ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, August 23, 2014
ភ្នំពេញ ៖ ទីស្នាក់កណ្តាលគណបក្សហ៊្វុនស៊ិនប៉ិចដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិ
ក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ត្រូវបានលក់ក្នុងតម្លៃ១លាន៤សែនដុល្លារអាមេរិក
នេះបើតាមប្រភពព័ត៌មានពីមន្ត្រី។
យោងតាម
ប្រភពព័ត៌មានពីអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបបានបង្ហើប
ឲ្យដឹងថាមកដល់ពេលនេះទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនកន្លែង
កំពុងត្រូវបានដំណើរការលក់ដូរជាបណ្តើរៗ
ហើយក្នុងនោះក៏មានទីស្នាក់ការធំដែលស្ថិតនៅសង្កាត់បាក់ខែង
ខណ្ឌឫស្សីកែវនោះផងដែរ។
ប្រភពនោះបានបន្តថា
ទីស្នាក់ការដែលបាននិងកំពុងដំណើរការលក់ដូរនោះរួមមានទីស្នាក់ការដែល
ស្ថិតនៅខេត្តត្បូងឃ្មុំលក់ក្នុងតម្លៃ២០ម៉ឺនដុល្លារ
និងទីស្នាក់ការនៅខេត្តសៀមរាប
និងខេត្តកំពង់ធំកំពុងរត់ការលក់ដូរផងដែរ
ហើយដំណើរការលក់ដូរទីស្នាក់ការទាំងនេះធ្វើឡើងដោយលោក
ឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ
ដែលមានតួនាទីជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច
ប៉ុន្តែការលក់ដូរនោះបានបង្វែរថាជាការសម្រេចរបស់គណៈអចិន្ត្រៃយ៍
របស់គណបក្សមិនមែនជាការសម្រេចរបស់បុគ្គលណាទេ។
ទាក់ទង
ទៅនឹងការលើកឡើងអំពីការលក់ដូរទីស្នាក់ខាងលើនេះ ឯកឧត្តមញឹក
ប៊ុនឆៃ
បានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីរសៀលថ្ងៃសៅរ៍ទី២៣
ខែសីហាថា នោះគឺជាការដោះដូរតែប៉ុណ្ណោះ
ហើយបានមកទិញទីស្នាក់ការថ្មីដែលស្ថិតនៅផ្លូវជាសុផារ៉ា
ក្បែរអង់តែនទួលគោក។
ការសម្រេចដោះដូរនេះដោយសារតែស្នាក់ការដែលស្ថិតនៅសង្កាត់បាក់ខែង
នោះឆ្ងាយពេកពិបាកក្នុងការធ្វើដំណើររបស់គណៈប្រតិភូផ្សេងៗ
ដូច្នេះហើយយើងក៏ដោះដូរមកនៅក្បែរនេះវិញ។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា "ប្រតិភូ
គេមកគេអត់ទៅដោយសារឆ្ងាយពេក ហើយពិបាកជួលអូតែល
ដូច្នេះទើបសម្រេចដូរ ហើយកន្លែងថ្មីនេះមិនទូលាយដូចមុនទេ
តែសមរម្យ ហើយការលក់ដូរពិតជាមានមែន តែជាការដោះដូរ"។
គួររំលឹកថា
គណបក្សហ៊្វុនស៊ិនប៉ិច
គឺជាគណបក្សប្រកួតប្រជែងដ៏ខ្លាំងជាមួយគណបក្សប្រជាជន
ប៉ុន្តែគណបក្សនេះបានធ្លាក់ចុះជាលំដាប់នៅក្នុងការគ្រប់គ្រង
និងដឹកនាំដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
ហើយទីស្នាក់ការរបស់គណបក្សនេះដែលគេស្គាល់ជាដំបូងមានភាពធំទូលាយ
និងផ្តល់ភាពងាយស្រួល គឺស្ថិតនៅគល់ស្ពានជ្រោយចង្វាផ្នែកខាងលិច។
ប៉ុន្តែទីស្នាក់ការដ៏ល្អមួយនេះក៏ត្រូវបានលក់ដូរទៅនៅទីតាំងមួយ
ដែលស្ថិតនៅតាមបណ្តោយផ្លូវនរោត្តមក្បែរក្រសួងមហាផ្ទៃ
ហើយទីស្នាក់ការនេះក៏ត្រូវបានដោះដូរបន្តទៀត
ដោយទៅបោះទីតាំងនៅសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវរហូតមក
ទើបថ្មីៗនេះមានព័ត៌មានលេចឮអំពីការដោះដូរទីស្នាក់ការដ៏ទូលាយមួយ
នេះទៀត
ក្រោយពីគណបក្សមួយនេះមិនទទួលបានអាសនៈសូម្បីមួយនៅក្នុងរដ្ឋសភា
នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងទៅនេះ៕
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!