ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Wednesday, July 31, 2013
ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​នឹង​ស្ថានភាព​នយោបាយ​មិន​ច្បាស់​លាស់​នា​ពេល​ បច្ចុប្បន្ន ពួក​គេ​បាន​ដក​ប្រាក់​សន្សំ​របស់​ខ្លួន​ពី​ស្ថាប័ន​សន្សំ​ប្រាក់​មួយ​ចំនួន​ មក​ទុក​នៅ​ឯ​ផ្ទះ​វិញ។ ប៉ុន្តែ សមាគម​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បាន​អះអាង​នៅ​ថ្ងៃ​ទី៣០ កក្កដា ថា សកម្មភាព​ដក​ប្រាក់​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​ប៉ះពាល់​ដល់​វិស័យ​ ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឡើយ។ អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា សង្គ្រាម​មិន​អាច​កើត​មាន​ឡើយ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។
ដោយ អាន ស៊ីថាវ
2013-07-31
ម៉ាស៊ីន​អេធីអឹម ATM ៦១០
ប្រជាពលរដ្ឋ​កំពុង​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) របស់​ធនាគារ​អេស៊ីលីដា (ACLEDA Bank) នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Keo Nimol
ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣០ កក្កដា ថា ចរន្ត​នៃ​ការ​ដក​លុយ គឺ​មាន​ច្រើន​ចាប់​តាំង​ពី​យុទ្ធនាការ​បោះឆ្នោត រហូត​ដល់​បច្ចុប្បន្ន​នេះ។ មាន​អតិថិជន​មួយ​ចំនួន​បាន​ដក​ប្រាក់​ខ្លះ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ដោយ​ពួក​គាត់​ភ័យ​ខ្លាច​ចំពោះ​ស្ថានភាព​នយោបាយ​ដែល​កើត​ឡើង​នៅ​ក្នុង​ ប្រទេស។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ប្រាក់​សន្សំ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា បាន​ថយ​ចំនួន​ប្រមាណ ៨% ទៅ ៩% នៃ​ប្រាក់​សន្សំ​សរុប​ដែល​មាន​ទឹក​ប្រាក់​ចន្លោះ​ពី ៦​លាន ទៅ ៧​លាន​ដុល្លារ​អាមេរិក ក្នុង​កំឡុង​រយៈពេល​មួយ​ខែ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដក​ប្រាក់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឡើយ។
លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា បញ្ហា​អស្ថិរភាព​នៅ​កម្ពុជា មិន​អាច​កើត​មាន​ឡើយ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែរ ដោយសារ​តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ មាន​ទុន​បម្រុង​គ្រប់គ្រាន់​សម្រាប់​បង្វិល​សាច់​ប្រាក់ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ដក​ប្រាក់​របស់​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​ដែល​ដក​ប្រាក់ អាច​ប្រឈម​នឹង​ហានិភ័យ​លើ​ការ​ថែ​រក្សា​ប្រាក់​នោះ​ទៅ​វិញ។
បន្ថែម​លើ​នេះ ប្រាក់​ដែល​ប្រជាពលរដ្ឋ​ងាយ​ដក​សម្រាប់​ចាយ ដូចជា​ដក​តាម​កាត​អេធីអឹម (ATM) របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​ទទួល​ប្រាក់​សន្សំ​ទាំង​នោះ មាន​ប្រមាណ​តែ ២០% នៃ​ប្រាក់​សន្សំ​ប៉ុណ្ណោះ។
ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា នៅ​រយៈពេល​ខ្លី​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឡើយ ដោយសារ​តែ​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ទុន​បម្រុង​គ្រប់គ្រាន់ ហើយ​ការ​ដក​ប្រាក់​មាន​ទ្រង់ទ្រាយ​តូច​នៅ​ឡើយ។ លោក​បញ្ជាក់​ថា សម្រាប់​រយៈពេល​វែង អាច​ប៉ះពាល់​លើ​ការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់​របស់​ស្ថាប័ន​ មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ។
លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា ការ​ដក​ប្រាក់​កើត​ឡើង​ដោយសារ​បញ្ហា​នយោបាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ជ្រួល​ច្របល់ គឺ​មាន​តែ​គណបក្ស​នយោបាយ​ជា​អ្នក​ដោះស្រាយ ដែល​ត្រូវ​បង្ហាញ​ជំហរ​អហិង្សា​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ឯង។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ដែល​ព្យាយាម​ដក​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដោយសារ​តែ​បទ​ពិសោធន៍​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៥ និង​ថ្ងៃ​ទី៦ កក្កដា ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាប់​គាំង ហើយ​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ក្ស័យ​ធន ប៉ុន្តែ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​បណ្ឌិត ប៊ុន មុនី បាន​អះអាង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា មិន​បាន​ប៉ះពាល់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ឡើយ ហើយ​គ្មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ណា​ដែល​ក្ស័យ​ធន ដោយសារ​កលិយុគ​នយោបាយ​ឡើយ។ ការ​ប្រកាស​ក្ស័យ​ធន​របស់​ធនាគារ​មួយ​ចំនួន​នៅ​ពេល​នោះ គឺ​ដោយសារ​តែ​នីតិវិធី​តម្កល់​ទុន​បម្រុង​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​កំណត់​ដោយ​ធនាគារ​ជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

0 comments:

Post a Comment

Thank you for your comments!













Search