ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, August 18, 2014
School of Vice: The environmental activism of 'Mr Alex' - a foreigner - should put all governmental authorities at all levels to shame [if they have any sense of shame left!], and inspire Khmers of all ages and persuasions to become more pro-active and involved in the process of countering the destructive forces befalling and progressively degrading their people, culture, environment, land, heritage and economy at this most critical and precarious point in their nation's history through building collective momentum and, an unyielding political will.
អាជ្ញាធរក្រុងភ្នំពេញគំរាមកំហែងបំបិទសិទ្ធិសេរីភាពហាមឃាត់ក្រុមអ្នកជិះកង់ការពារព្រៃឈើតំបន់អារ៉ែង
មិនឲជិះកង់ក្នុងក្រុងភ្នំពេញថែមទាំងដកហូតយកកង់អស់ជាង២០គ្រឿងទៀត ក្រុមយុវជនដែលស្រលាញ់ព្រៃឈើនិងក្រុមចលនាមាតាធម្មជាតិនៃអង្គការMother Natureនិងលោក Alexជាជនជាតិបរទេសផងដែរ ប្រមាណជា៥០នាក់បានទៅជួបជុំគ្នានៅទីស្នាក់ ការយុវជន និងអង្គការ ផ្ទះលេខ២២៧ផ្លូវលេខ៥៣BCភូមិសន្សំកុសលក្រោយវត្តសន្សំកុសល សង្កាត់បឹងទំពុន់ខណ្ឌមានជ័យរាជធានីភ្នំពេញវេលាម៉ោង២រសៀលថ្ងៃអាទិត្យ១៧សីហា២០១៤ដោយមានបំណងនាំគ្នា
ជិះកង់ហែរក្បួនជុំវិញទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអប់រំឲប្រជាពលរដ្ឋខ្មែរស្រលាញ់ធម្មជាតិបរិដ្ឋាន
ស្រស់បំព្រងបៃតងល្អនិងរដ្ឋាភិបាលចូលរួមជួយការពារសម្បត្តិធនធានធម្មជាតិមានព្រៃឈើ សត្វព្រៃ ជាដើមនៅស្ទឹងអារ៉ែងស្រុុកថ្មបាំងខេត្តកោះកុងដែលជា ព្រៃចុងក្រោយនៅក្នុងប្រទេសកម្ពុជាដែលរងផលប៉ះពាល់អាចឈានទៅរកការកាប់បំផ្លាញព្រៃឈើវិនាសសត្វព្រៃដោយសារ
ក្រុមហ៊ុនប្រទេសចិនShynohydroមានបំណងយកតំបន់នោះធ្វើជាតំបន់អភិវឌ្ឈន៍វារីអគ្គីសនី ។ គោលបំណងនៃការជិះកង់ដង្ហែរក្បួននេះត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនិងក្រុងភ្នំពេញប្រមាណជាង១០០នាក់ឡោមព័ទ្ធ
ហាមឃាត់និងបិទផ្លូវជាប់និងមាត់ច្រកទ្វាចេញចូលស្តាំឆ្វេងក្នុងទីស្នាក់ការតែម្តងមិនអនុញ្ញាតិឲជិះកង់ឡើយដោយខាង
អាជ្ញាធរចោទថា ជាការជិះកង់ខុសច្បាប់មិនមានច្បាប់ អនុញ្ញាតិពីសាលាក្រុងភ្នំពេញនិងមិនបានសុំច្បាប់ជាដើមប៉ុន្តែខាងអ្នករៀបចំកម្មវិធីបានអះអាងថា ច្បាប់មានចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់បាតុកម្មច្បាប់ចរាចរហើយអំពីសិទ្ធិសេរីភាពជួបប្រជុំសំដែងមតិធ្វើដំណើរលើផ្លូវសាធារណ:
ជាដើម មិនតែប៉ុណ្ណោះយើងបានដាក់លិខិតជំរាបជូនសាលាក្រុង ជាងមួយអាទិត្យហើយដែរតែខាងសាលាក្រុងនៅតែមិនអនុញ្ញាតិ នេះអាចហៅបានថា ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋនិងជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋផងដែរ ។ ខាងសមត្ថកិច្ចមិនត្រឹមតែហាមឃាត់មិនឲជិះកង់ទេថែមទាំងបានរឹបអូសដកហូតយកកង់អស់មួយឡានប្រមាណជាង២០កង់
ហើយបើកយកទៅស្នងការបាត់ស្រមោលផងដែរ ចំណែកក្រុមយុវជន ដែលមានបំណងជិះកង់ត្រូវបានរំសាយទៅវិញវេលាម៉ោង៤ល្ងាចដោយសារមិនចង់ឲមានអំពើហឹង្សាកើតឡើងរវាងអាជ្ញាធរ
ដែលមិនគោរពច្បាប់ជាមួយប្រជាពលរដ្ឋដែលអនុវត្តច្បាប់ ។
Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!