ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, August 23, 2014
មនុស្សជិត ២លាននាក់បានត្រូវស្លាប់បាត់បង់ជីវិត
ដោយការប្រហារជីវិត ការងារបង្ខំ ការបង្អត់អាហារ
និងដោយសារជំងឺតម្កាត់នៅក្នុងរបបកម្ពុជាប្រជាធិបតយ្យ
ឬរបបខ្មែរក្រហម។
បន្ទាប់ពីចំណាយពេលអស់ ៧ឆ្នាំ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហមដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ បានចេញសាលក្រមលើសំណុំរឿង ០០២ វគ្គ ១ កាត់ទោសអោយជនជាប់ចោទ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលទាំងពីររូបកាលពីថ្ងៃ ទី៧ សីហា ឆ្នាំ២០១៤ រួមទាំងការកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស២១ កន្លងមក ចំពោះការកាប់សម្លាប់ពលរដ្ឋកម្ពុជា រវាងខែមេសា ឆ្នាំ១៩៧៥ និងខែមករា ឆ្នាំ១៩៧៩ ក្នុងរបបខ្មែរក្រហមអាចជាសំណុំរឿងចុងក្រោយរបស់សាលាក្ដីកូនកាត់ មួយនេះ។ បើដូច្នេះ តើជនរងគ្រោះទទួលបានយុត្តិធម៌ដែរឬទេ?
បង្កើតឡើងនៅឆ្នាំ២០០៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម ចាប់ផ្ដើមកាត់សេចក្ដីសំណុំរឿង ០០១ ដែលមាន កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែង ជាជនសង្ស័យមុនគេ។
៦ឆ្នាំក្រោយមក សាលាក្ដីកូនកាត់មួយនេះបានរកឃើញថា ឌុច ជាអ្នកទទួលខុសត្រូវក្នុងការធ្វើទារុណកម្ម និងសម្លាប់មនុស្សអស់ជាងមួយម៉ឺននាក់។ ឌុច មានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ហើយត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
ប្តីប្រពន្ធរូចផុតពីការកាត់ទោស
បន្ទាប់មក សំណុំរឿង ០០២ ដែលពេលចាប់ផ្ដើមមានជនជាប់ចោទចំនួន ៤នាក់នោះ មានតែ ២នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ការជំនុំជម្រះក្តីចប់ចុងចប់ដើម ក្នុងវគ្គទី១។ ប៉ុន្តែជនជាប់ចោទ អៀង សារី ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងភរិយារបស់គាត់ អៀង ធីរិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានគេចផុតពីការកាត់ទោស។
លោក អៀង សារី ជាអ្នកទទួលខុសត្រូវដោយផ្ទាល់នៃការស្លាប់បញ្ញវន្តខ្មែររាប់ពាន់ នាក់ដែលបានវិលត្រឡប់ពីបរទេសមកកម្ពុជាវិញ តាមការឃោសនារបស់គាត់ ដើម្បីជួយគ្នាកសាងជាតិឡើងវិញ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។
មុនពេលចាប់ខ្លួននៅឆ្នាំ២០០៧ ក្រោយពីចុះចូលជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦ នោះ លោក អៀង សារី និងភរិយារស់នៅក្នុងវិឡាដ៏ស្កឹមស្កៃមួយដោយគ្មានការរំខាននៅ ក្នុងទីក្រុងភ្នំពេញ។
ដោយការអូសបន្លាយពេលវេលានៃសាលាក្ដី លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ឆ្នាំ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា មានជំងឺវង្វេងវង្វាន់ បាត់ការចងចាំ មិនអាចឈរនៅក្នុងរង្វង់ក្រចកសេះតទៅទៀតទេ ក៏ត្រូវបានដោះលែងកាលពីខែកញ្ញា ឆ្នាំ២០១២ អោយទៅព្យាបាលរហូតមកដល់ពេលនេះ។
ចំណែកលោក អៀង សារី បានស្លាប់មុនពេលសាលាក្ដីខ្មែរក្រហមចេញសាលក្រម។ អៀង សារី មិនបានស្លាប់ក្នុងភាពអាម៉ាស់ដូចពលរដ្ឋខ្មែរដែលស្លាប់ក្នុងរបប ខ្មែរក្រហម ក្រោមការគ្រប់គ្រងរបស់គាត់នោះទេ។
សាកសពរបស់គាត់ត្រូវបានក្រុមគ្រួសារនិងញាតិមិត្តធ្វើបុណ្យតាម ប្រពៃណីពោរពេញទៅដោយកិត្តិយស និងត្រូវបានបូជាដោយភាពថ្លៃថ្នូរ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ផ្ទុយស្រឡះពីជនរងគ្រោះនៃរបបខ្មែរក្រហមដែលត្រូវបានសម្លាប់ ហើយធាក់ទម្លាក់ចូលក្នុងរណ្ដៅរួម។
បើមើលពីស្ថានភាពនយោបាយបច្ចុប្បន្ន សាលាក្ដីកូនកាត់មួយនេះប្រហែលជាកាត់ទោសបានតែអតីតមេដឹកនាំ ខ្មែរក្រហមបីនាក់ប៉ុណ្ណោះ ជាមួយការចំណាយលុយជាង ២០០លានដុល្លារ និងពេលវេលាជាង ៧ឆ្នាំ។
ការជ្រៀតជ្រែកនយោបាយក្នុងដំណើរការក្តី
អំពីការជ្រៀតជ្រែកនយោបាយទៅក្នុងតុលាការខ្មែរក្រហមវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីនៅតែប្រកាន់ជំហរថា មិនអោយមានការជំនុំជម្រះលើសពីសំណុំរឿង០០២ឡើយ នៅខណៈសហចៅក្រមស៊ើបអង្កេតអន្តរជាតិ កំពុងបន្តស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ដែលមានជនសង្ស័យចំនួន ៥នាក់ដើមឡើយ តែឥឡូវនៅសល់តែ ៤នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការចាប់ខ្លួនអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀត អាចនឹងបណ្ដាលអោយកម្ពុជា ផ្ទុះសង្គ្រាមឡើងវិញ។ លោកថា លោកសុខចិត្តអោយសាលាក្ដីកូនកាត់មួយនេះទទួលបរាជ័យ ប៉ុន្តែមិនអោយមានការចាប់មនុស្សបន្ថែមទេ។ ប៉ុន្តែសម្រាប់អ្នកសង្កេតការណ៍វិញ មិនយល់ឃើញដូច្នេះទេ។
អតីតកងទ័ពខ្មែរក្រហមដែលធ្វើសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សមក ហើយនោះ មានការនឿយណាយនឹងការច្បាំងគ្នា។ ពួកគេប្រហែលជាមិនរត់ចូលព្រៃធ្វើសង្គ្រាមឡើងវិញ ដើម្បីការពារអតីតមេដឹកនាំរបស់ខ្លួនដែលមានវ័យចាស់ជរាហើយនោះទេ។
ផ្ទុយទៅវិញ អ្នកសង្កេតការណ៍ជាច្រើនយល់ឃើញថា ការរារាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអោយមានការចោទប្រកាន់បន្ថែម គឺលោកមានបំណងការពារមន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល បច្ចុប្បន្នរបស់លោក ដែលជាអតីតមន្ត្រីខ្មែរក្រហមទៅវិញទេ។ លើសពីនេះ លោកក៏ចង់បានការគាំទ្រពីអតីតកងទ័ពខ្មែរក្រហមផងដែរ។
ការជំទាស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងជាសាធារណៈនោះ ប្រៀបដូចជាបទបញ្ជាដ៏មានប្រសិទ្ធភាពមួយទៅលើភាគីកម្ពុជា នៅសាលាក្ដីខ្មែរក្រហម។ សហចៅក្រមស៊ើបអង្កេត លោក យូ ប៊ុនឡេង ក៏ចាប់ផ្ដើមបដិសេធមិនសហការជាមួយសហភាគីចៅក្រមស៊ើបអង្កេត អន្តរជាតិ។ ដោយហេតុនេះ ចាប់តាំងពីខែតុលា ឆ្នាំ២០១១ ចៅក្រមស៊ើបអង្កេតអន្តរជាតិពីរនាក់ហើយដែលបានលាឈប់ពីសាលាក្ដី។ ចៅក្រមទី១ គឺលោក ស៊ីកហ្វ្រ៊ីដ ប្លាំង (Siegfried Blunk) ជនជាតិអាល្លឺម៉ង់ និងចៅក្រមទី២ គឺលោក ឡូរ៉ង់ កាសប៉ឺ អានសឺម៉េត (Laurent Kasper Ansermet) ជនជាតិស្វីស ដែលមិនអាចធនទ្រាំចំពោះការជ្រៀតជ្រែក និងការរាំងស្កាត់របស់រដ្ឋាភិបាលទៅលើការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤។
មុជមិនជ្រៅទៅមិនឆ្ងាយ
បើទោះជាការកាត់ទោស ឌុច នួន ជា និង ខៀវ សំផន សាលាក្ដីបានកត់ត្រាទុកយ៉ាងយកចិត្តទុកដាក់នូវឧក្រិដ្ឋកម្មកើតឡើង ក្នុងរបបខ្មែរក្រហម និងបានផ្ដល់យុត្តិធម៌ខ្លះដល់ជនរងគ្រោះក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប្រៀបធៀបទៅនឹងទំហំនៃបទឧក្រិដ្ឋនៃការកាប់សម្លាប់ និងការបាត់បង់ដែលកើតឡើងក្នុងរបបខ្មែរក្រហម។
ដូចលោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា ការជំនុំជម្រះកន្លងមកវាគ្រាន់តែបានអេះសើៗទៅលើឧក្រិដ្ឋកម្មដែល កើតឡើងក្នុងរបបខ្មែរក្រហមតែប៉ុណ្ណោះ។
ឧទាហរណ៍៖ បើជនរងគ្រោះប្រមាណ ១ម៉ឺន ៥ពាន់នាក់ (១៥.០០០) ត្រូវបានសម្លាប់ក្រោមបញ្ជារបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច តែម្នាក់ នៅក្នុងមន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែង តើមានជនរងគ្រោះប៉ុន្មាននាក់ទៀតត្រូវបានសម្លាប់ក្នុងគុកនីមួយៗ នៅទូទាំងប្រទេសនោះ?
យោងតាមការរកឃើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា (DC-CAM) មន្ទីរឃុំឃាំង ឬគុកនៅទូទាំងប្រទេស ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ មានមិនតិចជាង ២០០កន្លែងនោះទេ។
មន្ទីរស២១ នៅកណ្តាលក្រុងភ្នំពេញ គ្រាន់តែគុកមួយក្នុងចំណោមគុកទាំង ២០០កន្លែងនោះ។ អ្វីដែលធ្វើអោយមន្ទីរស២១ ល្បីល្បាញនៅពេលនេះ គឺដោយសារតែមន្ទីរឃុំឃាំងនេះ ជាគុកជញ្ជាំងថ្ម មានរក្សាទុកនូវឯកសារ និងរូបថតអ្នកទោសជាភស្តុតាង។ ប៉ុន្តែមន្ទីរស២១ ឬគុកទួលស្លែង មិនតំណាងថា ជាគុកធំជាងគេ និងសម្លាប់មនុស្សច្រើនជាងគេនោះទេ។ បើដូច្នេះ តើមានមនុស្សប្រភេទ ឌុច កាន់តួនាទីដូច ឌុច ប៉ុន្មាននាក់ក្នុងរបបខ្មែរក្រហម?
ដោយយល់ឃើញថា នៅមានអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មក្នុងរបប ខ្មែរក្រហមជាច្រើនទៀតគួរត្រូវនាំខ្លួនមកជំនុំជម្រះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្ដីខ្មែរក្រហម បើទោះជាមិនមានកិច្ចសហការពីសហភាគីកម្ពុជា ក៏ដោយ ក៏បានធ្វើការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ដែលមានជនសង្ស័យសរុបចំនួន ៥នាក់។ កាលពីដើមខែសីហា ឆ្នាំ២០១៤នេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាកោះហៅជនសង្ស័យមួយរូបក្នុងសំណុំរឿង០០៣ ឈ្មោះ អ៊ឹម ចែម ឬយាយ ចែម មកឆ្លើយបំភ្លឺសំណួរខ្លះនៅឯសាលាក្ដី។ ប៉ុន្តែដោយគ្មានកិច្ចសហការពីសហភាគីចៅក្រមស៊ើបអង្កេតជាតិ និងនគរបាលយុត្តិធម៌ ដីកាកោះនោះបែរជាគ្មានន័យ ដោយជនសង្ស័យមិនគោរពតាម។
វាច្បាស់ណាស់នៅកម្ពុជា នាពេលបច្ចុប្បន្ន មានតែបុរសខ្លាំងម្នាក់ប៉ុណ្ណោះ ដែលអាចចេញបញ្ជាចាប់ខ្លួនករណីបែបនេះបាន។
ការធ្វើអាជីវកម្មលើខ្នងជនរងគ្រោះ
អំពីអំពើពុករលួយវិញ ក្រោយពីសាលាក្ដីខ្មែរក្រហមកើតឡើងនៅក្នុងឆ្នាំ២០០៦ ការធ្វើអាជីវកម្មលើខ្នងជនរងគ្រោះក៏បានកើតឡើង។ ពុករលួយជាប្រព័ន្ធ ដែលក្នុងនោះបុគ្គលិកខ្មែរត្រូវបានគេបង្ខំកាត់ប្រាក់ប្រចាំខែ របស់ខ្លួនមួយចំនួនអោយទៅមន្ត្រីជាន់ខ្ពស់សម្រាប់ជាសំណូក ដើម្បីបានការងារធ្វើ ឬរក្សាការងាររបស់ខ្លួន។ ក្រោយពីព័ត៌មានអំពីរឿងអាស្រូវនេះ បានលេចឮដល់សារព័ត៌មាន សាលាក្ដីខ្មែរក្រហមត្រូវរងសម្ពាធអោយចាត់វិធានការបំបាត់អំពើ ពុករលួយ។
នៅឆ្នាំ២០០៨ ប្រធានការិយាល័យរដ្ឋបាលនៃសាលាក្ដីខ្មែរក្រហម លោក ស៊ាន វិសុទ្ធ ដែលស្និទ្ធនឹងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានលាសម្រាកពីការងារជារៀងរហូត។ លោក ស៊ាន វិសុទ្ធ ត្រូវគេសង្ស័យថា ជាអ្នកនៅពីក្រោយរឿងអាស្រូវនេះ។ ការស៊ើបអង្កេតផ្លូវការមួយបានធ្វើឡើង ប៉ុន្តែមានលទ្ធផលតិចតួច។ ទោះជាយ៉ាងណាអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហម គឺជាភាពអាម៉ាស់មួយទៀតដល់ជនរងគ្រោះ។ ពាក្យបណ្ដឹងនៃការឈឺចាប់ ភាពសោកសៅ និងការបាត់បង់របស់ពួកគេក្នុងរបបខ្មែរក្រហម បានក្លាយទៅជាមធ្យោបាយរបស់អ្នកដទៃសម្រាប់កេងប្រវ័ញ្ចយកប្រយោជន៍ រកលុយដាក់ចូលហោប៉ៅទៅវិញ។
មរតកបន្សល់ទុកពីសាលាក្ដីខ្មែរក្រហម
សាលាក្ដីខ្មែរក្រហមដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ គឺជាតុលាការកូនកាត់មានភាគីកម្ពុជា និងភាគីចម្រុះជាតិសាសន៍ផ្សេងទៀតចូលរួម។ តុលាការនេះប្រើច្បាប់កម្ពុជាផង និងច្បាប់អន្តរជាតិផង។ តុលាការកូនកាត់មួយនេះ គួរបានធ្វើជាគំរូដ៏ល្អសម្រាប់តុលាការកម្ពុជា ដែលពុករលួយ និងស្ថិតក្រោមឥទ្ធិពលនយោបាយ។ ប៉ុន្តែមន្ត្រីភាគីកម្ពុជា នៅតែអនុវត្តតាមទម្លាប់ចាស់ ស្ដាប់តាមបង្គាប់បញ្ជាអ្នកនយោបាយដដែល ដូចជារារាំងសំណុំរឿង ០០៣ និង ០០៤ ជាឧទាហរណ៍ នៅខណៈភាគីសហប្រជាជាតិប្រឹងប្រែង បំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសាលាក្ដីខ្មែរក្រហមជាច្រើន បានសម្ដែងការកោតសរសើរនូវការអនុវត្តគោលការណ៍ច្បាប់យ៉ាងល្អប្រសើរ របស់សាលាក្ដីនេះ។ អ្នកខ្លះថា សាលាក្ដីនេះអាចធ្វើជាគំរូសម្រាប់តុលាការជាតិបានទៀតផង។ គោលការណ៍ច្បាប់ចំបងៗទាំងនោះ រួមមាន ភាពស្មើគ្នាចំពោះមុខច្បាប់ សេចក្ដីសន្និដ្ឋានថាគ្មានទោសកំហុសដរាបណាតុលាការមិនទាន់រកឃើញថា មានទោស និងឋានៈស្មើភាពគ្នារវាងព្រះរាជអាជ្ញា និងមេធាវីការពារចុងចោទ។ លើសពីនេះ សាលាក្ដីនេះក៏បានអនុញ្ញាតអោយតំណាងភាគីដើមបណ្ដឹងរដ្ឋប្បវេណី ចូលរួមក្នុងដំណើរការក្តីដើម្បីការពារផលប្រយោជន៍របស់ជនរងគ្រោះ ថែមទៀត។
ទោះជាយ៉ាងណា ដើម្បីអោយគំរូល្អនៅសាលាក្ដីកូនកាត់មួយនេះអាចអនុវត្តមាន ប្រសិទ្ធភាពនៅក្នុងតុលាការជាតិបាន ទី១ លុះត្រាតែគណបក្សកាន់អំណាចកែប្រែទម្លាប់ត្រួតត្រាតុលាការរបស់ខ្លួន ចេញ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានសញ្ញាបង្ហាញថា គណបក្សប្រជាជនកម្ពុជា បោះបង់ឥរិយាបថខុសច្បាប់នេះចោលទេ។ ទី២ ចៅក្រមម្នាក់ៗ ត្រូវការផ្លាស់ប្ដូរទម្លាប់ធ្វើការងារបស់ខ្លួន និងបញ្ឈប់អំពើពុករលួយ។ ចៅក្រមទាំងអស់ត្រូវហ៊ានក្រោកឈរ តស៊ូទាមទារសិទ្ធិអំណាចរបស់ខ្លួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រាកដណាស់ កិច្ចការនេះទាមទារអោយមានសេចក្ដីក្លាហាន ការលះបង់ និងការប្ដេជ្ញាចិត្ត។ ទី៣ រដ្ឋសភាត្រូវធ្វើវិសោធនកម្មច្បាប់ទាំងឡាយដែលធ្វើអោយតុលាការ បាត់បង់ឯករាជភាព ហើយអនុម័តច្បាប់ផ្តល់អំណាចអោយតុលាការ មានថវិកាគ្រប់គ្រាន់ និងប្រាក់ខែសមរម្យ។
ប្រសិនបើគ្មានទស្សនវិស័យគិតគូរម៉ត់ចត់ និងសកម្មភាពផែនការច្បាស់លាស់ក្នុងការផ្ទេរគំរូល្អៗពីសាលាក្ដីកូន កាត់នេះទៅតុលាការជាតិទេ សូម្បីតែព្រះរាជអាជ្ញា និងចៅក្រមដែលកំពុងសប្បាយរីករាយនឹងប្រាក់ខែខ្ពស់នៅសាលាក្ដីខ្មែរ ក្រហមបច្ចុប្បន្ន ពេលត្រឡប់ទៅធ្វើការនៅតុលាការជាតិវិញ នឹងអនុវត្តទម្លាប់ចាស់ ប្រព្រឹត្តអំពើពុករលួយដដែល។
ទោះជាយ៉ាងណាក៏ដោយ ងាកមកសាលាក្ដីខ្មែរក្រហមវិញ ដោយយល់អំពីបរិបទនយោបាយពិភពលោក និងនយោបាយកម្ពុជា ជនរងគ្រោះដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ប្រហែលជាមិនបានរំពឹងថា នឹងទទួលបានយុត្តិធម៌កម្រិតលេខ១ ពីសាលាក្ដីកូនកាត់មួយនេះទេ។ ប៉ុន្តែការជ្រៀតជ្រែកនយោបាយចូលទៅក្នុងដំណើរការក្តីនៃតុលាការ ប្រហែលជាធ្វើអោយ ពួកគេខកចិត្តខ្លាំងណាស់។
មនុស្សជិត ២លាននាក់ បានស្លាប់បាត់បង់ជីវិតដោយការកាប់សម្លាប់ និងគោលនយោបាយអន់ថយរបស់ខ្មែរក្រហម ប៉ុន្តែមកដល់ពេលនេះ មានតែទណ្ឌិតបីនាក់ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច នួន ជា និង ខៀវ សំផន ហើយប្រហែលជាសំណុំរឿងចុងក្រោយទៀតផង។
បើដូច្នេះ ចំនួននេះពិតជាមិនទាន់គ្រប់គ្រាន់ទេ ហើយក៏មិនទាន់មានយុត្តិធម៌ពេញលេញដែរ។ ទោះជាយ៉ាងណា ប្រសិនបើសាលាក្ដីនេះ ត្រូវបានបិទបញ្ចប់ត្រឹមសំណុំរឿង០០២ មែននោះ ប្រវត្តិសាស្ត្រជាអ្នកវិនិច្ឆ័យទៅលើដំណើរការប្រព្រឹត្តទៅ និងការជ្រៀតជ្រែកនានាក្នុងសាលាក្ដីកូនកាត់មួយនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:បទវិភាគនយោបាយ
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!