ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Wednesday, August 13, 2014
ព្រះសង្ឃខ្មែរក្រោមនិងបាតុករ
ស្មឹងស្មាធិ៍អស់រយៈពេល៥នាទីក្នុងអំឡុងបាតុកម្មនៅមុខស្ថានទូត
វៀតណាមនៅក្រុងភ្នំពេញកាលពីថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០១៤។
ហេង រស្មី
13 សីហា 2014
វីអូអេខ្មែរ
ភ្នំពេញ—
បាតុកម្មរបស់ព្រះសង្ឃនិងសមាគមខ្មែរកម្ពុជាក្រោមចំនួនបីថ្ងៃនៅ ពីមុខស្ថានទូតវៀតណាមបានបញ្ចប់ហើយដោយគ្មានមន្ត្រីស្ថានទូតណា ម្នាក់ចេញមកទទួលញាត្តិរបស់ក្រុមបាតុករទេ។
ក្រុមបាតុករប្រមាណរាប់រយនាក់បានមកប្រមូលផ្តុំគ្នា ចាប់តាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃពុធនេះដើម្បីទាមទារឲ្យមន្ត្រី ស្ថានទូតវៀតណាមចេញមុខមកសុំទោសនិងទទួលញាត្តិរបស់ខ្លួន។ បន្ទាប់ពីមានមន្ត្រីស្ថានទូតម្នាក់បាននិយាយថាទឹកដីខ្មែរកម្ពុជា ក្រោមជារបស់ប្រទេសវៀតណាមតាំងពីយូរមកហើយ។
បាតុករម្នាក់ស្រែកថា៖ «ឲ្យទ្រឹង វ៉ាន់ថុង ទ្រឹង វ៉ាន់ថុង យួនសុទ្ធសាធហ្នឹងមកសុំទោសបងប្អូនខ្មែរនៅទីនេះ។ មែនមិនមែនៗៗ?»។
ក្រុមបាតុករដោយមានការចូលរួមពីព្រះសង្ឃខ្មែរកម្ពុជាក្រោមបាន កាន់ទង់ជាតិខ្មែរកម្ពុជាក្រោម និងទង់ព្រះរាជាណាចក្រកម្ពុជាមកតវ៉ានៅពីមុខស្ថានទូតវៀតណាមចំនួន បីថ្ងៃក្រោមការឃ្លាំមើលពីកងកម្លាំងមានសមត្ថកិច្ច។
ផ្លូវព្រះមុន្នីវង្សមួយកំណាត់ពីមុខស្ថានទូតវៀតណាមត្រូវបានបិទ និងមានការដាក់ពង្រាយពីកងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ ដើម្បីការពារសុវត្ថិភាពស្ថានទូត។ ក៏ប៉ុន្តែរយៈពេលបីថ្ងៃនេះមិនមានការប៉ះទង្គិចណាមួយបានកើតឡើង ទេរវាងក្រុមបាតុករនិងកងកម្លាំងមានសមត្ថកិច្ច។
ស្ត្រីម្នាក់មកពីទឹកដីខ្មែរកម្ពុជាក្រោមមានប្រសាសន៍ថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់ប្រទេសកម្ពុជា។ ហើយអ្វីដែលជាការអះអាងរបស់មន្ត្រីវៀតណាមថា ជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមតាំងពីដើមមកនោះគឺជាការបំភ្លៃ ប្រវត្តិសាស្ត្រ។
ស្ត្រីម្នាក់នោះនិយាយថា៖ «ពីព្រោះអ្វីលោក ទ្រឹង វ៉ាន់ថុង ថាជាទឹកដីរបស់វា។ ប៉ុន្តែទឹកដីនេះយូរអង្វែងមកហើយពីសតវត្សទីមួយរបស់ខ្មែរកម្ពុជា ក្រោមអ្នកដែលម្ចាស់ដើមកំណើត។ ហើយដល់ពេលនេះខ្ញុំមកទាមទារឲ្យទ្រឹង វ៉ាន់ថុង ហ្នឹងវាត្រូវមកសុំទោសខ្មែរ»។
កាលបីថ្ងៃអង្គារ ក្រុមបាតុករដែលពោរពេញទៅដោយកំហឹងបានដុតទង់ជាតិប្រទេសវៀតណាម ដើម្បីជាការឆ្លើយតបនឹងការណ៍ដែលមន្ត្រីស្ថានទូតវៀតណាមមិនបានចេញ មុខមកសុំទោសជាសារធារណៈ។
ព្រះសង្ឃមួយអង្គមានសង្ឃដីកាថា៖ «ប្រសិនបើយួនចង់បញ្ចប់បញ្ហានេះជាប្រញាប់ ត្រូវតែប្រញាប់ចេញមកសុំទោសខ្មែរជាសាធារណៈ។ ហើយជំហររបស់អាត្មាក្រោមការដឹកនាំជាតិមិនមានការលះបង់ ហើយមិនមានការភ័យស្រុត មិនមានការតក់ស្លុតដោយសារការគំរាមកំហែងរបស់ក្រសួងមហាផ្ទៃនោះ ទេ»។
លោក ទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមធ្លាប់បានអះអាងថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីដើមមក មិនមែនបានមកពីការកាត់ទឹកដីដោយបារាំងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩នោះទេ។
លោក ទ្រឹង វ៉ាន់ថុង មិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែស្ថានទូតវៀតណាមធ្លាប់បានចេញសេចក្តីប្រកាសព័តមានដោយ ចាត់ទុកថា ការដឹកនាំធ្វើបាតុកម្មនេះគឺជាសកម្មភាពជ្រៀតជ្រែតចូលក្នុង អធិបតេយ្យភាពនិងកិច្ចការផ្ទៃក្នុងរបស់វៀតណាម ហើយផ្ទុយទៅនឹងច្បាប់របស់ប្រទេសកម្ពុជា។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គមមើលឃើញថា ប្រសិនណាបើមន្ត្រីស្ថានទូតវៀតណាមមិនចេញបកស្រាយជូនប្រជាពលរដ្ឋ បានយល់ទេ លោកបារម្ភថា នៅពេលខាងមុខចលនាជាតិនិយមប្រឆាំងនឹងវៀតណាមអាចកាន់តែរីកធំឡើង និងអាចរុញច្រានប្រទេសឈានទៅរកអំពើហិង្សាដែលអាចពិបាកក្នុងការ គ្រប់គ្រង។
កាលពីខែកក្កដា ក្រុមបាតុករដែលដឹកនាំដោយសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជាប្រមាណ ជាង១០នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំង សន្តិសុខនៅក្បែរស្ថានទូតវៀតណាមដែលទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ចេញមកសុំទោសពាក់ព័ន្ធនឹងទឹកដីខ្មែរកម្ពុជាក្រោម៕
Labels:News
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!