ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, August 14, 2014
ដោយ៖ ឡាយ សាមាន និង នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រសួងការបរទេសវៀតណាម
ថ្កោលទោសពលរដ្ឋខ្មែរកម្ពុជាក្រោមដែលបានដុតទង់ជាតិរបស់វៀតណាម
នៅក្នុងការតវ៉ាទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោស
ករណីដែលមន្ត្រីទូតនេះអះអាងថា
ទឹកដីកម្ពុជាក្រោមជារបស់ដូនតាខ្លួននោះ។
ខណៈក្រុមបាតុករដែលមាន និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ តវ៉ាទាមទារនៅមុខស្ថានទូតវៀតណាម ពលរដ្ឋខ្មែរក៏បានដុតទង់ជាតិវៀតណាម នៅថ្ងៃទី១២ ខែសីហា បន្ទាប់ពីមន្ត្រីទូតនេះ មិនចេញមកសុំទោសជាសាធារណៈ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកឡឺ ហាញ់ប៊ិញ ដែលស្រង់មកចុះផ្សាយដោយកាសែតញិនហ្ស៊ិនវៀតណាម នៅថ្ងៃព្រហស្បតិ៍ទី១៤ សីហា នេះបាននិយាយថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមជ្រុលនិយមខ្មែរកម្ពុជាក្រោម ដែលចាត់ចែងឲ្យមានការធ្វើបាតុកម្មដោយខុសច្បាប់ ហើយបានដុតបំផ្លាញទង់ជាតិរបស់វៀតណាម ក្នុងអំឡុងដែលពួកគេធ្វើការនៅខាងមុខស្ថានទូតវៀតណាមកាលពីថ្ងៃ១២ សីហា។ ក្រសួងការបរទេសវៀតណាម បានហៅការដុតទង់ជាតិវៀតណាម គឺជាចេតនាបញ្ឆេះនូវអារម្មណ៍របស់ប្រជាជនវៀតណាម ហើយដែលទង្វើនេះមិនស្របទៅតាមស្មារតីនៃទំនាក់ទំនងប្រទេសជិតខាង មិត្តភាពប្រពៃណី រវាងវៀតណាម-កម្ពុជានោះទេ។
លោកឡឺ ហាញ់ប៊ិញ បញ្ជាក់ទៀតថា វៀតណាមត្រូវស្នើឲ្យប្រទេសកម្ពុជា នាំបាតុករ ដែលវៀតណាមចោទថាជា ក្រុមជ្រុលនិយមទាំងនោះ មកជំនុំជម្រះក្ដីនៅក្រោមច្បាប់ ហើយចាត់វិធានកុំឲ្យមានការធ្វើបាតុកម្មជាថ្មីទៀត។
ទាក់ទងនឹងការប្រតិកម្មនេះ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដែលចូលរួមបាតុកម្មនៅមុខស្ថានទូតវៀតណាមកន្លងមក លោក ម៉ៅ ពិសេស មានប្រសាសន៍ថា ប្រតិកម្មនេះបង្ហាញថា ប្រជាពលរដ្ឋខ្មែរធ្វើការទាមទារកន្លងមកគឺទទួលបានផលហើយ បើទោះបីជាមន្ត្រីទូតនេះមិនចេញសុំទោសពលរដ្ឋខ្មែរជាសាធារណៈក៏ដោយ ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចាត់វិធានការមកលើពលរដ្ឋកម្ពុជា តាមការទាមទាររបស់វៀតណាមពិតមែន បង្ហាញថារដ្ឋាភិបាលកម្ពុជាគឺជាអាយ៉ងរបស់វៀតណាម «គឺបង្ហាញថាយើងធ្វើឲ្យវៀតណាម មានការភ័យខ្លាចចំពោះចលនានៃការទាមទាររបស់យើង ពាក់ព័ន្ធនឹងការការពារប្រវត្តិសាស្ត្ររបស់យើងនេះ»។
លោក ម៉ៅ ពិសេស សង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម កំពុងតែជ្រៀតចូលទៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា ដែលបញ្ជាឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមចិត្តរបស់ខ្លួន។ តែទោះជាយ៉ាងណា លោកជឿជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើតាមបញ្ជារបស់ជនបរទេសនោះទេ។
នេះជាលើកទី២ហើយ ដែលក្រសួងការបរទេសវៀតណាមប្រតិកម្មចំពោះការធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម គឺរយៈពេលដែលពលរដ្ឋកម្ពុជាស្នេហាជាតិ ស្នេហាទឹកដីបានផ្ទុះធ្វើបាតុកម្មជាប់ៗគ្នារយៈពេលប៉ុន្មានសប្ដាហ៍ មកនេះ ដើម្បីទាមទារឲ្យមន្ត្រីទូតវៀតណាមសុំទោសនូវអ្វីដែលមន្ត្រីវៀតណាម និយាយថា ទឹកដីកម្ពុជាក្រោមជារបស់ខ្លួន គឺមិនមែនអាណានិគមបារាំងកាត់ចេញពីកម្ពុជានោះ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ថ្ងៃព្រហស្បតិ៍ ទី14 សីហា 2014
http://vodhotnews.com

បាតុករខ្មែរកម្ពុជាក្រោម ដុតទង់ជាតិវៀតណាមនាពេលកន្លងមក (រូបថត៖ ណាត សុភាព)

Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!