ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, August 13, 2014
ដោយ៖ ណាត សុភាព
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អតីតអ្នកសហគមន៍បឹងកក់ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃព្រហស្បហ៍នេះ
ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភាដើម្បីដាក់ញត្តិទាមទារឲ្យ
តំណាងរាស្ត្រ ជួយដោះស្រាយបញ្ហារបស់ខ្លួន ដែលកំពុងជួបការខ្វះខាត។
ក្រុមអ្នកតវ៉ាឲ្យដឹងថា គោលបំណងនៃការដាក់ញត្តិគឺដើម្បីទាមទារឲ្យតំណាងរាស្ត្រ ក៏ដូចជាគណបក្សទាំងពីរជួយអន្តរាគមន៍ទៅរដ្ឋភិបាល ដើម្បីគិតគូរឡើងវិញពីសំណងដែលផ្ដល់ឲ្យពួកគាត់។
ក្រុមអ្នកតវ៉ាឲ្យដឹងទៀតថា ពួកគាត់ធ្លាប់ទទួលបានសំណងពីមុនខ្លះ ដោយអ្នកខ្លះទទួលបានប្រាក់សំណង៥០០ដុល្លារ អ្នកខ្លះទៀតទទួលបាន៨០០០ដុល្លារ និង២លានរៀល ហើយអ្នកខ្លះទៀតព្រមទទួលយកផ្ទះល្វែងនៅបុរីសន្តិភាព២ នៅខណ្ឌពោធិ៍សែនជ័យ ទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ និងទឹកប្រាក់២លានរៀល។
ទោះបីជាយ៉ាងណា ពួកគាត់ថាសំណងទាំងនោះមិនស្មើនឹងផលប៉ះពាល់ពួកគាត់ប្រឈមទេ ហើយកាលដែលពួកគាត់ទទួលយកសំណងគឺទាំងបង្ខំ ដោយកាលណោះ ខាងក្រុមហ៊ុនបានបូមខ្សាច់ ធ្វើឲ្យលិចផ្ទះរបស់ពួកគាត់។
នាម៉ោងប្រមាណ៩កន្លះព្រឹកនេះ រដ្ឋសភាអនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន៦នាក់ដែលដឹននាំដោយ អ្នកស្រី ស៊ា ណារ៉េត និងកញ្ញា អ៊ឹម ស្រីទូច ចូលទៅក្នុងរដ្ឋសភាដើម្បីពិភាក្សា តែពុំទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។
របាយការណ៍នានារបស់ក្រុមអង្គការសង្គមស៊ីវិល ឲ្យដឹងថា ការដែលរដ្ឋាភិបាលជួលបឹងធម្មជាតិនៅតំបន់បឹងកក់ឲ្យក្រុមហ៊ុនស៊ូកា គូអ៊ីន របស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ ក្នុងនោះជិត១០០០គ្រួសារ មិនព្រមចាកចេញ និងជាង៣០០០គ្រួសារត្រូវអាជ្ញាធរាជធានីភ្នំពេញបណ្តេញចេញទាំងបង្ខំ ដែលធ្វើឲ្យជម្លោះបន្តអូសបន្លាយរហូតបច្ចុប្បន្ននេះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com

អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ហែញត្តិមកមន្ទីររដ្ឋសភាជាតិ (រូបថត៖ ណាត សុភាព)
ក្រុមអ្នកតវ៉ាឲ្យដឹងថា គោលបំណងនៃការដាក់ញត្តិគឺដើម្បីទាមទារឲ្យតំណាងរាស្ត្រ ក៏ដូចជាគណបក្សទាំងពីរជួយអន្តរាគមន៍ទៅរដ្ឋភិបាល ដើម្បីគិតគូរឡើងវិញពីសំណងដែលផ្ដល់ឲ្យពួកគាត់។
ក្រុមអ្នកតវ៉ាឲ្យដឹងទៀតថា ពួកគាត់ធ្លាប់ទទួលបានសំណងពីមុនខ្លះ ដោយអ្នកខ្លះទទួលបានប្រាក់សំណង៥០០ដុល្លារ អ្នកខ្លះទៀតទទួលបាន៨០០០ដុល្លារ និង២លានរៀល ហើយអ្នកខ្លះទៀតព្រមទទួលយកផ្ទះល្វែងនៅបុរីសន្តិភាព២ នៅខណ្ឌពោធិ៍សែនជ័យ ទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ និងទឹកប្រាក់២លានរៀល។
ទោះបីជាយ៉ាងណា ពួកគាត់ថាសំណងទាំងនោះមិនស្មើនឹងផលប៉ះពាល់ពួកគាត់ប្រឈមទេ ហើយកាលដែលពួកគាត់ទទួលយកសំណងគឺទាំងបង្ខំ ដោយកាលណោះ ខាងក្រុមហ៊ុនបានបូមខ្សាច់ ធ្វើឲ្យលិចផ្ទះរបស់ពួកគាត់។
នាម៉ោងប្រមាណ៩កន្លះព្រឹកនេះ រដ្ឋសភាអនុញ្ញាតឲ្យតំណាងអ្នកតវ៉ាចំនួន៦នាក់ដែលដឹននាំដោយ អ្នកស្រី ស៊ា ណារ៉េត និងកញ្ញា អ៊ឹម ស្រីទូច ចូលទៅក្នុងរដ្ឋសភាដើម្បីពិភាក្សា តែពុំទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ។
របាយការណ៍នានារបស់ក្រុមអង្គការសង្គមស៊ីវិល ឲ្យដឹងថា ការដែលរដ្ឋាភិបាលជួលបឹងធម្មជាតិនៅតំបន់បឹងកក់ឲ្យក្រុមហ៊ុនស៊ូកា គូអ៊ីន របស់លោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ ក្នុងនោះជិត១០០០គ្រួសារ មិនព្រមចាកចេញ និងជាង៣០០០គ្រួសារត្រូវអាជ្ញាធរាជធានីភ្នំពេញបណ្តេញចេញទាំងបង្ខំ ដែលធ្វើឲ្យជម្លោះបន្តអូសបន្លាយរហូតបច្ចុប្បន្ននេះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Labels:News
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!