ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, August 31, 2014
ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី1 កញ្ញា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋនៅសហគមន៍ផ្លូវរថភ្លើងស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្ដល់ព័ត៌មានជាក់លាក់ពីគម្រោងនៃការអភិវឌ្ឍដើម្បីបញ្ចៀស ការព្រួយបារម្ភដែលបណ្ដាលមកពីព័ត៌មានមិនច្បាស់លាស់ ។
ប្រជាពលរដ្ឋនៅសហគមន៍ផ្លូវរថភ្លើងជិត២០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្ដុំនៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានលើកបដា និងប្រើគ្រឿងបំពងសំឡេង ទាមទារឲ្យធនាគារនេះផ្ដល់នូវព័ត៌មានច្បាស់លាស់ពីគម្រោងនៃ ការអភិវឌ្ឍផ្លូវរថភ្លើង ដោយសារប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ ព្រោះតែព័ត៌មានដែលពួកគាត់ទទួលបានមិនដូចគ្នា ។
តំណាងប្រជាពលរដ្ឋម្នាក់អ្នកស្រី មាស ស្រីមុំ មានប្រសាសន៍ថា តាមព័ត៌មានដែលADBផ្ដល់ឲ្យពួកគាត់ ការអភិវឌ្ឍផ្លូវនេះនឹងប៉ះពាល់ដីប្រវែង៣,៥ម៉ែត្រពីផ្លូវ តែខាងក្រុមហ៊ុនថាប្រវែង១០ម៉ែត្រ ចំណែកឯអាជ្ញាធរថាជាង២០ម៉ែត្រ ។ អ្នកស្រីបន្តថា ព័ត៌មានខុសគ្នានេះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការ បណ្ដេញចេញនៅពេលខាងមុខ ។
នៅវេលាម៉ោងជាង៨ព្រឹកនេះ ADB អនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋ៤នាក់ចូលជួបដើម្បីពិភាក្សាពីបញ្ហា នេះ តែពុំទាន់ដឹងថាទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ ។
កន្លងមក ប្រជាសហគមន៍រស់នៅតាមដងផ្លូវរថភ្លើង ធ្លាប់ជំរុញឲ្យធនាគារនេះ ផ្តល់ព័ត៌មានពិត ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង តែរហូតមកដល់ពេលនេះមិនទាន់ទទួលបានចម្លើយច្បាស់លាល់នៅឡើយទេ ។
តាមសេចក្តីរាយការណ៍នានា ឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា ADB ផ្តល់កម្ចី លើ គម្រោងវិនិយោគជួសជុលផ្លូវដែកនៅកម្ពុជាចំនួន២ខ្សែ គឺ ពីផ្នែកខាងត្បូងភ្នំពេញ ទៅ កំពុងផែក្រុងព្រះសីហនុ មានប្រវែង ២៥៦គីឡូម៉ែត្រ និងពីផ្នែកខាងជើងភ្នំពេញ ទៅព្រំដែនថៃក្រុងប៉ោយប៉ែត ចម្ងាយ ៣៨៣គីឡូម៉ែត្រ តាំងពីឆ្នាំ២០០៧។ របាយការណ៍ ADB ឆ្នាំ២០១២ បានឲ្យដឹងថា គម្រោងនេះ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៤០០០គ្រួសារនៅទូទាំងបប្រទេស ក្នុងនោះ១០៥០គ្រួសារត្រូវផ្លាស់ប្តូរទីលំនៅ។ កន្លងមកគម្រោងអភិវឌ្ឍន៍នេះ រងការរិះគន់ពីសង្គមស៊ីវិល ថា គម្រោងនេះធ្វើឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ រងគ្រោះ ដោយទទួលបានសំណងបន្តិចបន្ទួច៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!