។
លោក ប៊ូ ម៉េង មានប្រសាសន៍ថា បញ្ហានេះ ជារឿងនយោបាយត្រូវទុកឲ្យអ្នកនយោបាយប្រកួតប្រជែងគ្នានៅពេលបោះឆ្នោត។
អ្នក នាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានដាក់ការស្តីបន្ទោសលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញផែនការធ្វើបាតុកម្មដោយអះអាងថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានអុជអាលឲ្យជនរងគ្រោះពីរបបខ្មែរក្រហមធ្វើបាតុកម្ម។ លោក បន្តថា៖«នរណា ដែលចង់ធ្វើអ្វីមួយ វាជាសិទ្ធិរបស់គាត់ឲ្យតែគាត់គោរពច្បាប់។ អ្នកអុជអាលគឺគណបក្សប្រជាជន។ វាមិនដែលមានបក្សកាន់អំណាចណា ប្រកាសគាំទ្របាតុកម្មទេនៅពេលដែលការបោះឆ្នោត ខិតជិតមកដល់បែបនេះ»។
លោក យឹម សុវណ្ណ បានបន្ថែមថា៖«លោក កឹម សុខា បានបញ្ជាក់រួចហើយថា គាត់ មានការឈឺចាប់ខ្លាំងណាស់ចំពោះរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រោះគាត់ ក៏ជាជនរងគ្រោះសម័យខ្មែរក្រហមម្នាក់ដែរ ដូច្នេះមិនមានហេតុផលណាដែលថា គាត់និយាយថា គុកទួលស្លែងជាគុកសិប្បនិមិ្មតទេ»។ លោកបញ្ជាក់ថា នេះជាការចោទប្រកាន់ដើម្បីកេងចំណេញនយោបាយ។
កាល ពីខែមុន លោកហ៊ុន សែន ក្នុងពិធីមួយនៅវត្តលង្កាបានថ្លែងថា លោក ជុំ ម៉ី នឹងដឹកនាំមហាបាតុកម្មមួយ ប្រឆាំងនឹងលោក កឹម សុខា ដែលថា គុក ទួលស្លែងជាគុកសិប្បនិមិ្មត ហើយបានស្នើឲ្យសមាជិកសភាគណបក្សកាន់អំណាចធ្វើច្បាប់ថ្មីមួយ ដើម្បីផ្តន្ទាទោស បុគ្គលណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា៕
រាយការណ៍បន្ថែម សូ វិសាលPrimary
Become an active member of the LinkShare Referral Program
Labels:Bou Meng vs. Chum Mey
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!