ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, August 31, 2014
ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ ទី19 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រធានរដ្ឋសភា កម្ពុជា លោក ហេង សំរិន សន្យាទៅកាន់រដ្ឋាភិបាលវៀតណាមថា កម្ពុជានឹងបញ្ច្រៀសកម្មភាពតវ៉ា និងដុតទង់ជាតិវៀតណាម មិនឲ្យកើតឡើងសាជាថ្មី ដោយចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលបង្កសកម្មភាពបែបនេះ។
ការសន្យានេះធ្វើឡើងនៅពេលហេង សំរិន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ដែលជាទស្សនកិច្ចថ្មីមួយទៀត បន្ទាប់ពីគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការចូលប្រជុំសភា និងការធ្វើបាតុកម្មប្រឆាំងវៀតណាមថ្មីៗ រហូតដល់មានការដុតទង់ជាតិវៀតណាម។លោក ហេង សំរិន បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាំងយុង (Nguyen Tan Dung) កាលពីថ្ងៃចន្ទ។
សារព័ត៌មានរបស់វៀតណាម www.en.nhandan.org.vn ចុះផ្សាយនៅថ្ងៃទី១៨ខែសីហាថា« ទាក់ទងនឹងសកម្មភាពថ្មីៗរបស់ពួកជ្រុលនិយមខ្មែរកម្ពុជាក្រោមមួយ ចំនួន ដូចជាការការធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនឹងវៀតណាម ការដុតទង់ជាតិប្រទេស ដែលធ្វើឲ្យប្រជាជនវៀតណាមឈឺចាប់ នាយករដ្ឋមន្ត្រីលោក Dung ស្នើរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលចាត់វិធានការសមរម្យ ដើម្បីបញ្ច្រៀសករណីស្រដៀងគ្នានេះ»។
ជាការឆ្លើយតប លោក ហេង សំរិន មានប្រសាសន៍ថា លោកសោកស្តាយដែលមានបាតុកម្មប្រឆាំងនឹងវៀតណាម ជាពិសេសការដុតទង់ជាតិប្រទេសវៀតណាម។ លោកចាត់ទុកថាសកម្មភាពនេះ ត្រូវបានធ្វើឡើងដោយក្រុមជ្រុលនិយមមួយក្រុម ដែលត្រូវបានញុះញង់ដោយកត្តាមួយចំនួន និងមិនបានដឹងពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកបន្តថា រដ្ឋសភាប្រទេសកម្ពុជា និងរូបលោកផ្ទាល់ខឹងចំពោះសកម្មភាពទាំងនេះ ហើយប្រទេសកម្ពុជាបានចាត់វិធានការក្តៅ ដើម្បីដោះស្រាយឧបទ្ទវហេតុនេះ និងផ្តន្ទាទោសអ្នករំលោភ ហើយព្យាយាមឲ្យអស់ពីសមត្ថភាព ប្រើប្រាស់ច្បាប់ បញ្ច្រៀសសកម្មភាពបែបនេះកើតឡើងសាជាថ្មីទៀត។
លោក ហេង សំរិន ក៏បានអរគុណគណបក្ស ប្រទេស រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រាប់ការគាំតទ្រជាពិសេសកាលពីអតីតកាល ក្នុងការព្យាយាមរំដោះកម្ពុជា និងជួយប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាជួយស្តារ និងអភិវឌ្ឍកម្ពុជាឡើងវិញ។ លោកសង្ឃឹមថា វៀតណាម នឹងបន្តជួយអភិវឌ្ឍកម្ពុជា តាមរយៈការពង្រឹងភាពជាដៃគូនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
កាលពីចុងសប្តាហ៍មុន សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ ប្រកាសផ្អាកធ្វើបាតុកម្មទាមទារការសុំទោសពីមន្ត្រីនាំពាក្យ ស្ថានទូតវៀតណាម ជាបណ្តោះអាសន្នដល់ដំណាច់ខែសីហា ដោយរង់ចាំលទ្ធផលពីក្រសួងការបរទេសខ្មែរ ជុំវិញញត្តិស្នើសុំរបស់ខ្លួន។
កាលពីថ្ងៃទី១៤ ខែសីហា ក្រសួងការបរទេសវៀតណាម ប្រកាសថ្កោលទោសយ៉ាងខ្លាំងបាតុករខ្មែរកម្ពុជាក្រោម និងហៅការធ្វើបាតុកម្មនោះ ជារឿងខុសច្បាប់ហើយការដុតទង់ជាតិវៀតណាម គឺជាចេតនាបញ្ឆេះនូវអារម្មណ៍របស់ប្រជាជនវៀតណាម ដែលទង្វើនេះមិនស្របទៅតាមស្មារតីនៃទំនាក់ទំនងប្រទេសជិតខាង មិត្តភាពប្រពៃណី រវាងវៀតណាម-កម្ពុជានោះទេ។
ដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន ដែលជាអតីតប្រមុខរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ធ្វើឡើងស្របពេលដែលប្រជាជនកម្ពុជាកំពុងធ្វើការតវ៉ានៅមុខស្ថានទូត វៀតណាម ករណីដែលមន្ត្រីទូតវៀតណាមម្នាក់និយាយថា"ទឹកដីកម្ពុជាជារបស់ខ្លួន តាំងពីដូនតាមក" ហើយធ្វើឲ្យមានការផ្ទុះការតវ៉ាឲ្យមន្ត្រីនោះសុំទោស៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!