ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, August 23, 2014

សហជីព
បាននិយាយថា
កម្មករនៅរោងចក្រផលិតរថយន្តដ៏ធំបំផុត២របស់កូរ៉េខាងត្បូងបានធ្វើ
កូដកម្មមានកម្រិតមួយនៅថ្ងៃសុក្រទី២២ ខែសីហា
ដើម្បីសង្កត់ការទាមទាររបស់ពួកគេឲ្យមានការកែទម្រង់ប្រាក់ខែ។
សមាជិកសហជីពនៅក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Co. និងសាខារបស់ក្រុមហ៊ុននេះ Kia motors Corp បានធ្វើកូដកម្ម៤ម៉ោង។ អ្នកនាំពាក្យរបស់សហជីពរបស់ក្រុមហ៊ុន Hyundia Motor បាន
និយាយថា
ពួកគេបានបើកការពិភាក្សា១៧លើកជាមួយអ្នកគ្រប់គ្រងកាលពី២ខែ
កន្លងមកនេះ
ប៉ុន្តែពុំមានលទ្ធភាពដើម្បីសម្រេចបាននូវការព្រមព្រៀងណាមួយនោះទេ។
អ្នកនាំពាក្យរូបនេះបានបន្តថា "ការចរចា
ត្រូវបានបញ្ឈប់ដោយសារមិនត្រូវគ្នាអំពីថា
តើត្រូវគិតបញ្ចូលប្រាក់លើកទឹកចិត្តបន្ថែមពីលើជាប្រក្រតីទៅលើ
ប្រាក់ខែធម្មតា ឬក៏យ៉ាងណា"។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា
បញ្ហានេះនឹងបង្កើនប្រាក់ចំណូលរបស់កម្មករជាមធ្យម១០ភាគរយដោយការ
បន្ថែមនូវប្រាក់ធ្វើការលើសម៉ោង។
សហជីពបាននិយាយថា កម្មកររបស់ខ្លួនក៏បានបដិសេធមិនព្រមធ្វើការលើសម៉ោងនៅចុងសប្តាហ៍នោះដែរ។ ទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា ការធ្វើកូដកម្មនេះ នឹងធ្វើឲ្យក្រុមហ៊ុន Hyundia-Kai mOtor Group ខាតបង់សរុបប្រហែល៦៤លានដុល្លារនៅក្នុងការមិនបានផលិត។
សហជីពក្រុមហ៊ុន Hyundai Motor បានបោះឆ្នោតដើម្បីធ្វើកូដកម្មនៅថ្ងៃទី១៤ ខែសីហា ដោយ៧០ភាគរយនៃសមាជិកសហជីព៤៧.២៦២
នាក់បានបោះឆ្នោតយល់ព្រមអំពីការធ្វើកូដកម្មនេះ។
តុលាការកំពូលបានសម្រេចនៅក្នុងខែធ្នូឆ្នាំកន្លងមកថា
ប្រាក់បន្ថែមលើកទឹកចិត្ត(Bonus)ដែលត្រូវបើកទៀងទាត់នោះត្រូវបានចាត់ទុកថាជាផ្នែកមួយនៅក្នុងប្រាក់ខែធម្មតា។
ប្រាក់ខែ
ធម្មតាត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់ធ្វើជាកម្រៃ
ប្រចាំថ្ងៃទុកបើកឲ្យកម្មករជាប្រចាំដូចជាប្រាក់ធ្វើការលើសម៉ោង
ប្រាក់ឈប់សម្រាក
និងប្រាក់សម្រាកប្រចាំឆ្នាំក៏ដូចជាប្រាក់សោធនផងដែរ។
នេះបើយោងទៅតាមច្បាប់បានដឹង៕
Labels:ពត៌មានក្រៅប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!