ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews

93,663


ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Sunday, August 31, 2014

ប៉េកាំង ៖ កងកម្លាំងប៉ូលិស ប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន បានចាប់ផ្តើម នូវយុទ្ធនាការ រយៈពេល ៨សប្តាហ៍ ដើម្បីហ្វឹនហ្វឺនមន្ត្រី ជំនាញប្រឆាំង អំពើភេរវកម្ម ជាការធានាសុវត្ថិភាព បំផុតដល់បណ្តាមេដឹកនាំសកលលោក ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC នៅរដ្ឋធានីដ៏ធំមួយនេះ ក្នុងខែវិច្ឆិកា ខាងមុខ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែកញ្ញា នេះថា ការចាត់ វិធានការណ៍គ្រប់វិធីដើម្បីប្រឆាំងអំពើភេរវកម្មនេះ រួមមានការគ្រប់គ្រងលើ វត្ថុដែលអាចបង្ក គ្រោះថ្នាក់, ការហ្វឹកហ្វឺនជំនាញប្រឆាំងភេរវកម្មជាសាធារណ, ព្រមទាំងការយល់ដឹងជា ទូទៅលើ សកម្មភាពលប់បំបាតភាពគ្រោះថ្នាក់កំបាំងមុខផ្សេងៗទៀត។ នេះបើតាការលើក ឡើងពីមន្ត្រីប៉ូលិសប្រចាំ ទីក្រុងប៉េកាំងកាលពីកិច្ចប្រជុំថ្ងៃសៅរ៍ សប្តាហ៍មុន។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញប្រទេសចិនមានកើតឡើងនូវអំពើ ភេរវកម្មដូចជាការបាញ់រះ, អំពើកាប់ចាក់ទាំង កម្រោលនៅទីសាធារណៈ, ការបង្កៃគ្រាប់បែក, និង ការដុតរថយន្តជាដើម។ ទាំងអស់នេះ គឺជាការភ័យខ្លាចមួយ សម្រាប់រដ្ឋាភិបាលចិន ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មេដឹកនាំបណ្តាប្រទេសសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ដែលជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំនាពេលខាងមុខនេះ៕

0 comments:

Post a Comment

Thank you for your comments!













Search