ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, August 23, 2014
អ្នក ភូមិកម្ពុជាបានរងប៉ះពាល់ដោយការបាត់បង់ដីធ្លីនៅព្រៃឡង់ នៅភាគខាងជើងនៃប្រទេស បន់ស្រន់នៅទីសក្ការៈបូជាមួយកន្លែងនៅកណ្តាលក្រុងភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។ បន្តិចក្រោយមក ភាគច្រើននៃអ្នកភូមិត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនបន្ទាប់
សុខ ខេមរា
22 សីហា 2014
វ៉ាស៊ីនតោន— អង្គការការពារ
បរិស្ថានអន្តរជាតិ Global Witness
បានស្វាគមន៍ចំពោះការផ្លាស់ប្តូរជំហររបស់ក្រុមហ៊ុនចំការកៅស៊ូ
រដ្ឋវៀតណាម ទាក់ទងនឹងសកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះក្នុង
ប្រទេសជិតខាងខ្លួនគឺកម្ពុជានិងឡាវ។
អង្គការនេះបានហៅការកែទម្រង់របស់ក្រុមហ៊ុននេះ ថា
ជាជំហ៊ានរីកចម្រើនទៅមុខ។
បើតាមសេចក្តីថ្លែងការណ៍របស់អង្គការ Global Witness ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាមបានឆ្លើយតបនឹងសំណើរបស់ខ្លួន ហើយបានបើកទ្វារដល់ពលរដ្ឋក្នុងតំបន់រងគ្រោះនៃប្រទេសទាំងពីរ អាចដាក់ពាក្យប្តឹងនិងសួរនាំពីផលប៉ះពាល់របស់គេបាន គឺខុសពីមុន ដែលគ្មានប្រព័ន្ធរបៀបនេះទេ។
អ្នកស្រី មេហ្គេន ម៉ាគ្លីសនេស ( Megan MacInnes) អ្នកតស៊ូមតិនៃអង្គការ Global Witness បានបញ្ជាក់ថា៖
«យើងស្វាគមន៍យ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមហ៊ុនចំការកៅស៊ូ រដ្ឋវៀតណាម VRG ដើម្បីធ្វើ ឲ្យប្រសើរឡើងផ្នែកទំនាក់ទំនងជាមួយសហគមន៍នានាដែលរងគ្រោះដោយការ ដាំដុះរបស់ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងឡាវ»។
លោកស្រីបានអះអាងថា ប្រសិនបើប្រព័ន្ធនេះធ្វើបានត្រឹមត្រូវ នោះលោកស្រីជឿថា នឹងអាច ធ្វើឲ្យមានយុត្តិធម៌សម្រាប់សហគមន៍ ហើយពួកគេអាចទទួលបានមកវិញនូវដីធ្លីដែលក្រុម ហ៊ុនបានវាទទីយកនោះ។
នៅដើមឆ្នាំនេះ សហគមន៍ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាចំនួន១៧បានដាក់ពាក្យ ទៅកាន់ធនាគារពិភពលោកប្តឹងក្រុមហ៊ុនវៀតណាមពីការរំលោភបំពានដីធ្លី របស់ពួកគេ ធ្វើឲ្យប៉ះពាល់ដល់ជីវភាព សាសនាជាដើម ក្រោយពីក្រុមហ៊ុនវៀតណាមបានទទួលអាជ្ញាបណ្ណ លើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាដើម្បីវិនិយោគ៕

Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!