ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Monday, August 18, 2014
ក្រុមអ្នកស្រលាញ់ធនធានធម្មជាតិគ្រាន់តែមានបំណងជិះកង់ក្នុងក្រុងភ្នំពេញ
ផ្សព្វផ្សាយការពារព្រៃឈើសត្វព្រៃតំបន់អារ៉ែងក៏ត្រូវបានអាជ្ញាធរចោទថាខុសច្បាប់និងហាមឃាត់
មិនឲជិះកង់ដែរក្រុមយុវជនខ្មែរមហានគរដែលស្រលាញ់ព្រៃឈើនិងក្រុមចលនាមាតាធម្មជាតិនៃអង្គការMother Natureនិងលោក Alexជាជនជាតិបរទេសនិងសកម្មជនការព្រៃឈើផងដែរ ប្រមាណជា៥០នាក់បានទៅជួបជុំគ្នានៅទីស្នាក់ការយុវជននិងអង្គការផ្ទះលេខ២២៧ផ្លូវលេខ៥៣BC
ភូមិសន្សំកុសលក្រោយវត្តសន្សំកុសលសង្កាត់បឹងទំពុន់ខណ្ឌមានជ័យរាជធានីភ្នំពេញវេលាម៉ោង២រសៀលថ្ងៃអាទិត្យ១៧សីហា២០១៤
ដោយមានបំណងនាំគ្នាជិះកង់ហែរក្បួនជុំវិញទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអប់រំឲប្រជាពលរដ្ឋខ្មែរស្រលាញ់ធម្មជាតិ
បរិដ្ឋានស្រស់បំព្រងបៃតងល្អនិងរដ្ឋាភិបាលចូលរួមជួយការពារសម្បត្តិធនធានធម្មជាតិមានព្រៃឈើសត្វព្រៃ
ជាដើមនៅស្ទឹងអារ៉ែងស្រុុកថ្មបាំងខេត្តកោះកុងដែលជាព្រៃចុងក្រោយនៅក្នុងប្រទេសកម្ពុជាដែលរងផលប៉ះពាល់អាចឈានទៅរកការកាប់បំផ្លាញ
ព្រៃឈើវិនាសសត្វព្រៃដោយសារក្រុមហ៊ុនប្រទេសចិនShynohydroមានបំណងយកតំបន់នោះធ្វើជាតំបន់អភិវឌ្ឈន៍វារីអគ្គីសនី ។ គោលបំណងនៃការជិះកង់ដង្ហែរក្បួននេះត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនិងក្រុងភ្នំពេញប្រមាណជាង១០០នាក់ឡោមព័ទ្ធហាមឃាត់និងបិទផ្លូវជាប់
និងមាត់ច្រកទ្វាចេញចូលស្តាំឆ្វេងក្នុងទីស្នាក់ការតែម្តងមិនអនុញ្ញាតិឲជិះកង់ឡើយដោយខាងអាជ្ញាធរចោទថា ជាការជិះកង់ខុសច្បាប់មិនមានច្បាប់អនុញ្ញាតិពីសាលាក្រុងភ្នំពេញនិងមិនបានសុំច្បាប់ជាដើមប៉ុន្តែខាងអ្នករៀបចំកម្មវិធីបានអះអាងថា ច្បាប់មានចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់បាតុកម្មច្បាប់ចរាចរហើយអំពីសិទ្ធិសេរីភាពជួបប្រជុំសំដែងមតិធ្វើដំណើរលើផ្លូវសាធារណ:ជាដើម មិនតែប៉ុណ្ណោះយើងបានដាក់លិខិតជំរាបជូនសាលាក្រុងជាងមួយអាទិត្យហើយដែរតែខាងសាលាក្រុងនៅតែមិនអនុញ្ញាតិ នេះអាចហៅបានថាជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋផងដែរ ។ ខាងសមត្ថកិច្ចមិនត្រឹមតែហាមឃាត់មិនឲជិះកង់ទេថែមទាំងបានរឹបអូសដកហូតយកកង់អស់មួយឡានប្រមាណជាង២០កង់ហើយបើកយកទៅ
ស្នងការបាត់ស្រមោលផងដែរ ចំណែកក្រុមយុវជនដែលមានបំណងជិះកង់ត្រូវបានរំសាយទៅវិញវេលាម៉ោង៤ល្ងាចដោយសារមិនចង់ឲមានអំពើហឹង្សាកើតឡើងរវាងអាជ្ញាធរ
ដែលមិនគោរពច្បាប់ជាមួយប្រជាពលរដ្ឋដែលអនុវត្តច្បាប់ ។

0 comments:

Post a Comment

Thank you for your comments!













Search